» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12227 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118509 នាក់

លោក ឃួ​ង ស្រេង មិន​អនុញ្ញាត​ឲ្យ​កាប់​យក ចេញ ដើមឈើ​ធំៗ ៣​ដើម​នៅលើ​សួន ច្បារ កាណាឌីយ៉ា មានតែ​ដាំ​បន្ថែម​


​ភ្នំពេញ​៖ ដើមឈើ​ធំៗ​ចំនួន​៣ ដើម​ក្នុង ចំណោម​ដើមឈើ​ប្រមាណ​៥០​ដើម​នៅលើ សួនច្បារ កាណាឌីយ៉ា មុខ​មន្ទីរពេទ្យ​អង្គឌួង​ស្ថិតនៅក្នុង​ខណ្ឌដូនពេញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានសំរេច​អោយ​កាប់​យកចេញ​ហើយ​ដាំ​ជំនួស​ថ្មី​នោះ មកដល់ពេលនេះ ត្រូវបាន លោក ឃួ​ង ស្រេង អភិ បាល​រាជធានី​ភ្នំពេញ សម្រេច​ថា​មិន​ឲ្យ​កាប់​យកចេញ​នោះទេ មានតែ​ការដាំ​ថ្មី​បន្ថែមទៀត ។​a khourng tree1 

​ការសម្រេច​បែបនេះ​បានធ្វើ​ឡើង ខណៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​ទាំងបី​ដើម នេះ​ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២១​នេះ ។​​ក្នុង​ដំណើរ​នៃ​ការចុះពិនិត្យ​ដើមឈើ​នេះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​​បញ្ជាក់ថា ដើមឈើ​ទាំងបី​ដើម​នេះ​មិនត្រូវ​បាន​កាប់​ចេញ​នោះទេ ដោយសារ​វា​អាច​នៅ​បន្ត​ឈរ​ទៀត​បាន​។​

​លោក​បាន​បញ្ជា​ឲ្យ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​សហការគ្នា​មើលថែ ដោយ​ធ្វើបាន​ត្រឹមតែ​លះ​មែក​ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ​បាន ចំណែក​ដើមឈើ​ទាំងមូល​ត្រូវធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំអោយ​រំលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​
​លោក​ឃួ​ង ស្រេង​បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅ​រាជធានី​ភ្នំពេញ គ្មាន​ការកាប់​ដើមឈើ​យកចេញ​ទេ មានតែ​ការដាំ​ថ្មី​បន្ថែម ដើម្បីអោយ​ទីក្រុង​ក្លាយជា​ទីក្រុង​មានព​ណ៏​បៃតង មាន​បរិស្ថាន​ល្អ​។​a khourng tree a khourng tree2 

​