» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11554 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117836 នាក់

កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិន រយៈពេល៤ខែ នៅថ្ងៃ១៥មិថុនាតទៅ

 

ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយភាគីពាក់ព័ន្ធបានត្រៀមលក្ខណៈរួចជាស្រេចហើយ ក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។a tour china 

ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនចិនដីគោក( PRC) អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។

ក្នុងឱកាសផ្តល់បទសម្ភាសដល់សារព័ត៌មានចិនល្បីៗ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនជាង ១១ស្ថាប័ន លោក ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា។

យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១.២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។

ដោយឡែក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិន សម្រាប់វិស័យទេសចរណ៍កម្ពុជា។អ្នកជំនាញទេសចររំពឹងថា ការលើកលែងទិដ្ឋាការនេះ នឹងអាចទាក់ទាញនូវ ភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថាការលើកលេងទិដ្ឋាកាសម្រាប់ទេសចរណ៍ចិនមកកម្ពុជាបានកើតឡើងក្នុងពេលដែលកម្ពុជាបាននិងកំពុងបង្ក្រាបបទល្មើសឆបោកតាមអ្នកឡាញដែលក្នុងនោះកម្ពុជាបានចាប់បានជនជាតិចិនរាប់ពាន់នាក់ពាក់ពន្ធ័បញ្ជូនទៅស្រុកវិញដោយមិនមានការការត់ទោសរឿងចូលកមកម្ពុជាខុសច្បាប់ឬរស់នៅហួសទិដ្ឋាការនោះទេ។ទ្រព្យសម្បត្តិជាជាតិចិនដែលពាក់ពន្ធ័បទល្មើសជាច្រើនត្រូវរឹបអូសបើតាមច្បាប់ប្រឆាំងល្បែងពាណិជ្ជកម្មដែលបានចូលជាធរមាន។a tour china atrac2