» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11829 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118111 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​

 

ភ្នំពេញ​៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ចេញមក​បញ្ជាក់​ច្បាស់​ជាថ្មី​ទៀតថា តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ ត្រូវបាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​អភិរក្ស ដោយមាន​អនុញ្ញាត​ឱ្យមាន​ការធ្វើ​អាជីវកម្ម យក​ថ្ម​ចេញពី​តំបន់​អភិរក្ស​នោះទេ​!​។​​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការដ្ឋាន​យក​ថ្ម​សំណង់ គឺ​ស្ថិតនៅ​តំបន់ភ្នំ​ស្វាយ​សាមសិប ដែលជា​ភ្នំ​តូច​មួយ មាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ពី​តំបន់​អភិរក្ស​ឈើកាច់​បាភ្នំ​។​a pv kach 

​លោក កែវ រតនៈ ឲ្យ​ដឹងថា តាម​ឯកសារ​ប្រវត្តិសាស្ត្រ តំបន់ភ្នំ​ស្វាយ​សាមសិប (​ភ្នំ​តូច​មួយ​) ដែល​នៅ​ចំណាយ​ប្រមាណ ៣​គីឡូម៉ែត្រ ពីរ​មណី​ដ្ឋា​ន​ឈើកាច់​បាភ្នំ គឺ​គេ​យក​ថ្ម​តាំងតែ​ពី​ជំនាន់​ដើម​មក (​ជំនាន់​បារាំង​) យូរ​មកហើយ​មកដល់​បច្ចុប្បន្ន ដោយសារតែ​នៅ​ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ផ្នែក​ខ្លះ​នៃ​ស្រុក​លើកដែក ខេត្តកណ្តាល អត់​មាន​ភ្នំ​យក​ថ្ម​សំណង់​បានទេ ដូច្នេះ​មានតែ​យក​ថ្ម​ពី​ភ្នំ​តូច​មួយ ដែល​នៅ​ជិត​នឹង​ភ្នំ​ឈើកាច់​បាភ្នំ ព្រោះ​បើ​មិន​យក​ថ្ម​ចេញពី​ភ្នំ​នេះ​ទេ គឺ​ការសាងសង់​ផ្ទះ ធ្វើ​ផ្លូវ សាលារៀន មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រ​វែង និង​ស្វាយរៀង ត្រូវ​ដឹក​ថ្ម​ពី​ខេត្តកំពង់ចាម ឬ​ពី​ខេត្តកំពង់ស្ពឺ ដែលមាន​ថ្លៃ​ខ្ពស់ ដែល​ធ្វើឱ្យប៉ះពាល់​ការអភិវឌ្ឍ​នៃ​ខេត្ត​ទាំងពីរ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ចំពោះ​រមណី​ដ្ឋា​ន​ឈើកាច់​បាភ្នំ ត្រូវបាន​រាជរដ្ឋាភិបាល ដែល​កាលនោះ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី តាម​សំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​រដ្ឋមន្ត្រី​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ចេញ​អនុក្រឹត្យ ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣ កំណត់​តំបន់​រមណីយដ្ឋាន​ឈើកាច់​បាភ្នំ ជា​តំបន់​អភិរក្ស មិន​អនុញ្ញាតឱ្យ​មានការ​ប៉ះពាល់​នោះទេ​។​​លោក​បញ្ជាក់ថា «​តំបន់ភ្នំ​នៅ​រមណីយដ្ឋាន​ឈើកាច់​បាភ្នំ បានកំណត់​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣​រួចហើយ គ្មាន​ការផ្តល់​អាជ្ញា​បណ្ណ​ណាមួយ ឱ្យធ្វើ​អាជីវកម្ម​ក្នុង​ដែន​អភិរក្ស ដែលជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ​របស់​យើង​ទេ​។

ចំពោះ​តំបន់ភ្នំ​តូច ដែល​ធ្លាប់ធ្វើ​អាជីវកម្ម តាំងពី​ជំនាន់​បារាំង រហូតមកដល់​បច្ចុប្បន្ន​នេះ ដែល​យក​ថ្ម​មក​បម្រើការ​អភិវឌ្ឍរ​បស់​ខេត្តព្រៃវែង ស្វាយរៀង និង​មួយចំណែក​នៃ​ខេត្តកណ្តាល គឺជា​តំបន់​ដែលមាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ ពី​ភ្នំ​ដែល​យើង​អភិរក្ស តាម​អនុក្រឹត្យ​លេខ​២២៤ ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣ ដូច្នេះ​តំបន់​ទាំងពីរ​នេះ គឺ​មានការ​ដាច់ស្រឡះ​ពីគ្នា ហើយ​នៅ​ចំ​កណ្តាល​នៃ​ភ្នំ​ទាំងពីរ គឺមាន​ទីតាំង​ឈរជើង​របស់​យោធា​»​។​

​លោក កែវ រតនៈ បញ្ជាក់ទៀតថា នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​សំខាន់​ណាស់ ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ និង​បាន​ថ្លឹងថ្លែង​ឱ្យមាន​តុល្យភាព រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​។ ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​នៃ​ការសម្រេច​របស់​សម្តេច​បវរ​ធិបតី​ថា សម្តេច​បាន​បញ្ឈប់​ការផ្តល់​អាជ្ញា​បណ្ណ​រុករក​រ៉ែ នៅ​តំបន់​ព្រៃ​ឡង់​ទៀតហើយ ពិសេស​ថ្មីៗ​កន្លងទៅនេះ សម្តេច​ក៏បាន​លុបចោល​អាជ្ញា​បណ្ណ​យក​ថ្មកំបោ នៅ​តំបន់ភ្នំ​កំពង់ត្រាច ក្នុង​ខេត្តកំពត ផងដែរ ដើម្បី​អភិរក្ស​ជា​តំបន់​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​។​​លោក​រដ្ឋមន្ត្រី​បន្ថែមថា ចំពោះ​តំបន់​អភិរក្ស​ឈើកាច់​បាភ្នំ សម្តេច​បវរ​ធិបតី​បាន​ប្តេជ្ញា​ការពារ​ឱ្យបាន​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត គឺ​មិនមាន​ការយកទៅ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​៕a keo roitanak a pv kach1 a pv kacha a pv kacha1 a pv kacha2 a pv kacha3 

​