» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34019 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076185 នាក់

ក្រសួងសុខាភិបាល​និង​ពាណិជ្ជកម្ម​ឲ្យ​ប្រ​យ​ត្ន័​ក្នុង​ការទិញ​អាល់កុល​មក​ប្រើ​!

 

​ភ្នំពេញ​៖​ស្របពេល​ដែលមាន​តម្រូវការ​អាល់កុល​ខ្ពស់​ដើម្បី​បង្ការ​កូ​វីដ​១៩​ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​១៨​មិនា​ដោយ​ណែនាំ​ឱ្យ ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​នៅតាម​ឱសថស្ថាន នៅ​កម្ពុជា ត្រូវ​ទិញ​អាល់កុល ដែលមាន​ប្រភព​ច្បាស់លាស់ ។​a alkohol1 

​ក្រសួងសុខាភិបាល បានប្រកាសថា បច្ចុប្បន្ននេះ មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយចំនួន បាន​ទិញ​អាល់កុល​មក​លក់ ដោយ​ពុំមាន​ប្រភព​ច្បាស់លាស់ ដែល​មានគុណ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ។​នៅ​កម្ពុជា ដោយ​អាល់កុល​មួយចំនួន មានការ​លាយ​សារធាតុ​មេ​តា​ណុល​ជាមួយ​អេតាណុល និង​អាល់កុល​មួយចំនួនទៀត ពុំមាន​សារធាតុ​អេតាណុល​ទេ គឺ​មានតែ​សារធាតុ​មេ​តា​ណុល​តែប៉ុណ្ណោះ​។

ក្រសួងសុខាភិបាល បាន​ជម្រាប​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ប្រើប្រាស់​សំរាប់​សំលាប់​មេរោគ គឺជា​ល្បាយ​ដែលមាន​សារធាតុ​អេតាណុល​ជាមួយ​ទឹក ដោយ​មិន​ត្រូវមាន​សារធាតុ​ផ្សេងទៀត​ទេ ជាពិសេស​សារធាតុ​មេ​តា​ណុល​។ ចំពោះ​សារធាតុ​មេ​តា​ណុល​មិន​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដោយសារ​ធាតុ​នេះ មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ពុល​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ក្នុងករណី​ប្រើប្រាស់​សារធាតុ​នេះ​មិនបាន​ត្រឹមត្រូវ​។​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​មន្ត្រី​កាំកុងត្រូល​ច​បាន​ចុះ​ត្រួតពិនិត្យ​និង​ឱសថស្ថាន​មួយ​នៅក្បែរ​ផ្សារ​អូរ​ឡាំ​ពិ​ក​ដែល​លក់​អាលកុល​គ្មាន​គុណភាព​។​

​យោងតាម​ហ្វេ​ស​បុក​របស់លោក លោក គង់ វុទ្ធី អនុប្រធាន​សាខា កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ឲ្យ​ដឹង​ពី​ការចុះទៅ​ត្រួតពិនិត្យ​ឪ​សថ​ស្ថាន បានដាក់​លក់​អាល់កុល​លាងដៃ​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាជន លោក​ថា​៖ អាល់កុល​ដែលមាន​មេ​តា​ណុល​ចំនួន​៤ ពី​ដុង​ស្មើ​២០ លីត្រ ត្រូវបាន​ដកហូត​។ សូម​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​ទិញ​ផលិតផល​អាល់កុល​ណា​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិនមាន​ការបញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់ សម្រាប់​ការលាង​សម្អាត​កំចាត់​មេរោគ ឬ​បង្ការ​វីរុស​Covid-19​។​

​គួរបញ្ជាក់​ថា​តាម​វេ​ប​សាយ Hello គ្រូពេទ្យ បាន​ឲ្យ​ដឹងថា យោងតាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​រកឃើញថា អាល់កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគច្រើន​មិនមែនជា​ប្រភេទ​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែលមាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការចម្លង​មេរោគ​ទេ​។ ផ្ទុយទៅវិញ​អាល់​ទាំងនោះ ជា​សារធាតុ​មេ​តា​ណុល ដែលមាន​បរិមាណ​ខ្ពស់​រហូតដល់ ៨០%​។​a alkohol a alkohol2 a alkohol3 


​