» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28285 នាក់

ម្សិលមិញ 29590 នាក់

សរុប 21070451 នាក់

រដ្ឋ​ម​ន្ត្រីមហាផ្ទៃ​បើក​ទី​ស្នាក់​ការផ្តល់សេវា​លិខិតឆ្លងដែនថ្មីមួយទៀត នៅ​ខេត្តសៀមរាប​

 


​សៀមរាប​៖ ទី​ស្នាក់​ការផ្តល់សេវា​លិខិតឆ្លងដែន​ថ្មី​មួយ នៅ​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នា​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៥​នេះ ក្រោម​អ​ធីប​តី​ភាព​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​a sar pasport 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត តុ​ប នេ​ត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ឲ្យ​ដឹង​ពី​មូល​ហេតុថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ឱ្យ​កាន់តែ​ល្អ​ជូន​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

​លោក តុ​ប នេ​ត បាន​លើកឡើងថា ស្នាក់​ការផ្តល់​លិខិតឆ្លងដែន នៅ​ខេត្តសៀមរាប​នេះ នឹង​ជួយ​បង្ខិត​សេវាកម្ម​ធ្វើលិខិត​ឆ្លងដែន​កាន់តែ​ជិត​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទូទាំងប្រទេស​កម្ពុជា ដោយ​ប្រជា​ជា​ពលរដ្ឋ​អាចមក​ធ្វើលិខិត​ឆ្លងដែន​នៅ​ខេត្តសៀមរាប​បាន មិនចាំបាច់​តែ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នោះទេ ដែល​នេះ​ជា​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ​។

​ទី​ស្នាក់​ការផ្តល់សេវា​លិខិតឆ្លងដែន ក្នុង​ក្រុង​សៀមរាប​ស្ថិតនៅ​ជាន់​ទី​២ ផ្សារ​ទំនើប The Heritage Walk អគារ​លេខ​១៥៨ ផ្លូវជាតិ​លេខ​៦ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​នឹង​ផ្តល់​សេវា ពី​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ៤:០០​រសៀល - ពីថ្ងៃ​ពុធ ដល់​ថ្ងៃអាទិត្យ ដោយ​ឈប់សម្រាក​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ព្រមទាំង​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​។​

​សូមជម្រាបថា ក្រៅពី​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ដែល​ទើប​បើក​ដំណើរការ​ទីស្នាក់ការ​ផ្តល់​លិខិតឆ្លងដែន​នេះ ពលរដ្ឋ​កម្ពុជា​ក៏​ស្វែងរក​ការផ្តល់​សេវាកម្ម​លិខិតឆ្លងដែន នៅ​ខេត្តបាត់ដំបង និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ផងដែរ​៕a sar pasport1 a sar pasport2 
​