» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1223 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082749 នាក់

សមាគម​រោងចក្រ​ថា​នឹង​ជជែក​គ្នា​រឿង​បិទ​រោងចក្រ​ជាមួយ​កម្មករ​និង​រដ្ឋាភិបាល​

 

​ភ្នំពេញ​៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន​នៅ​កម្ពុជា អាច​នឹងត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុដើម ដែល​ត្រូវ​នាំចូល​ពី​ប្រទេស​ចិន ខណៈ​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ផ្អាក ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​មិនមែន​ដោយសារ​EBA​ទេ​។​a eba close1 

នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ​​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។​GMAC បាន​បញ្ជាក់ថា បញ្ហា​វីរុស​កូ​រ៉ូ​ណា ដែល​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​ចិន ធ្វើ​ឲ្យ​រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្តល់​សេវា​ជាច្រើន បាន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន ហើយ​ប្រហែលជា​រហូតដល់​ចុងខែ​កុម្ភៈ​នេះ ទើប​អាច​ចាប់ផ្តើម ដំណើរការ​ឡើងវិញ ដែល​បញ្ហា​នេះ​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ចង្វាក់​ផ្គត់ផ្គង់ ដល់​រោងចក្រ​នៅ​កម្ពុជា​។

GMAC បានបញ្ជាក់​ទៀតថា “​សម្រាប់​រោងចក្រ​មួយចំនួន​វត្ថុធាតុដើម​នៅក្នុង​ស្តុក សម្រាប់​ផលិតកម្ម​អាច​នឹង​អស់ នៅត្រឹម​សប្តាហ៍​ក្រោយ ឬ​សប្តាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្តោះអាសន្ន នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ខ្វះ​វត្ថុធាតុដើម នៅ​ចុងខែ​ក្រោយនេះ និង​ក្នុង​ខែមីនា​ខាងមុខ​។ ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក ប្រតិបត្តិការ​ផលិតក​ម្ម​ជា​បណ្តោះអាសន្ន ដែលមាន​រយៈ​ពេញ​១​ខែ​ពេញ ឬ​ដល់​២​ខែ​”​។​
​សមាគម​រោងចក្រ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​នីតិវិធី​នៃ​ការផ្អាក​បណ្តោះអាសន្ន គ្រប់​រោងចក្រ​ទាំងនោះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ច្បាប់​ជា​ធរមាន ដោយមាន​ការចរចា​ពិភាក្សា និង​ព្រមព្រៀងគ្នា​រវាង​កម្មករ​និយោជិត និង​ថ្នាក់​គ្រប់គ្រង​រោងចក្រ ក្រោម​ការត្រួតពិនិត្យ និង​ការអនុញ្ញាត​ពី​អធិការ​ការងារ​។​

​ទាក់ទង​បញ្ហា​រោងចក្រ​ផ្អាក​សកម្មភាព​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​ថា​៖ ប្រសិនបើ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ មាន​ករណី​បិទ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា​នោះ សូម​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​ថា បិទ​ដោយសារ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​អឺរ៉ុប ឬ​ការដក EBA ឲ្យ​សោះ រោងចក្រ​ទាំងនោះ​បិទ ដោយសារតែ​ខ្វះ​វត្ថុធាតុដើម​បម្រើ​ដល់​ការផលិត នាំចូល​ពី​ប្រទេស​ចិន ព្រោះតែ​ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

 សូម​កូន ក្មួយ​កម្មករ កម្មការិនី កុំ​មានការ​ភិតភ័យ​ចំពោះ​ការផ្តាច់​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ឱ្យសោះ ព្រោះថា​មិន ប៉ះពាល់​ដល់​កម្ពុជា​នោះទេ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “​សុំ​កុំ​មានការ​តក់​ស្ល​ត់​ឱ្យសោះ យើង​ត្រូវ​ពឹង​ដោយ​ខ្លួនឯង បើ​គេ​ឱ្យ​អុកស៊ីសែន​ជួយ យើង​យក ប៉ុន្តែ​យើង​ពឹង​ខ្លួន​គឺជា​ការល្អ​”​។ សម្តេច​តេ​ជោ​បាន​លើកឡើងថា ចំពោះ​ការផ្តាច់​EBA​នេះ ប្រទេស​ជា​សមាជិក​សហភាព អឺរ៉ុប​មួយចំនួន​ក៏​មិនត្រូវ​គ្នា​ផងដែរ​។ ក្នុង​ចំនួន​២៨​ប្រទេស គឺមាន​២៣​ប្រទេស ដែល​កម្ពុជា​បាន​នាំ អង្ករ​ចូលទៅ ហើយ​ប្រមាណ​៣០​ម៉ឺន​តោន​នាំចូល​។ ដូច្នេះ​ទាំង​មិន​បង់ពន្ធ ក៏​នាំចូល បង់ពន្ធ​ក៏​នាំចូល​។

សម្តេច​តេ​ជោ​បាន​បន្ថែមថា ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក៏​ជា​សង្គ្រាមចិត្តសាស្ត្រ​ដែល​កំពុង​វាយប្រហារ​មក​កម្ពុជា ប៉ុន្តែ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សូម​ក្មួយៗ​កុំ​កត់​ស្លុត ព្រោះ​ថាបើ​មានរឿង​អ្វី​នោះ​រហូតដល់​ខែសីហា​ខាងមុខ​ឯណោះ​។​

​សម្ដេច​តេ​ជោ​ថា “​រឿង​ដែល​ប៉ះពាល់​មុនគេ​គឺ​រឿង​ចំពោះ​រោងចក្រ​នៅ​កម្ពុជា​គឺ​ជំងឺ​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន ដែល​វត្ថុធាតុដើម​អាច​នឹង​ផ្គត់ផ្គង់​មិនទាន់​(​ទី​១) និង ទី​២ គឺ​បណ្តា​សណ្ឋាគារ​ទាំងអស់​អាច​នឹង​ទេសចរណ៍​ចិន មិន​ធ្វើ ដំណើរ​មក​។ អី​ញ្ចឹ​ង​ភោជនីយដ្ឋាន​លក់​មិន​ដាច់ អី​ញ្ចឹ​ង សុំ​កុំ​ឆ្ងល់​”​។ សម្ដេច​តេ​ជោ​ក៏បាន​កត់សម្គាល់​ឃើញថា អ្វីដែល​សំខាន់​នៅពេលនេះ​គឺ​ត្រូវ​រក​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​២​ប្រភេទ​នេះ​គឺ​មួយ​ប្រភេទ​រក​ឆ្នាំ​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​អង្គការ​សុខភាព ពិភពលោក និង​អ្នកឯកទេស​ចិន ក៏ដូចជា​ប្រទេស​ដ៏​ទៀត​កំពុង​ស្វែងរក​។ ចំពោះ​ប្រភេទ​ថ្នាំ​ទី​២ ដែល​ត្រូវ​រក ហើយ​មាន​ភាពងាយស្រួល​ទេ​គឺ​ថ្នាំ​ព្យាបាល​ជំងឺ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​៕a eba close a eba girl 


​