» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30486 នាក់

ម្សិលមិញ 29590 នាក់

សរុប 21072652 នាក់

ទឹកជំនន់​គម្រាម​កោះកុង​កំពង់ស្ពឺ​កំពត​!?


​កំពង់ស្ពឺ​៖ កំពស់​ទឹក​នៅសល់តែ​កន្លះ​ម៉ែត្រ​ទៀត នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ នឹង​ប្រកាសអាសន្ន​ហើយ នេះ​បើតាម​ការ​អោយដឹងពី លោក ញ្ញ៉ា​ប់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម កាលពី​វេលា​ម៉ោង​២:៥៦ នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។​a flood koh 

​លោក ញ្ញ៉ា​ប់ ជាប​ហ៊​ង បានអោយដឹងថា បច្ចុប្បន្ន​ផ្នែក​ខាងលើ​ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​ជន់​លេច​ហើយ ជាហេតុ​តម្រូវអោយ​បើកទ្វារ​ទឹក​ទាំងអស់ ដើម្បី​កុំអោយ​ជន់​លេច​ខ្លាំង អ​ញ្ជឹ​ង​ទេ​បើ​ទឹក​នៅតែ​ឡើង​លើសពី​៧​ម៉ែត្រ​ជាង​ទៅ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​គឺ​នឹងត្រូវ​ប្រកាសអាសន្ន ខណៈ​វេលា​នេះ​កំពស់​ទឹក​នៅ​កំរិត​ជាង​៦​ម៉ែត្រ ។​

​គួររំលឹកថា ទឹក​លើសពី​៧​ម៉ែត្រ​ជាង​ទៅ​គឺ​នឹង​លិច​ផ្សារ​កំពង់ស្ពឺ ក៏ដូចជា​តំបន់​ជាច្រើន​ទៀត មាន​ក្រុង​ច្បារមន ស្រុក​សំរោង​ទង ស្រុក​បសេដ្ឋ ស្រុក​គងពិសី រហូតមកដល់​ស្រុក​អង្គស្នួល នៃ​ខេត្តកណ្តាល ខណៈដែល​បច្ចុប្បន្ន​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រួច កំពុង​ជន​លេច​ទៅហើយ រហូតដល់​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​បិទ​ចរាចរណ៍​ទៀតផង ។ លោក វ៉ី​សំណាង​អភិបាលខេត្ត​កំពង់​ស្ពឹ​​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ចង់​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ សូម​វាង​តាមផ្លូវ​ជាតិ​លេខ​៤១ និង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ដោយសារតែ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​បន្ត​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅឡើយ ដោយសារតែ​ទឹក​នៅ​បន្ត​ជន់​លិច​។​

​អភិបាលខេត្ត​កំពង់ស្ពឺ រួមជាមួយ​មន្ត្រី និង​កងកម្លាំង បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​នូវ​ស្ថានភាព​ទឹក​លិច​ផ្លូវជាតិ​លេខ​៤ ជាប់​ព្រំប្រទល់​រវាង​ខេត្តកំពង់ស្ពឺ និង​ស្រុក​កំពង់សីលា ខេត្តកោះកុង ដែល​ទឹក​នៅ​បន្ត​ហូរ​កាត់​មាន​កម្ពស់​រហូតដល់​ជាង​១​ម៉ែត្រ​។​​បើតាម​ប្រសាសន៍ ឯកឧត្ដម​អភិបាលខេត្ត សម្រាប់​ខេត្តកំពង់ស្ពឺ នៅ​មិនទាន់មាន​ការគំរាមកំហែង​ដោយសារតែ​ជំនន់​ទឹកភ្លៀង​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច បាននិងកំពុង​ត្រៀម​វិធានការ​ដោះស្រាយ ចំពោះ​គ្រោះធម្មជាតិ​មួយ​នេះហើយ​។​

ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​មកដល់​ថ្ងៃទី​១៨​កក្កដា​ឆ្ន​២០១៨ នៅ​ភូមិ​បាក់​អង្រុត​ឃុំ​ដង​ពែង​ក្នុង​ខេត្តកោះកុង ទឹកជំនន់​កំពុង​ឡើង​យ៉ាង​លឿន​ដែល​តាមមើល​ប្រហែល​ដោយសារ​ការស្ទះ​នៅ​ម្ដុំ​ស្ពាន​មា​ឡ៉េ ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង​៕a flood sp a flood sp1 a flood sp2 a flood sp3 a flood sp4 
​