» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11778 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118060 នាក់

អភិបាលក្រុង​ជម្រុញ​ការកែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ​ឲ្យបានឆាប់រហស័


​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​បាន​នែ​ណា​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ន​ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​ព្រោះ​ជាការ​សាទរ​របស់​ប្រជាពលរដ្ឋ​។​a k sreng 

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ លោក​ឃួ​ង ស្រេង​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ដែនដី បន្តការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ដើម្បី​ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​២ និង​ជំហាន​បន្តបន្ទាប់​ទៀត​ខណៈ​ជំហាន​ទី​១​បានបញ្ចប់ ដោយបាន​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។​

​សម្រាប់​ការងារ​សាងសង់​ប្រឡាយ​បេ​តង់​នេះ​លោក ម៉េ​តមាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹង ថា ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ​ដែល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ ហូរ​នាំ​ទឹក​ទំលាក់​ចូលមក​ប្រឡាយ​ស្ទឹងមានជ័យ បន្ត​ហូរ​ទំលាក់​បន្តទៅ​បឹងទំពុន ក្នុង​ជំហាន​ទី​១​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ ដោយបាន​ចាក់ដី​បំពេញ​នៅ​មាត់​ប្រឡាយ​ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​បាន​បាន​ជាង​១០០​គ្រួសារ​ហើយ​នៅសល់​៤១០​គ្រួសារ​ឬ​ក្បាលដី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៥៧៣​គ្រួសារ​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹង​មាន ជ័យ​មាន​ទំហំ​៨​ម៉ែត្រ ។​

​លោក​ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​អោយដឹង​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង មានជ័យ​នេះ ក្នុង​ជំហាន​ទី​១​នេះ យើង​អនុវត្ត​ការងារ​លើ​ការបុក​ស៊ី​ផាយ​បានសម្រេច​ប្រវែង​២២៦​ម៉ែត្រ​សងខាង​ហើយ ក្នុង​ប្រវែង​សរុប​ចំនួន​៣២៨​ម៉ែត្រ​សងខាង ក្នុងនោះ​ក្រុមការងារ​ក៏បាន​ដាក់លូ​ប្រអប់​បាន​៥៣​កង់ ។ ក្រោយ​បញ្ចប់​ជំហាន​ទី​១​នេះ យើង​នឹង​បន្ត​បុក​ស៊ី​ផាយ​ជំហាន​ទី​២​ទៀត ដែលមាន​ប្រវែង​២៥២​ម៉ែត្រ​សងខាង​។​

​គួរ​បញ្ជាក់ថា នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មាន ជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៧៣​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​៕ a k sreng1 
​