» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11565 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117847 នាក់

សម្តេចឪ​និង​សម្តេច​កូន​និយាយ​ពី «​ការអភិវឌ្ឍ​បែប​ទូលាយ​» និង «​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ​» នៅក្នុង​វិស័យ​កសិកម្ម​?


​ភ្នំពេញ​៖​ថ្លែង​ក្នុង​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹកថា កាលពី​ឆ្នាំ​១៩៨៧ រដ្ឋាភិបាល​ពេលនោះ​បានដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​គន្លឹះ​ចំនួន​៤ រួមមាន ផ្លូវ ទឹក ភ្លើង និង​មនុស្ស ហើយ​បច្ចុប្បន្ននេះ​អាទិភាព​ទាំង​៤ នៅតែ​រក្សា​ដដែល ប៉ុន្តែ​នីតិកាល​ទី​៧​នេះ បានដាក់​បន្ថែម​អាទិភាព​មួយទៀត​គឺ​បច្ចេកវិទ្យា​។​a hun congres pa 

​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បែប​ទូលាយ គឺជា​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី ពោលគឺ​បើ ១​គ្រួសារ​មាន​ប្រជាជន ៥​នាក់ នោះគេ​ត្រូវមាន​ដី ១​ហិកតា​។ បើ​ចំនួន​គ្រួសារ​នោះ​កើនឡើង​ដល់ ១០​នាក់ នោះគេ​ត្រូវមាន​ដី ២​ហិកតា​។ ដូច្នេះ​បើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត នោះ​វា​នឹង​នាំឱ្យ​មានការ​ខ្ជះខ្ជាយ​កម្លាំង​ពលកម្ម ហើយនឹង​នាំទៅដល់​ការ​រុករាន​កាប់​ព្រៃឈើ​ដើម្បី​ធ្វើស្រែ​ធ្វើ​ចម្ការ​កាន់តែច្រើន​។ សម្ដេច​តេ​ជោ​បាន​បន្តថា ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ រដ្ឋាភិបាល​បាន​ពង្រីក​សមត្ថភាព​ចិញ្ចឹម​ប្រជាជន​នៅលើ​ផ្ទៃដី​ដែលមាន​ស្រាប់ ដែល​មានន័យថា រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ដើម្បី​បង្កើន​រដូវ​ដាំ​ដុះ ព្រមទាំង​ធ្វើ​ប្រពលវប្បកម្ម​ដើម្បី​បង្កើន​ទិន្នផល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​ដែល​កំពុងកាន់​អំណាច​ពេញដៃបា​ន បាន​គូសបញ្ជាក់​បន្ថែមទៀតថា សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បែប​ស៊ីជម្រៅ​វិញ គឺ​គេ​ត្រូវ​ដោះស្រាយ​ទឹក​ដើម្បី​បង្កើន​រដូវ​ដាំ​ដុះ​ឲ្យ​បាន​ម្ដង​ទៅ​ពីរដង ឬ​បី​ដង ដើម្បី​បង្កើន​ទិន្នផល​។ សម្តេច​តេ​ជោ​បាន​បន្ថែមថា អត្រា​ចូលរួមចំណែក​របស់​វិស័យ​កសិកម្ម​នៅក្នុង​សេដ្ឋកិច្ចជាតិ​ឆ្នាំ​២០០២ មាន​ដល់​ជាង ៨០% ដែល​កាលនោះ​ប្រជាជន​ខ្វះ​អង្ករ​សម្រាប់​ហូប​ប្រចាំថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​អត្រា​រួមចំណែក​នេះ​មាន​ត្រឹម ១៦% បែរជា​យើង​មាន​អតិរេក​ស្រូវ​ជិត ៧​លាន​តោន សើ្ម​នឹង​អង្ករ​ជាង ៤​លាន​តោន សម្រាប់​ការនាំចេញ ជាមួយនឹង​កសិផល​ដ​ទៃទៀត ដូចជា ស្វាយចន្ទី កៅស៊ូ ឬ​ផលិតផល​ដទៃទៀត​ដែល​យើង​អាច​នាំចេញ​បាន​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖ «​ត្រូវ​ចងចាំ កុំ​ឃើញថា​អត្រា​កសិកម្ម ដែល​គិត​ជា​ភាគរយ​ថយចុះ ប្រៀបធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ចាត់ទុកថា​ប្រទេស​នោះ​ចុះខ្សោយ​។ ត្រូវ​មើល​ប្រទេស​ដែល​ជឿនលឿន ដូចជា​ជប៉ុន អាម៉េរិក និង​បារាំង ដែល​ការចូលរួម​របស់​វិស័យ​កសិកម្ម​មាន​ប្រមាណ​តែ ១% ប៉ុណ្ណោះ ប៉ុន្តែ ១% របស់គេ អាច​ចិញ្ចឹម​ប្រជាជន​ខ្លួនឯងបាន​ផង និង​អាច​នាំ​ចេញមក​ក្រៅប្រទេស​ទៀតផង​។ នៅពេលដែល​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​បាន​រីក​ធំ នោះ​វិស័យ​កសិកម្ម​នឹង​រួម​តូច តែ​មិន​មានន័យថា​វិស័យនេះ​ថយចុះ​ទិន្នផល​នោះទេ​»​។​

​សម្រាប់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តើ​តួនាទី​ជា​ប្រតិបត្តិ​ករ​វិញ បាន​គូសបញ្ជាក់​បី​ការអនុវត្តន៍​កសិកម្ម​ទំនើប​ថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​និង​គាំទ្រ​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប តាមរយៈ​ការរៀបចំ​កញ្ចប់​ថវិកា​មួយចំនួន​ដើម្បី​ត្រៀម​ជូន​ដល់​បណ្ដា​សហគមន៍​កសិកម្ម​ទំនើប​។​ក្នុងឱកាស​ឡើង​ថ្លែង​ក្នុង​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ចំនួន ១២ បន្ថែមទៀត និង​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ នៅក្នុង​ខេត្ត​ចំនួន​៧ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តពោធិ៍សាត់ ពីលើ​សហគមន៍​កសិក​ម្ម​ដែលមាន​ស្រាប់​សរុប​ចំនួន ២ ៦០១ សហគមន៍​។ ក្នុងនោះ​ផងដែរ សហគមន៍​កសិកម្ម​ទាំងនេះ​មានមុខ​ដំណាំ​យុទ្ធសាស្ដ្រ​ចំនួន ៤ ដូចជា ស្រូវ បន្លែ ស្វាយចន្ទី និង​ម្រេច ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ១១៤ ០២១ ហិកតា ហើយ​មាន​ផលិតភាព​ប្រចាំឆ្នាំ​ចំនួន ១៩,៧៧ លាន​ដុល្លា​។

​បន្ថែម​ពីនេះ​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​៦ កំពុងតែ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជា​ប្រាក់កម្ចី ការប្រាក់​ទាប​ក្នុង​រង្វង់ ៧%/​ឆ្នាំ សម្រាប់​ការធ្វើជា​ទុន​បង្វិល ក្នុង​ទឹកប្រាក់​ប្រមាណ ១,៩​លាន​ដុល្លារ​។ លើសពីនោះ រាជរដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​ដោយ​ត្រៀម​កញ្ចប់​ថវិកា​ពិសេស​ចំនួន ៣៥ លាន​ដុល្លា បន្ថែមទៀត​ដើម្បី​គាំទ្រ​ដល់​ការផ្ដល់​កម្ចី​ទាប​ជូន​សហគមន៍​កសិកម្ម​ទំនើប​ក្នុង​រយៈពេល​៣​ឆ្នាំ គឺ​ឆ្នាំ ២០២៥-២០២៧​។
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលេច​ថា រាជរដ្ឋាភិបាល​បាននិងកំពុង​ពង្រីក​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន និង​ផ្ដោតលើ​មុខ​ដំណាំ​ដែលមាន​សក្ដានុពល​ខ្ពស់ ដូចជា ស្វាយចន្ទី កៅស៊ូ និង ទុរេន ជាដើម​៕a hun  ma congress a hun congres pa1 


​