» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12163 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118445 នាក់

អតីត​តារា​ប្រុស​លោក អេ​ដ វីន បង្ហាញមុខ​ក្នុង​បុណ្យ​ខ្មោច​បន្ទាប់ពី​បាត់​មុខក្រោយ​ផ្ទុះ​រឿង​!


ភ្នំពេញ​៖ តារា​សម្តែង​ប្រុស​លោក អេ​ដ វីន បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​បុណ្យសព​ថៅកែ​កុន​មួយ​បន្ទាប់ពី​បាត់​មុខក្រោយ​ផ្ទុះ​រឿងអាស្រូវ​ប្រ​ហឹ​ង្សា​លើ​សង្សារ​ព្រោះ​ប្រចណ្ឌ​ជាមួយ​បុរស​ជា​គ្រូពេទ្យ​ម្នាក់​រហូត​ជាប់គុក​ច្រ​វ៉ា​ក់​។a advin com1

​ការ​លេចមុខ​វត្តមាន​តារា​សម្តែង​ប្រុស​លោក អេ​ដ​វីន ដែលជា​ការ បង្ហាញមុខ​ដំបូង​ធ្វើ​ឲ្យ​មាន​សំណួរ​ថា​តើ​តារា​ប្រុស​រូបនេះ​នឹង​វិល​មកកាន់​ការសម្តែង ឬ​វិស័យ​សិល្បៈ​ណាមួយ​វិញ​ដែរឬទេ ?​។ការបង្ហាញ​វត្តមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​សព​ម្តាយក្មេក​របស់​អ្នកគ្រប់គ្រង​កម្មវិធី​ល្បីឈ្មោះ លោក ម៉ែន និមល​រដ្ឋ និង​ជា​បុគ្គល​ដែល​ស្និទ្ធ​នឹង​លោក​ផងដែរ​។

ក្រោយ​ការបញ្ចេញ​រូបថត​នេះ​ក៏មាន​អ្នកស្នើ​ឲ្យ​លោក​វិលត្រឡប់​មកកាន់​ការងារ​សម្តែង​ជាថ្មី​ផងដែរ​។ ទោះជា​សា​ម៉ី​ខ្លួន​មិនទាន់​និ​យា​យា​យ៉ាងណា​ក៏​គេ​ជឿជាក់ថា លោក​នឹង​អាច​នៅតែ​ទទួលបាន​ឱកាស​ការងារ​សិល្បៈ​មួយចំនួន​ជាថ្មី ប្រសិនបើ​លោក​វិល​វិញ​មែន​នោះ​។ គេ​ចាំពាន​ថា​អេ​ដ​វីន ធ្លាប់បាន​ប្រ​ឡូង​ក្នុង​អាជីព​សិល្បៈ​ជិត​១០​ឆ្នាំ​កន្លងមកហើយ​ក្រោយពី​លោក​លេចមុខ​ចេញទៅ​ប្រកួត​កម្មវិធី​សម្រស់​ផ្នែក​បុរស​នៅលើ​ឆាក​អន្តរជាតិ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ល្អប្រសើរ​មួយ និង​បាន​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​ផ្នែក​សម្តែង​ជា​ហូរហែរ​និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​។

​គួរ​បញ្ជាក់ដែរថា កាលពី​អំឡុង​ខែមិថុនា​ឆ្នាំ ២០២១​គឺ​ក្រោយពី​លេច​ធ្លាយ​ដំណឹង​ថា​លោក បាន​ប្រើប្រាស់​ហិង្សា​ទៅលើ គូស្នេហ៍​អ្នក​មេម៉ាយ​កូន​២ រហូត​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន​រហូត​លេចចេញ​ពាក្យបណ្តឹង​ជា​ហូរហែ​ហើយ​លោក​ក៏​ត្រូវបាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់ ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បើទោះបីជា​អតីត​គូស្នេហ៍ អ្នកនាង សុទ្ធ បញ្ច​កា បាន​ព្យាយាម​ស្នើសុំ​ដក​ពាក្យបណ្តឹង​វិញ​ក៏ដោយ .។ក្រោយមកពេលម្តាយលោកអាដវីនស្លាប់ប្រហែលមានការសម្របសម្រួលគ្នា?។ពេលនេះ​ពួកគេទាំងពីរ​បាន​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន​ហើយ​ដែរ​ដោយអ្នកនាងបញ្ចកាទៅរកគ្រូពេទ្យកម្លោះនោះបាត់ហើយ!។a advin com a advin new2 a advina 

​