» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2666 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084192 នាក់

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អួត​ពី​រឿង​បំណុល​ថា​កម្ពុជា​នៅ​តែ​ខ្ចី​គេ​បាន​តើ!?


​ភ្នំពេញ​៖ លោក ចាន់ សុធី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា អ្នក​រិះគន់​រឿង​បំណុល​របស់​កម្ពុ​ជាច្រើន​រហូតដល់​វ័ណ្ឌ​.​ក ជា​រឿង​ដែល​មិន​សម​ហេតុផល ព្រោះ​កម្ពុជា​ខ្ចី​បំណុល គឺ​ដើម្បីឱ្យ​សេដ្ឋកិច្ច​រីក​ធំធាត់ ខណៈ​ស្ថានភាព​បំណុល សាធារណៈ​នៅ​កម្ពុជា នៅតែ​អាច​គ្រប់គ្រង​បាន និង​មាន​ហានិភ័យ​ទាប​។​a khan sothy 

​ថ្លែង​នៅក្នុង​វេទិកា​ស្តីពី​ការគ្រប់គ្រង​មីក្រូហិរញ្ញវត្ថុ និង​ច្បាប់​ថវិកា​ឆ្នាំ ២០២៥ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​លោក​ចាន់​សុធី​បាន​ឲ្យ​ដឹងថា​៖ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ សរុប​ចំនួន​ជាង​១២​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​២៥.៨ % នៃ ផ​.​ស​.​ស​. ។​ក្នុងនោះ​បំណុល​សាធារណៈ​ក្នុងប្រទេស​មាន​ចំនួន​១១៥ លាន​ដុល្លារ​អាមេរិក និង​បំណុល​ក្រៅប្រទេស​មាន​ចំនួន​ជាង​១២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​រដ្ឋលេខាធិការ​រូបនេះ​បញ្ជាក់ថា គោលដៅ​ដែល​កម្ពុជា​ខ្ចី​បំណុល​គេ គឺ​ដើម្បី​កសាង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីក​ធំធាត់ និង​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អទិភាព​មួយចំនួន​ដូចជា វិស័យ​សុខាភិបាល និង​អប់រំ​ឱ្យ​កាន់តែ​រីកចម្រើន ដែលជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ដូច្នេះហើយ អ្នក​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​រឿង​ជំពាក់​បំណុល​បរទេស ជា​រឿង​ដែល​មិន​សម​ហេតុផល ព្រោះ​បើទោះបីជា​បំណុល​របស់​កម្ពុជា​កើនឡើង​ក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​ក៏​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ ។​

​លោក​ចាន់សុធីបាន​លើកឡើងថា ប្រទេស​ណា​ក៏​ជំពាក់​បំណុល​ដែរ គ្រាន់តែ​ជា​បំណុល​ក្រៅប្រទេស និង​បំណុល​ក្នុងប្រទេស​ប៉ុណ្ណោះ ដោយ​ប្រទេស​ខ្លះ​ជ្រើស​យក​ជម្រើស​ខ្ចី​ក្នុងប្រទេស និង​ប្រទេស​ខ្លះ​ជ្រើសរើស​កម្ចី​ក្រៅប្រទេស​។ ប៉ុន្តែ​យ៉ាងណាមិញ ការដែល​កម្ពុជា​ខ្ចី​បំណុល​ក្រៅប្រទេស​ច្រើន ដោយ​កម្ពុជា​មានលទ្ធភាព​ទទួលបាន​បំណុល​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​។​(​មានន័យថា​កម្ពុជា​គ្រាន់បើ​ដែលមាន​គេ​ឲ្យ​ខ្ចីលុយ​?)​។​​ទាក់ទង​និង​ប្រទេស​ចិន​ដែល​កាត់បន្ថយ​ប្រាក់កម្ចី​ឬ​ជំនួយ ឬថា​កម្ពុជា​ជ​ម្ពា​ក់​ចិន​វណ្ឌ​កលោក​ខាន់​សុធី​ទទួលស្គាល់ថា គឺ​តាមពិតទៅ​រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​ផ្តល់​កម្ចី​ដល់​កម្ពុជា​ដដែល ប៉ុន្តែ​គ្រាន់តែ​ថា ចិន​បន្ថយ​កម្ចី​ជាង​មុន ព្រោះតែ​ចិន​ត្រូវការ​ធនធាន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន​ផងដែរ​។​

​សូមបញ្ជាក់​ថាបើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០២៥​នេះ រាជរដ្ឋាភិបាល គ្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​យកទៅ​អភិវឌ្ឍន៍​លើ​វិស័យ​អាទិភាព​សំខាន់ៗ​សម្រាប់​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន ដែល​នឹងធ្វើ​ឲ្យ​ទំហំ​បំណុល​សាធារណៈ​នឹង​កើន​ដល់ ១៤,២៨​ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​ដំណាច់​ឆ្នាំនេះ​។ ក្នុងនោះ​កម្ចី​ពី​ប្រទេស​ចិន​នាំមុខគេ ប្រមាណ ៣៥% កម្ចី​ទ្វេភាគី​ផ្សេងៗ ២២% កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ២១% កម្ចី​ពី​ធនាគារពិភពលោក ១៤% បំណុល​មរ​ត ៥% និង​កម្ចី​ពហុភាគី​ផ្សេងទៀត ៣%​។​

 


​លោក​បាន​បញ្ជាក់ថា ទោះ​មានការ​កើនឡើង​នៃ​បំណុល តែ​វា​ស្ថិតក្នុង​កម្រិត​ទាប​ក្រោម​អនុ​បាត​គោល​នៃ​ផ​លិ​ផល​ក្នុងស្រុក​សរុប​នៅឡើយ ដែល​កម្រិត​នេះ​មិនមាន​ហានិភ័យ​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះឡើយ​។ ហើយ​ម្យ៉ាងទៀត វា​ក៏​ជា​ឳ​កាស​សម្រាប់​កម្ពុជា ដែល​នៅ​អាច​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​បាន​ក្នុង​អត្រា​ការប្រាក់​សម្បទាន​ក្នុង​កម្រិត​ទាប មុន​ពេលដែល​កម្ពុជា ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ ២០២៩​ខាងមុខ ដែល​ការខ្ចីប្រាក់​អាច​នឹងមាន​ការប្រាក់​ខ្ពស់ជាង​បច្ចុប្បន្ន​។​លោក​រដ្ឋលេខាធិការ​បន្ត​ថា ការរក្សាបាន​នូវ​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធគ្រប់គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ សម្រាប់​គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​ផងដែរ​។


​សូមបញ្ជាក់ថា​បើតាម​កា​រ​អះអាង​របស់​មន្ត្រី​រាជរដ្ឋាភិបាល ការគ្រប់គ្រង​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅតែ​គ្មាន​ហានិភ័យ ដោយ​រាជរដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គន្លឹះ​ចំនួន ៥ រួមមាន​៖ ១. ខ្ចី​ឥណទាន ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​, ២. ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ អនុគ្រោះ​ខ្ពស់​, ៣. ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព ផលិតកម្ម​, ៤. ប្រើប្រាស់​ឥណទាន​ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព​, ប្រសិទ្ធភាព​, និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់បំផុត​, និង ៥. ប្រើប្រាស់ ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែលមាន​ស្តង់ដារ និង​គុណភាព​ខ្ពស់ ស្របតាម គោលការណ៍​នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ច​, សង្គម​, បរិស្ថាន​, និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​៕a khan sothy1 a khan sothy2 

​