» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32079 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074245 នាក់

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ភ្នំពេញ​ញ​អរិ​យក្ស​ត្រ​កូរ៉េ​សឹ​ក្សា​ហើយ​នៅតែ​ខាង​កម្ពុជា​ឲ្យ​សង់​កន្លែង​ណា​តែប៉ុណ្ណោះ​!

 

​ភ្នំពេញ​ញ​៖​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ ត្រូវបាន​ភាគី​កូរ៉េខាងត្បូង ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការកំណត់​ទីតាំង និង​ទ្រង់ទ្រាយ​របស់​ស្ពាន​ហើយ​។​a b korea2 

​ក្នុងឱកាស​ចូលរួម ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់ លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៤៨ ប្រវែង​១៤៨​គីឡូម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង លោក ផាក ហ៊ឹង​ឃ្យុ​ង ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ការសម្រេច​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ ធ្វើឡើង​ឆ្លើយតប​នឹង​សំណើ​ជា​ចំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​កែលម្អ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ក្រុមហ៊ុន​កូរ៉េ​មួយ បានធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុងការ​សាងសង់ និង​បាន​បញ្ជូន​របាយកាណ៍​លទ្ធផល ជូន​រដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ ហើយ​ផ្អែកលើ​របាយការណ៍​នេះ រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ការសម្រេច​លើ​ទីតាំង​សាងសង់ និង​ទ្រង់ទ្រាយ​របស់​ស្ពាន​ជាដើម​។ ប្រជាជន​កូរ៉េ​ជាច្រើន​មាន​ក្តី​សោម​ស្ស​រីករាយ​យ៉ាងខ្លាំង ដែល​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ ទទួលបាន​នូវ​ចំណាប់អារម្មណ៍ និង​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​​លោក​ទូត​កូរ៉េ​វាយតម្លៃថា ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ នឹងចូលរួម​ធ្វើឱ្យ​ប្រសើរឡើង នូវ​លំហូរ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ និង​មាន​មុខងារ​ជាក់ស្តែង​ជា Landmark សម្រាប់​វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ ហើយ​ថែមទាំង​ក្លាយទៅជា​និមិត្តរូប​នៃ​ការបន្ត និង​ពង្រឹង​ចំណងមិត្តភាព​រវាង​កូរ៉េ និង​ប្រជាជន​កម្ពុជា​ផងដែរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​សមិទ្ធផល​ស្ពាន​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បានសម្រេច​ជួយ​សាងសង់​ស្ពាន​មួយ​ខ្សែ ឆ្លងកាត់​ទន្លេ​ត​ភ្ជាប់​ភ្នំពេញ ទៅកាន់​អរិយ​ក្សត្រ ដែល​នឹង​ជួយ​ឲ្យ​តំបន់​នោះ​នៅ​ក្លាយជា​ទីក្រុង​រណប នៅពេល​ខាងមុខ​។​​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ អាច​នឹង​សាងសង់​នៅ​ឆ្នាំ​២០២២​នេះ​។​នេះ​បើតាម​លោក​ស៊ុន​ចន្ទ​ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ប្រាប់​កាសែត​a b korea a b korea1 

​