» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7032 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102799 នាក់

ព្យាបាល អស់រយៈពេល១៣ថ្ងៃនិងបាត់បង់ម្តាយកញ្ញាវី ឌីណែតសះស្បើយស្រីពីនអវិជ្ជមានកូវីដ១៩

 

ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត បានបង្ហោះនូវរូបថតរបស់ខ្លួន តាមរយៈStory របស់នាង នៅក្នុងអាខោនហ្វេសប៊ុកថា រូបនាង បានជាសះស្បើយពីជំងឺ កូវីដ១៩នេះហើយ។a co dinet

វាជារឿងដំណឹងដ៏ល្អមួយ សម្រាប់រូបនាង ក្រោយពីទទួលបានការព្យាបាលអស់រយៈពេល១៣ថ្ងៃ រួចមក នៅសណ្ឋាគារ Greate Duke។ ហើយក៏ជារឿងដ៏សប្បាយចិត្តមួយ សម្រាប់ឪពុកនាង ព្រោះរូបលោក ត្រូវគេងគិតពិបាកចិត្តតែឯង ដោយសារតែ ប្រពន្ធទើបតែស្លាប់ ហើយកូនស្រីទាំង២ ឆ្លងនូវជំងឺកូវីដ១៩ទៀត តែពេលនេះ វី ឌីណែត បានជាសះស្បើយពីជំងឺនេះហើយ។សូមអបអរសាទរ!!!

ដោយឡែកតារាកំប្លែងក្នុងក្រុមនាយ ក្រឹមកញ្ញា ស្រីពីន ក្រោយពីនាងបានជាប់ពាក់ព័ន្ធជិតស្និទ្ធនឹងម្ដាយបានឆ្លងកូវីដ១៩ និងឈានដល់បាត់បង់ជីវិតនាថ្ងៃម្សិលមិញនោះក្រុមគ្រូពេទ្យបានឲ្យដឹងថានាងអវិជ្ជមានកូវីតនៅថ្ងៃទី២៤មីនា។

តាមព័ត៌មាននៅក្នុងឯកសារអេឡិចត្រូនិកសាធារណៈ និងទំព័រ "សិល្បករកម្ពុជា" បានឲ្យដឹងថា ស្រីពីន ទទួលបានលទ្ធផលតេស្តលើកទី១អវិជ្ជមាន។ ដូច្នេះហើយ នាងត្រូវបន្តនៅដាច់ដោយឡែក និងរង់ចាំធ្វើតេស្តជាលើកទី២ទៀត។

សូមបញ្ជាក់ថាដោយសារអាការរបស់អ្នកស្រី អ៊ិន ម៉ានីតាជាម្តាយ មានបញ្ហារលាកសួតធ្ងន់ធ្ងរផ្សំនឹងការឆ្លងមេរោគកូវីដថែមទៀត ទើបស្ថានភាពមិនអាចស្រោចស្រង់បាន ហើយអ្នកស្រីបានបាត់បង់ជីវិតនៅថ្ងៃម្សិលមិញ ធ្វើឲ្យមានការសោកសង្រេងយ៉ាងខ្លាំងក្នុងសង្គមសិល្បករ ព្រោះ ស្រីពីន គឺមានតែម្ដាយ និងកូន២នាក់តតួប៉ុណ្ណោះ៕a co dinet1 a co dinet2