» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1183 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082709 នាក់

ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៥​ឡើង​បាន​៤​ដុល្លារ​ទៀត​!


​ភ្នំពេញ​៖ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ នឹងត្រូវ​ដំឡើង​ដល់ ២០៨​ដុល្លារ ដែល​ក្នុងនោះ តួលេខ​២០៦​ដុល្លារ កើតចេញពី​ការចរចា​ត្រីភាគី និង​២​ដុល្លារ ត្រូវបាន​ផ្តល់​គោលការណ៍​បន្ថែម​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​។​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៥​។a worker salery3 

​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​កាបូប ក្នុង​ឆ្នាំ​២០២៥ បាន​បើក​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ​ចំពោះ​ការពិភាក្សា​រឿង​ប្រាក់​ឈ្នួល​នេះ​។​​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​នេះ បាន​កើនឡើង​ចំនួន​៤​ដុល្លារ​បន្ថែមទៀត បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែលមាន​ចំនួន​២០៤​ដុល្លារ ក្នុង​១​ខែ​។​

​ការចរចា​ប្រាក់​ឈ្នួល​លើកចុងក្រោយ បង្អស់ បានធ្វើ​ឡើង​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដោយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​កាបូប​។​​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន រាយការណ៍​ជូន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា​លទ្ធផល​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ មានការ​បោះឆ្នោត​សំឡេង​ភាគច្រើន​លើសលប់ ៤៦ លើ ៥១​សំឡេង គាំទ្រ​តួលេខ ២០៦​ដុល្លារ​។​

​តាមរយៈ​បណ្តាញ​សង្គម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ទោះជា​យ៉ាងនេះ​ក៏ដោយ ខ្ញុំ​បានផ្ដល់​គោលការណ៍​ទៅ​ឯកឧត្តម ហេង សួរ ឱ្យ​បន្ថែម ២​ដុល្លារ លើ​តួលេខ ២០៦​ដុល្លារ ដែលជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។ ដូច្នេះ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០២៥ គឺ ២០៨​ដុល្លារ ក្នុង ១​ខែ កើនឡើង ៤​ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៤ ដែលមាន​ត្រឹមតែ ២០៤​ដុល្លារ​»​។​

​សម្តេច​បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ផ្សព្វផ្សាយ និង​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត ក៏ដូចជា​សាធារណជន​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​។​​សម្តេច​បាន​បន្តថា​៖ «​ទោះ​ក្នុង​កាលៈទេសៈ​លំបាក​នៃ​សេដ្ឋកិច្ច​សកល​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​មិន​ភ្លេច​យកចិត្តទុកដាក់​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ មុខរបរ និង​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​។ ជាក់ស្តែង ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំនេះ ទោះ​តិចក្តី​ច្រើនក្តី គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ខ្លះ​របស់​បងប្អូន​កម្មក​រ​និយោជិត​នៃ​យើង​»​។​

​សម្តេច​បាន​គូសបញ្ជាក់​បន្ថែមថា ក្នុង​ឆ្នាំ​២០២៤​នេះ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​មិនមាន​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទេ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិនទាន់​ល្អប្រសើរ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក​នៃ​ប្រទេសមួយ​ចំនួន​មិន​ត្រឹមតែ​មិន​កើន​ទេ គឺ​ថែមទាំង​ថយ​ទាប​ជាង​ចុងឆ្នាំ​២០២៣ ទៅវិញ ដោយសារតែ​ការប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់​នៃ​ប្រទេស​ទាំងនោះ​។​
​ទន្ទឹមនឹង​ការដំឡើង​ប្រាក់​ឈ្នួល​នេះ សម្តេច​បាន​ជម្រាបជូន​បងប្អូន​កម្ម​ករ​និយោជិត និង​សាធារណជន​ថា សម្តេច​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ តាមដាន និង​ដាក់​វិធានការ​បន្ថែម ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​ក​ម្មករ​និយោជិត​។​a worker salery a worker salery2 a worker salery4 a worker salery5 a worker salery6 


​