» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11787 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118069 នាក់

តារាចម្រៀង​ខេ​ម​ដែល​ប្រកាសថា​ជា​ឆ្កែ​ក្បាល​ឌឹ​មេ​ចាស់​ថា​លាក់​កុងត្រា​មិន​ឲ្យ​មើល​មកមាន​អ្នកចេញ​មុខ​ជួយ​ដោះស្រាយ​!?

 


​ភ្នំពេញ​៖​រៀង​ផលិតកម្ម​ថោ​ន​អ​ញ្ចើ​ញ​តារាចម្រៀង​លោក​ប៊ុន​ណា​រ៉េត​ហៅ ខេ​ម អោយទៅ​ដោះស្រាយ​រឿង​រត់​ចេញទៅ​ចូល​ផលិតកម្ម​ថ្មី​របស់​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ក្នុងពេល​មិនទាន់​ចប់​កុងត្រា បា​និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ថា​តើ​មកពី​ថៅកែ​ឬ​មកពី​ខេ​រមឹលគុណ​។​a khem go 

​លោក​ខេ​ម​បន្ទាប់ពី​បានឃើញ​លិខិត​អ​ញ្ចើ​ញ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ក៏បាន​ស​សេរ​ឌឹ​ថា​៖ យប់​ជ្រៅ​ហើយ ​អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន​!​ដោយ​ប្រដូច​ខ្លួន​ថា​ជា​ឆ្កែ​មួយ​ក្បាល​ខេ​ម​បន្តថា​៖ ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​អោយ​មេលំ​បាក​នោះទេ។ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា​​ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់​ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថាបើ​នៅ​នឹង​នៅ​ច្រៀង​ទៀត​តែ​មេ​គេចវេស​រុញ​ទៅ​អ្នកនេះ​អ្នកនោះ​មិនឱ្យ​មើល ។​

​លោក​ខេ​ម​ថា​៖​ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ​វ​ត្តុ​ក្រុងភ្នំពេញ​មាន​លុយរាប់​សិប​លាន​ដុល្លា ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់​បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ ​បក្សពួកនិយម​ក្នុង​ក្រុមហ៊ុន​ដែល​បែងចែក​ការស្រលាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹងថា​មេ​ស្រលាញ់​ពួកគេ​នោះ​ក្នុង​ឋា​នះ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​ប្រឹង​ព្រុស​អោយ​ម្ចាស់​ខ្លាំងជាងគេ​នៅ​ក្រុមហ៊ុន ទោះបី​មេ​មិនដែល​ខ្វល់​នឹង​បោះ​ឆ្អឹង​អោយ​ក៏ដោយ​ក៏​ឆ្កែ​មួយ​ក្បាល​នេះ​គោរព​នឹង​ស្រលាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត ។

មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់​ដែល​មេ​ផ្ដល់អោយ​គ្រប់យ៉ាង​​តែ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​មិនដែល​ខ្វល់​ទេ​ចង់អោយ​ព្រុស​ក៏​ហៅ​ទៅ​ព្រុស ។ មេ​កុំ​បង្ខំ​អោយ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ​ទុកអោយ​គ្នា​រក​ឆ្អឹង​ច​ញ្ចឹ​ម​ជីវិត​និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កំសត់​ផង មេ​ក៏​ដឹង
​មេមាន​ដឹង​ទេ​ថា​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​មុននឹង​សំរេចចិត្ត​ចេញពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ក៏​ឆ្កែ​នេះ​ត្រូវរ​ត់ត្រុកៗ​ដើរ​កប​ទ​ខ្លួនឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​?​។​

បើ​ម្ចាស់​ផ្ដល់​ភាពកក់ក្ដៅ​អោយតែ​5%​នៃ​មនុស្ស​ពិសេស​ទាំងពី​របស់​មេ​ឆ្កែ​មួយ​ក្បាល​នេះ​សុខចិត្ត​បំរើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។​ឆ្កែ​ម្នាក់នេះ​ទ្រាំ​ខាំធ្មេញ​សង្កត់​បំផុត​ព្រោះ​ស្រឡាញ់​ម្ចាស់ មាន​ពេល​មួយ​នោះ​ខ្ញុំ​គេង​យំ​ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ណាស់ ម៉ែ​ប្រាប់ថា​គ្មាន​ការជួប​ណា​ដែល​មិន​បែក​នោះទេ​កូន​ត្រូវ​ស្ងប់ស្ងាត់ ម៉ែកូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? ​កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំងនេះ​ម៉ែអើយ​តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ ។​

មែនហើយ​ចេតនា​មេ​ពេលនេះ​​ចង់អោយ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវគេ​ស្អប់​ទ័លច្រក​បូករួម​ទាំង​កន្លែង​ថ្មី​មេ​ចង់​អោយគេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿងនេះ ។ លិខិត​អ​ញ្ចើ​ញ​រប​ស់មេ​មួយ​សន្លឹក​នេះ​គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់​សំរាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី ដីកាកោះ​របស់​តុលាកា​ក៏​ទុកពេល​អោយបាន​យូរ​ជាង​នេះដែរ​បើ​និយាយ​ពី​ផ្លូវច្បាប់ តើ​មេ​មានបំណង​អ្វី​? ហៅ​ថ្ងៃនេះ​អោយទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ​មេ​ដឹងថា​ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ច​ញ្ចឹ​ម​ក្រពះ​មែន​ទេ ។

​មេ​ក៏​ដឹងថា​ខ្ញុំ​បានបញ្ចប់​ការងា​ជាមួយគ្នា​ហើយ​មុនពេល​ចាកចេញ​មេ​ចង់​មានកម្ម​ពារ​ជាមួយគ្នា​ធ្វើ​អី ឬ​មេ​ពិបាក​ទទួលយក​នៃ​ភាពជោគជ័យ​របស់ខ្ញុំ មេ​អើយ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​កុំ​បង្ខំ​វា​អី វា​សុំ​មួយ​រស់​ទេ​មានរឿង​ច្រើនណាស់​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការឈឺចាប់​បំផុត មេ​អាចដាក់​កំហុស​គ្រប់យ៉ាង​មក​ឆ្កែ​អនាថា​នេះ​បាន​ដើម្បី​កិត្តិយស​មេ តែបើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ​អាច​នឹង​ពេល​មួយ​វា​ទ័លច្រក? ។

​យ៉ាងណាក្ដី​ក្នុងករណី​ដ៏​រកាំរកូស​មិន​ត្រឹមតែ​ភាគី​ទាំង​២​ដែល​ពាក់ព័ន្ធ​នេះ​បាន​ឆ្លើយឆ្លង​គ្នា​នោះឡើយ គេ​ក៏​ឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ពួកគេ​រៀងៗ​ខ្លួន ដែល​រឹងរឹតតែ​ធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​ផ្ទុះ​ធំ​ឡើងៗ​។​ក្នុងនោះ​កញ្ញា​រ៉ា​ប៊ី​ដែល​នៅក្នុង​ផលិតកម្ម​ជាមួយគ្នា​បានប្រកាសថា​មេ​កញ្ញា​(​លោកស្រី​ជួប​មាន​ជា​អគ្គនាយក​និង​ស្វា​ម៉ី​លោ​វ៉ា​សុធា​រ៉ា​ដែល​គេ​ដឹងថា​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​)​ថា​ជាម​នុស្ស​ល្អ​ជួយ​កូនចៅ​។​

ឯ​លោក​សុគន្ធ​ថេ​រា​យុ​ក៏បាន​ឌឹ​លោក​ខេ​ម​វិញ​គ្រាន់តែ​មិន​បញ្ចេញ​ឈ្មោះ​ចំ​ថា​ខ្លួន​ជា​ក្រពើរ​ក្បាល​ជា​ពស់​។​សម្រាប់​លោក​ករុណា​ពេជ្រ​វី​ញ​ក៏បាន​សន្យា​ចូលខ្លួន​ធ្វើជា​សាក្សី​ក្នុង​រឿង​ខេ​ម​ជាមួយ​ក្រុមហ៊ុន​ដែរ​។​ក្រៅពី​មាន​ប្រតិ​ម្ម​គាំទ្រ​ថៅ ក្នុងនោះ​ក៏មាន​លោក​ហេង​លុង​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បានចេញ​នូវ​សេចក្ដីប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​នឹង​ចូលមក​សម្របសម្រួល​ជុំវិញ​ជម្លោះ​មួយ​នេះដែរ​។​លោក ហេង ឡុង ថា​៖ «​ខ្ញុំបាទ ហេង ឡុង តំណាង​សមាគម​សិល្បករ​ខ្មែរ ចូលខ្លួន​មក​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​រវាង​តារាចម្រៀង​ខេ​ម និង​ផលិតកម្ម​ថោ​ន​» ។​a khem go a khem go3 a khem go5 a khem a rabee1 
​