» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31194 នាក់

ម្សិលមិញ 29590 នាក់

សរុប 21073360 នាក់

ចាប់​មនុស្ស​៣​នាក់​បញ្ជូនទៅ​តុលាការ រឿង​ក្លែង​ឯកសារ​ដក​លុយ​ពី​ធនាគារ​

 

​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​ជាប់ចោទ​ប្រកាន់​ពីបទ​ក្លែង​ឯកសារ​សាធារណៈ​. ប្រើប្រាស់​ឯកសារ​ក្លែង​, ក្លែង​អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ​. ឆបោក​ជា​ប្រព័ន្ធ និង​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តា​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ។​a bank thief 

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួមមាន​៖១-​ឈ្មោះ សង វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​៦A ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
២-​ឈ្មោះ ជុំ ឆេង​លី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ដើម​ឫស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​៣-​ឈ្មោះ អុល មិថុនា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​កំពង់ទួល ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​មេធាវី​ម្នាក់​ពាក់​ពន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ ក្រោមរូបភាព​យកទៅ​ឆបោក​ប្រាក់​ពី​ធនាគារឯកជន​មួយ​មាន​ទឹកប្រាក់​ប្រមាណ ៣៥ ០០០​ដុល្លារ​អាមេរិក ។

ពាក្យបណ្តឹង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​៣​នាក់​តាមរយៈ​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ក្លែងឯក​សាធារណៈ ក្លែង​អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ​ថា ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី និង​ជាម​នុស្ស​នៅក្នុង​អត្តសញ្ញាណប័ណ្ណ​ខាងលើ​ពិតប្រាកដ ដែល​ធ្វើឱ្យ​ធនាគារឯកជន​សាខា​បឹង​កេងកង​ជឿទុកចិត្ត​ប្រគល់​ប្រាក់​ឱ្យចំ​នួន​១៥.០០០​ដុល្លារ​អាមេរិក ។ លុះ​មកដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​៣​នាក់​ដដែល បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង​ទៅ​ឆបោក​ធនាគារឯកជន​សាខា​ខណ្ឌដូនពេញ ដកយក​ប្រាក់​ប្រមាណ​២០.០០០​ដុល្លារ​អាមេរិក និង​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ។

ជនសង្ស័យ​ទាំង​៣​នាក់​បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែង​អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដី បាន​ទៅ​ដាក់​សំណើសុំ​ខ្ចីប្រាក់​ចំនួន ៩០.០០០​ដុល្លារ​អាមេរិក​ពី​ធនាគារឯកជន​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្តងទៀត ប៉ុន្តែ​លើក​នេះ​ពួកគេ​ក៏ត្រូវ​អស់លក្ខណ៍ ដោយ​ខាង​ធនាគារ​​ឲ្យ​មេធាវី​ការពារ​ក្តី ប្តឹង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឱ្យ​ចាប់ខ្លួន​បុគ្គល​ទាំង​៣​នាក់​ចាត់ការ​ ។​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក​យកប្រាក់​ពី​ធនាគារឯកជន​នោះ​ប្រាកដ​មែន តាម​រូបភាព​ប្រើប្រាស់​ឯកសារ​ក្លែង​ទាំងអស់​។

​