» «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់! » នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ » ខួប៧០ឆ្នាំនៃទំនាក់ទំនាក់ទំនងការទូតកម្ពុជានិងសហពន្ធ័រុស្ស៊ីប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការ! » សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14781 នាក់

ម្សិលមិញ 29135 នាក់

សរុប 20955557 នាក់

«ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

 

 

ស្ទឹងត្រែង៖​ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។a timber ston1 

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ​ នៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា​ ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖

រណ្ដៅទី១ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ។ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។រណ្ដៅទី២​ ជាហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។រណ្ដៅទី៣​ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.check ៥ម៉ែត្រ។

ជាទិសដៅការងារបន្ត ក្រសួងបរិស្ថានបានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាញទេសចរ នៅតំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា​ មន្រ្តីជំនាញក្រសួងបរិស្ថានរួមនឹងរដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋ បានធ្វើកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ កាលពីខែកក្កដា ឆ្នាំ២០២៥ និងបានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ប្រមាណ ១ម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ ១៧ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០០,០០០ឆ្នាំ ទៅ ២លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ។

ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៦ ដោយបានរកឃើញផុស៊ីលដើមឈើចំនួន៣ បន្ថែមទៀត ហើយក្រុមការងារនឹងប្រមូលចងក្រង ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា​ និងពិភពលោកទាំងមូល។

សូមបញ្ចាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស​ ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។

ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន រួមមាន៖

១.​ កំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២០២០។២.​ កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២។៣.​ កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤។

៤.​ កំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥​និងកំពុងបន្តក្នុងពេលនេះ​ ដោយការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យ វិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕a timber ston a timber ston2