» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3338 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123014 នាក់

ថវិការ​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩មាន​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​

 


​ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​គាំ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​ដែល​ត្រូវ​បានកំណត់​ស្មើ​ប្រមាណ​ប្រមាណ​ជាង ២៥ លាន​លាន​រៀល ដែល​ប្រហាក់ប្រហែល​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក ។​a money1 

​បើតាម​ខ្លឹមសារ​សង្ខេប​ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ថវិកា​ឆ្នាំ​២០១៩ នឹង​ដើរតួនាទី​ជា​ឧបករណ៍​នៃ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ក្នុងការ​រក្សា ការពារ និង​ពង្រឹង​ថែមទៀត នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា សម្រេចបាន​កន្លងមក ក៏ដូចជា​ក្នុង​ការបន្ត​បុកគ្រឹះ​សម្រាប់​បម្រើ ឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុ​ជាត​ទៅមុខទៀត​ដើម្បី​ធ្វើ​ឲ្យ​ឋានៈ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ម​ថ្យ​ម​កំ​រឹត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​គោលការណ៍​សំខាន់ៗ​គឺ​ធានា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​១​ឆ្នាំ​។ បង្កើត​ការងារ​ថ្មី​និង​ធានា​ប្រាក់ចំណូល​បាន​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ពិសេស​យុវជន​។ បន្ត​តម្លើង​ប្រាក់​បៀរ​វត្ស​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ដែលមាន​ជា​មធ្យម​១០​ម៉ឺន​រៀល​ក្នុង​ម្នាក់​ដើម្បី​លើក​កំពស់​ប្រសិទ្ធិភាព​សេវា​សា​ធារ​ណះ​។​​ថែទាំ​សុខភាព​មន្ត្រី​សា​ធា​រណះ អតីតយុទ្ធជន កម្មករ មាតុភាព​កម្មការិនី​...​។ តម្លើង​ប្រាក់​បំណាច់​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ថែម​៥​ម៉ឺន​រៀល​ទៀត​។ កែសម្រួល​និង​តម្លើង​ប្រាក់​សោធន​និវត្តន៍​។​

ជារួម​ថវិការ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​បន្ត​ផ្តោត​ការតក​ចិត្ត​ទុក​ដា់​វិស័យ​អាទិភាព​៤​គឹ​មនុស្ស​ផ្លូវ​ភ្លើង​និង​ទឹក​ព្រមទាំង​កិច្ចការ​មួយចំនួនទៀត​រួម​មានះ​
​ទី​១​ការអភិវឌ្ឍ​ធនធានមនុស្ស​។ ទី​2​ការកែលម្អ​ប្រពន្ធ​ឡូ​ជី​ស្ទីក​។ ទី​៣​ការពង្រឹង​ការប្រកួតប្រជែង​ដើម្បី​បង្កើន​ផលិតភាព​និង​ប្រសិទ្ធិភាព​សេដ្ឋកិច្ច​។ ទី​៤​លើកស្ទួយ​វិស័យ​កសិកម្ម អភិវឌ្ឍ​ជនបទ​គ្រប់គ្រង​នគ​រូប​ប​នីយ៍កម្ម​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

 រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១.៤០០​លាន​អេស​ដេ​អ៊ែរ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគិតគូរ និង​ផ្អែកទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន ដែល​រួមមាន ៖ (១)- ទំហំ​នៃ​ការអភិវឌ្ឍ​ប្រទេស​មានការ​កើនឡើង ដែល​កម្ពុ​ជាមាន​ភាពចាំបាច់​ក្នុងការ​កៀរគរ​ធនធានមនុស្ស​បន្ថែម​ដើម្បី​បំពេញតម្រូវការ​នេះ សម្រាប់​ជំរុញ​ការ​ហក់​ឡើង នៃ​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​ថ្មី (២)- គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ក្នុង​ឆ្នាំ​២០១៩ គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អាទិភាព (​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​កសិកម្ម​) ហើយ​ដែល​ចេះតែ​រំកិល​ពី​ឆ្នាំមុនៗ​មក តែមាន​ចរិត​យុទ្ធសាស្ដ្រ​ដល់​ការ​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម និង​វែង (៣)- សុទ្ធសឹងតែ​ជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់ (៤)- ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅតែមាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប និង (៥) ការបន្ដ​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​គម្រោង​។

ជារួម ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹងមិន​បង្កើតជា​បន្ទុក​បំណុល​វណ្ឌ​ករ​ដល់​កម្ពុជា​ទេ ព្រោះថា​នៅពេលដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នោះ សមត្ថភាព​សង​របស់​កម្ពុជា​ក៏មាន​ខ្ពស់ជាង​មុន​ដែរ​។​​ផ្អែកលើ​លទ្ធផល​នៃ​ការវិភាគ​ចីរភាព​បំណុល​ដោយ​ឈរលើ​មូលដ្ឋាន​កំណត់​នៃ​ការខ្ចី​ថ្មី​បន្ថែម​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១ ៤០០​លាន​អេស​ដេ​អ៊ែរ គឺ​បាន​បង្ហាញថា​អនុ​បាត​បំណុល​គន្លឹះ​ទាំង​៤​របស់​កម្ពុជា សុទ្ធតែ​ស្ថិតក្រោម​អនុ​បាត​គោល​ទាំងអស់​។ ​ដោយ​មិនមាន​ការបង្កើត​ពន្ធ​ថ្មី​ណាមួយ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​គ្រប់​ស្ថាប​ន័​សហការគ្នា​បង្កើន​ការរក​ប្រភព​ចំណូល​និង​គ្រប់គ្រង​ចំណាយ​ឲ្យ​មាន​ស្ថិរភាព​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​មាន​៦​ជំពូក​និង​១៣​មាត្រា​៕a money a money2 

​