» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3383 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123059 នាក់

មនុស្ស​២៤​លាន​នាក់​ដើរលេង​យៈ​ពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​និង​មាន​មនុស្ស​ស្លាប់​ជាង​២០​នាក់​ផងដែរ​!

 


​ភ្នំពេញ​៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៥​នេះ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស មាន​ចំនួន​ប្រមាណ ២៣,៩៧​លាន​នាក់ កើនឡើង ៩,៩% ធៀប​នឹង​ឆ្នាំ​២០២៤ ដែលមាន​ចំនួន ២១,៨១​លាន​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ២៣,៨៦​លាន​នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​ជាង ១១​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​ក្រសួងទេសចរណ៍​។a new year manet1 


​ក្នុង​រយៈពេល ០៣​ថ្ងៃនេះ រាជធានី ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​ទាំង​៥ រួមមាន​៖ រា​ធានី​ភ្នំពេញ ២.៨៦៣.៩២២​នាក់​, ខេត្តសៀមរាប ២.៧៥២.៨១៨​នាក់​, ខេត្តកំពង់ចាម ២.៧៤៨.២២៨​នាក់​, ខេត្តព្រៃវែង ២.៣៩៤.៣៤៣​នាក់ និង​ខេត្តបាត់ដំបង ១.៧៤១.៧៩៥​នាក់​។​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការ​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស​រយៈពេល ៣​ថ្ងៃនេះ គឺ​ត្រូវបាន​គណនា​ដោយ​រាប់បញ្ចូល​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស និង​ចំនួន​ប្រជាជន​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅតាម​ទីតាំង​សំខាន់ៗ​ដែលមាន​ការរៀបចំ​ក​ម្ម​វិធី​សង្ក្រាន្ត និង​ព្រឹត្តិការណ៍​ទេសចរណ៍​កម្សាន្ត​ផ្សេងៗ​។


​ចរន្ត​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើតជា​ផលប្រយោជន៍​សេដ្ច​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅតាម​មូលដ្ឋាន​។ បណ្តា​សណ្ឋាគារ​និង​សេវា​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ស្ទើរ​គ្រប់​ខេត្ត បានទទួល​ភ្ញៀវ​ស្ទើរ​ពេញ ១០០%​។ វិស័យ​ឯកជន​មាន​ក្តី​រីករាយ និង​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការអភិវឌ្ឍន៍​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​នៃ​វិស័យ ទេសចរណ៍​កម្ពុជា​។

​ទោះបីយ៉ាងណា​ក៏​យ៉ាងហោចណាស​មនុស្ស​ចំនួន​២៦​នាក់​បាន​ស្លាប់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣០​ករណី ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែមេសា ឆ្នាំ​២០២៥​។ តាម​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំថ្ងៃ ទូទាំងប្រទេស របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​៖​។​ក្នុងចំណោម​អ្នកស្លាប់​ទាំង​២៦​នាក់​នោះ មាន​ស្ត្រី​ចំនួន​៥​នាក់​ផងដែរ ហើយ​ក្រៅពី​បង្កឱ្យមាន​ការបាត់បង់​ជីវិត គ្រោះថ្នាក់​ទាំងនេះ​ក៏បាន​បណ្តាលឱ្យមាន​របួស​ស្រាល និង​ធ្ងន់​ចំនួន​៤៧​នាក់​ផ្សេងទៀត​ផងដែរ​។​

​ថ្ងៃទី​១៦ ខែមេសា ជា​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​បុណ្យជាតិ​នេះ មាន​ករណី​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​នេះ​ច្រើនជាងគេ គឺមាន​រហូតដល់​ទៅ​១២​នាក់​។ ដោយឡែក នៅ​ថ្ងៃទី​១៥ មាន​៩​នាក់​ស្លាប់ និង ថ្ងៃទី ១៤ មាន​ចំនួន​៥​នាក់​ស្លាប់​ផងដែរ​។​ក្រៅពីនេះ​ក៏មាន​ករណី​អគ្គិភ័យ​បានកើត​ឡើង​ចំនួន​១០​លើក ថយចុះ​ចំនួន​១០​លើក បើ​ធៀប​នឹង​កាលពី​ឆ្នាំ​២០២៤​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ក្នុងចំណោម​នោះ រាជធានី​ភ្នំពេញ​កើតឡើង​ច្រើនជាង មាន​ចំនួន​៤ ករណី​។​​ចំណែក​ខេត្តសៀមរាប និង​រតនៈគិរី កើតឡើង ២ ករណី​។ រីឯ​កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១​ករណី​ដូចគ្នា​៕a new year manet a car acident1 a new year tour1 a new year tour3 a new year tour5