» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12159 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118441 នាក់

តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា?

 

ប្រទេសវេណេហ្សុយអេឡា៖នៅថ្ងៃ៣មករា២០២៦ លោកស្រីស៊ីលីយ៉ាហ្វ្លរ៉េស( Cilia Flores )និងស្វាមីលោកម៉ាឌូរ៉ូត្រូវបានកងកម្លាំងពិសេសអាមេរិកឌែលតាហ្វក័( Delta Force) ចាប់ខ្លួននាំយកទៅឃុំឃាំងក្នុងគុកមួយនាទីក្រុងញូវយ៉ក។a wife maduro1 

មួយថ្ងៃមុននេះលោកស្រីCilia បាន ពាក់លគ្រឿងអលង្ការពេជ្រថ្លៃៗនៅក្នុងបន្ទាយទាហានមួយជាកន្លែងសុវត្ថិភាពដ៏រឹងមាំដែលលោកស្រីនិងស្វាមីគិតថាគ្មាននរណាអាចចូលមកបាន នៅពេលដែលប្រជាជនវេណេហ្សុយអេទ្បារកតែអង្ករច្រកឆ្នាំងមិនចង់ បាន។

ប៉ុន្តែឥលូវនេះឈ្មោះលោកស្រីបានឋិតនៅក្នុងបញ្ជីឈ្មោះជនជាប់ឃុំដែលមានឈ្មោះល្បីជាងគេក្នុងពិភពលោក។គេគ្រប់គ្នាមើលឃើញថាលោក Maduro គ្រប់គ្រងប្រទេស វេណេហ្ស៊ុយអេឡា ប៉ុន្តែមិនសូវមានរណាដឹងថាលោកស្រីស៊ីលីយ៉ា( Cilia) គ្រប់គ្រងលើលោក Maduroទៀតនោះទេ។

ប៉ុន្តែតើលោកស្រីធ្វើដូចម្តេចអាចប្រែក្លាយប្តីពីអ្នកបើករថយន្តក្រុងម្នាក់រហូតទ្បើងដល់ប្រធានាធិបតី? ហើយតើលុយរាប់ពាន់លានដុល្លារបាត់ទៅណា? និងតើកូនចិញ្ចឹមរបស់លោកស្រីទៅជាយ៉ាងណាដែរ?។

លោកស្រី Cilia មិនគ្រាន់ជាស្ត្រីទីមួយនៃប្រទេសវេណេហ្ស៊ុយអេឡាទេ លោកស្រីមានអាយុ១០ឆ្នាំច្រើនជាងប្តី។ (ប្រវត្តិខ្លះនិយាយត្រឹម៦ឆ្នាំ តែយើងមិនបាច់ឆ្ងល់ទេថាអ្នកដឹកនាំមិនដែលដាក់អាយុពិតនោះ)។លោកស្រីជាគ្រូណែនាំ ជាមេធាវីនិងជា"ខួរក្បាល"របស់ Maduro។គេនាំគ្នាខ្សឹបខ្សៀវថាម្កុដរាជ្យនៅលើក្បាល Maduro មែនប៉ុន្តែតេទ្បេបញ្ជានៅក្នុងដៃ Cilia។

ជីវិតប្តីប្រពន្ធរបស់ពួកគេមិនមែនដោយសារមនោសញ្ចេតនាទេ ប៉ុន្តែនៅក្នុងរគុកក្នុងឆ្នាំ១៩៩២។កាលនោះ Cilia គឺជាមេធាវីដ៏ឆ្នើមនិងជោគជ័យម្នាក់មានអាយុខ្ទង់៤០ឆ្នាំការពារក្តីអោយអ្នកបះបោរមានលោក Hugo Chavez (អតីតប្រធានាធិបតីជាដើម)។កាលនោះ Maduro គ្មានមុខមាត់អ្វីទេ គ្រាន់តែជាអ្នកបើករថយន្តក្រុងនិងជាសកម្មជនសហជីពដែលជួយយកកញ្ចប់ម្ហូបអាហារទៅអោយលោកហ៊ុយហ្គោឆាវ៉េស( Hugo Chavez )ដែលនៅក្នុងគុក។Cilia បានកត់សំគាល់ឃើញសក្តានុពលរបស់បុរសម្នាក់នេះដែលមិនសូវដឹងអីនិងមានកំពស់ជិតពីរម៉ែត្រ។នៅពេលដែលនាងចាប់អារម្មលើ Maduro នាងមានប្តីហើយមានកូន៣ រួចទៅហើយ។ Maduro វិញក៏មានប្រពន្ធនិងកូនប្រុសតូចម្នាក់ដែរ។

ប៉ុន្តែCilia សុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីបុរសម្នាក់នេះ។អ្នកដឹងរឿងនិយាយថាគឺ Cilia ដែលជាអ្នកសរសេរសុន្ទរកថាអោយ និងបង្រៀន Maduro អោយចេះស្លៀកពាក់ខោអាវធំ និងពន្យល់ថាតើត្រូវរៀបចំឬកពារដូចម្តេចនៅមុខមហាជន។

ពួកគេរួមរស់ជាមួយគ្នារយ:ពេលម្ភៃឆ្នាំដោយមិនបានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការទ្បើយ។ពួកគេទើបតែរៀបការនៅឆ្នាំ២០១៣ពេលដែល Maduro បានក្លាយជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា។នៅពេលបានក្លាយជាម្ចាស់វិមានប្រធានាធិបតី លោកស្រីមិនព្រមអោយគេហៅ "លោកជំទាវទីមួយ" ទេថាវាសម្រាប់ពួកមូលធនឬគហបតី តែអោយហៅថា "ស្ត្រីអ្នកប្រយុទ្ធទីមួយ" វិញ។មិនយូរប៉ុន្មានប្រជាជនវេណេហ្សុយអេទ្បាយល់ថា"អ្នកប្រយុទ្ធ"នេះគឺប្រយុទ្ធដើម្បីតែទ្រព្យសម្បត្តិរបស់បក្សពួកខ្លួនប៉ុណ្ណោះ។

អ្នកដែលបានទទួលលាភសក្ការ:ច្រើនជាងគេគឺប្រាកដជាកូនរបស់គេហ្នឹង ឯង។ Cilia មានកូន៣នាក់ជាមួយប្តីមុនដែលមានឈ្មោះ: Walter, Yosser និង Yoswal។នៅវេណេហ្សុយអេទ្បាពួកគេត្រូវអ្នកផងខ្លាចរអារនិងមិនចូលចិត្តដោយហៅថា" Los Chamos" បាន ន័យថា" អ្នកប្រុស" ហើយម្តាយគេផ្តល់អោយគេនូវអ្វីៗទាំងអស់ដែលគេចង់បាន។ ពេលដែលប្រជាជនវេណេហ្សុយអេទ្បារកអង្ករច្រកឆ្នាំងមិនចង់បាន ដែលគេហៅថា "តមអាហារ Maduro" នោះ កូនៗរបស់ Cilia រស់នៅសប្បាយហ៊ឺហារប្រៀបបាននិងសេដ្ឋីអារ៉ាប់។

ប៉ុន្តែប៉ុណ្ណឹងហើយនៅមិនទាន់ស្កប់ទេ ពួកគេចង់រស់នៅប្រកប ដោយអំណាចនិងដោយសុវត្តិភាពហើយបានធ្វើរឿងមួយដែលផ្អើលអស់មួយប្រទេស។គ្រួសារ Flores បានទិញយកមួយចំណែកនៃតំបន់ថ្លៃជាងគេនៅ Cumbres de Curumo ដោយទិញយកវិមានទំនើបចំនួនដប់បួននិងបិទផ្លូវមិនអោយអ្នកណាចេញចូល។ជុំវិញវិមានទាំងនោះហ៊ុំព័ទ្ធដោយរបងបេតុងមានលួសបន្លានិងមានទាហានយាមជាប់២៤ម៉ោងរួមទាំងអ្នកបាញ់ត្រង់ផង។

តើមានអ្វីទៅនៅខាងក្នុង" ទីក្រុងហាមមិនអោយចូល" នេះ?។ប្រជាជននាំំគ្នាហៅថា "កំណប់អាលីបាបា"។ក្នុងយានដ្ឋានមានម៉ាស៊ីនត្រជាក់សុទ្ធតែទ្បានទំនើបថ្លៃរាប់ទ្បូ: Ferrari, Lamborghini និងម៉ូតូបិទមាស នៅក្នុងប្រទេសមួយដែលគេ រកគ្រឿងបន្លាស់រថយន្តក្រុងនិងទ្បានពេទ្យមិនបាន។ទ្បានថ្លៃៗទាំងនេះត្រូវបានគេដឹកតាមយន្តហោះពិសេសដោយមិនបាច់បង់ពន្ធបន្លំជា"ជំនួយមនុស្សធម៌" ឬ " បរិក្ខាររបស់រដ្ឋាភិបាល"។

កូនប្រុសពៅ Yoswal សំបូររឿងអាស្រូវជាងគេហើយគ្មាននរណាហ៊ានប៉ះពាល់ទ្បើយ។គេដើរលេងតាមកន្លែងទំនើបៗក្នុងលោកដូចជាលោតពីលើអាគារខ្ពស់នៅឌូបៃ កំសាន្តនៅឆ្នេរ សមុទ្រឯកជននៅការ៉ាអ៊ីប ដេកសណ្ឋាគារ Ritz ក្រុងប៉ារីសដែលអ្នកកាសែតបានរកឃើញថាតម្លៃបន្ទប់ថ្នាក់ Presidential Suite មួយយប់ ៤មុឺនដុល្លារ។សម្រាប់ប្រជាជនវេណេហ្សុយអេទ្បាធម្មតាវិញធ្វើការមួយជីវិតរកលុយប៉ុណ្ណឹងមិនបានផង។a maduro wife a maduro wife1 a wife maduro a wife maduro2