» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2283 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083809 នាក់

ចាប់បាន​សាច់​ឆ្កែ​ក្លា​ស្សេត​ជាង​១​តោន​បំ​រ៉ុង​ដឹក​ចូល​ភ្នំពេញ​

​សៀមរាប​៖​ហាម​មិន​ឲ្យ​ហូប​ឆ្កែ​នៅ​សៀមរាប​ឈ្មួញ​សម្លេះ​ហើយ​ក្លាស្សេ​ជាង​១​តោន​ត្រៀម​ដឹក​ចូល​ទីក្រុង​ភ្នំពេញ​ប៉ុន្តែ​មក​មិន​រួច​។​​សាច់សត្វ​ឆ្កែ​ដែល​សម្លេះ​រួច ក្លាស្សេ ត្រូវបាន​ឈ្មួញ​ដឹក​ចេញពី​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ខេត្តសៀមរាប បម្រុង​យកទៅលក់​នៅ​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តសៀមរាប​បង្ក្រាបបាន​ហើយ​យកមក​ដុត​កម្ទេចចោល​កាលពី​រសៀល​ថ្ងៃទី​១៦ សីហា ក្រោម​ការដឹកនាំ​ពី​សំណាក់​តំណាង​អយ្យការ​អម​សាល​ដំបូង​ខេត្ត​, លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​ផងដែរ ។​a dog 

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បានឱ្យដឹង នា​រសៀល​ថ្ងៃទី​១៦ សីហា ថា មុន​កើតហេតុ នៅវេលា​ម៉ោង ០១​និង​៣០​នាទី រសៀល​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត កូរ៉េ ដឹកទំនិញ ០១​គ្រឿង ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A.1924 មាន​បទល្មើស​ដឹក​សត្វ​ឆ្កែ​សម្លាប់​ក្លាស្សេ​ចំនួន​៣​ធុង​ធំ និង​១​ធុង​តូច ចំនួន​១៣៤​ក្បាល ទម្ងន់​ប្រមាណ​១៣០០​គីឡូក្រាម ប្រព្រឹត្ត​ដោយ​ឈ្មោះ ណាន ឆាត ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ម្ចាស់​ឡាន​ដឹក​ឆ្កែ​ឆ្លើយថា​សាច់សត្វ​ឆ្កែ​ទាំងនេះ គាត់​បាន​ដឹក​ចេញ ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។​


​បន្ទាប់ពី​ដកហូតយក​ដុត​កំទេចចោល​រថយន្ត​ដឹក​សត្វ​សុនខ មន្ត្រី​ជំនាញ​យកមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តសៀមរាប ។​ចំណែក ម្ចាស់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​រងចាំ​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​។ លោក ព្រំ វិច បាន​សំណូមពរ​ចំនួន ៣​ចំណុច​ថា ទី​១-​សូមឱ្យ​អាជីវក​រទាំង អស់​រកមុខ​របរ​ថ្មី ថ្លៃថ្នូរ​ស្របច្បាប់​។ ទី​២-​លើក​តម្លៃ​ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ផងដែរ និង​ទី​៣-​ចំពោះ​អ្នក​និយម​ពិសា​រសាច់​សុនខ ក្នុង​រយៈកាល​កន្លងមក មេត្តា​អធ្យាស្រ័យ​យល់យោគ ពីព្រោះ​វា​អាច​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​ហូប និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ព្រោះ​សត្វ​សុនខ ទាំងនោះ​វា​មិនមែន​មាន​សុខ​ភាពល្អ​ទាំងអស់​នោះទេ​។​

​គួររម្លឹកថា ថ្នាក់ដឹកនាំ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង អាជ្ញាធរខេត្ត សៀមរាប បាន​យកចិត្តទុកដាក់ និង​ជំរុញឱ្យមាន​ការឈប់​ជួញដូរ​សាច់​សុនខ ដើម្បី​លើកមុខ​មាត់​នៃ​ខេត្ត​ទេសចរណ៍ និង​ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​ផងដែរ​៕a dog1 a dog2 a dog3