» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3874 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123550 នាក់

បន្ទាប់ពី​ប្រតិកម្ម​ពី​ក្រសួង​ប្រៃសណីយ៍​កញ្ញា​ពេជ្រ​សោភា​ប្រកាសថា​ក្រុមហ៊ុន​ស្ម៉ា​ត​បាន​កាត់​លេខ​នាង​យកទៅលក់​!

 

​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​ប្រកាស​របស់​ក្រសួង​ប្រៃ​ណី​យ៍ករ​ណិ​យ៍​ក្រុមហ៊ុន​ស្មា​ត​លួច​លេខ​អ្នក​ប្រើ​ប្រ​ប្រាស់​ទៅ​លក់​គេ​បាន​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​ចេញមុខ​ប្រតិកម្ម​ទៅកាន់​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​ដែល​បាន​កាត់​លេខ​ដែល​នាង​កំពុង​ប្រើប្រាស់​ទៅ​លក់​ឲ្យ​អ្នកផ្សេង​ប្រើ​ទៅវិញ​ផងដែរ​។a pich sophea1 

តែ​សារ​របស់​កញ្ញា​ពេជ្រ​សោភា​បង្ហោះ​មិនបាន​២៤​ម៉ោង​ផង ក៏ត្រូវ​បាន​លុប​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​វិញ​ដែលមាន​អ្នក​Follow ច្រើនជាង​៣​លាន​នាក់​នោះ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​។  ពេជ្រ សោភា បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​នេះ​ថា «​និយាយ​ត្រូវ​លេខ​ខ្ញុំ​កំពុង​ប្រើ កាត់​លក់​ឱ្យគេ​ផង​អត់​ប្រាប់​មួយ​ម៉ាត់ ជួយ​ដោះស្រាយ​ឱ្យ​ខ្ញុំ​ផង លេខ​ខ្ញុំ​ប្រើ​តាំងពី​ឆ្នាំ​2008 មក​កាត់​លក់​ឱ្យគេ​ក្នុង​ឆ្នាំ​2021​ខែ​4»​។

ទោះជា​យ៉ាងណា​នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ សារ​ដែល​ត្រូវបាន​តារាចម្រៀង​ស្រី​រូបនេះ​បាន​បង្ហោះ​ត្រូវបាន​លុបចេញ​។ ថ្មីៗ​នេះ​ក្រសួង​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​ចំណាត់ការ​លើ​ការអនុវត្ត​ខុស​ទៅនឹង​នីតិវិធី​ក្នុងការ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ជូន​អតិថិជន​។ ដោយ​ក្នុង​សេចក្តីប្រកាស​នេះ​បានបញ្ជាក់​កាលពី​ថ្ងៃទី​២២ កក្កដា​កន្លងទៅនេះ​ថា ៖ថ្មីៗ​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​រកឃើញថា ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart Axiata Co., Ltd.) បាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការបើក​លេខ​ទូរស័ព្ទ​ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរស័ព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ ហើយ​យកទៅលក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។

​ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជម្រាបជូន​សាធារណជន​អំពី​ការចាត់វិធានការ​លើ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី ដូចខាងក្រោម​៖១. ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី ត្រូវធ្វើ​ការសុំ​ទោស​ជា​សាធារណៈ ដោយ​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​និង​សន្យា​មិនឱ្យ​មាន​ហេតុការណ៍​ខាងលើ​កើតមាន​សាជាថ្មី​ម្តងទៀត​។

២. ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី ត្រូវ​ផ្តល់​សំណង​នៃ​ការខូចខាត​ដល់​ម្ចាស់​ដើម​ចំពោះ​ការប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការបិទ​លេខ​ទូរស័ព្ទ​ពី​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​។៣. ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួលបាន​លេខ​ទូរស័ព្ទ​នោះមក​ប្រើប្រាស់​វិញ​។៤. រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

ជាការ​ឆ្លើយតប​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា ក៏បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដែល​ក្រុមហ៊ុន​បានចាត់ទុក​ថា​ជា​ឧប្បត្តិហេតុ ហើយ​ក្រុមហ៊ុន​បាន​ចាត់វិធានការ​នានា​ភ្លាម ដើម្បី​កែតម្រូវ​បញ្ហា​នេះ និង​ក្រោយពី​ទទួល​ពាក្យបណ្តឹង និង​បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​មុនពេល​ប្រគល់ជូន​ទៅកាន់​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​វិញ​នោះ​។​ក្រៅពី​ក្រុមហ៊ុន​ស្មា​ត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ក៏បាន​ចេញ​សេចក្តីជូនដំណឹង ដោយ​ប្រាប់​ឲ្យ​ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត បញ្ឈប់​រាល់​ការរំខាន​ដល់​អ្នកប្រើប្រាស់ តាម​ការហៅ​ចូល​លេខ​ទូរ​សព្ទ ជា​បន្ទាប់​។​

​សេចក្តីជូនដំណឹង​ញ្ជា​ក់ថា​៖​កន្លងមក និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​) បាន​រកឃើញថា ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​មួយចំនួន​បាន ប្រើប្រាស់​លេខ​កូដ​ខ្លី ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន ហៅចូល​ទៅកាន់​អ្នកប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី សេវា​បន្ថែម (VAS) របស់ខ្លួន ដោយ​អ្នកប្រើប្រាស់​មិនបាន​ចុះឈ្មោះ​ប្រើប្រាស់​ជាមុន ដែល​សកម្មភាព​នេះ​បាន រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​អ្នកប្រើប្រាស់​។​

​ក្នុងន័យនេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានចេញ​សេចក្តីណែនាំ ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ទាំងអស់ ដូចខាងក្រោម​៖
១៖ បញ្ឈប់​រាល់​ការរំខាន​ដល់​អ្នកប្រើប្រាស់ តាម​ការហៅ​ចូល​លេខ​ទូរ​សព្ទ​ចល័ត​ជា​បន្ទាប់ ព្រោះ​សេវា​ហៅ ចូល​នេះ​ពុំមាន​ការចុះឈ្មោះ​ប្រើប្រាស់​ជាមុន ដោយ​អ្នកប្រើប្រាស់​ឡើយ​។​២៖ បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់ លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយណា ដែល​គ្មាន​ការអនុញ្ញាត​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។​

​ក្រសួង​សង្កត់ធ្ងន់ថា ក្នុងករណី​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត ពុំ​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​ទេ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​ចាត់វិធានការ ម៉ឺងម៉ាត់ ដោយ​ណែនាំ​ឱ្យ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បង្កក​រាល់​ការស្នើសុំ​នានា​របស់​ប្រតិបត្តិ​ករ​ទាំងនោះ ព្រមទាំង​ចាត់វិធានការ ស្របតាម​មាត្រា​៦៩ និង​មាត្រា​៧៨ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​៕a pich sophea3 a pich sophea5 a pich sophea4