» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12144 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118426 នាក់

អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance​គ្រោង​លែង​សត្វព្រៃ​ចូល​ព្រៃ​តំបន់​អង្គរ​ថែម​!

 

​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះលែង​សត្វព្រៃ​ឲ្យ​រស់នៅក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួលបាន​ជោគជ័យ​។​a animal angkor1 

កន្លងមក​ការដោះលែង​សត្វ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​ដូចជា សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាល សត្វ​ឈ្លូស​ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម​ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប​ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​ចំនួន​៥​ក្បាល ដែល​មកដល់ពេលនេះ​សត្វ​ទាំងអស់នោះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។​

​ដោយឡែក​សត្វ​ទោច​មកុដ​ចំនួន​៣​គ្រួសារ ដែល​ក្នុងនោះ​នៅក្បែរ​ប្រាសាទ​តា​នៃ​មាន​ចំនួន​៥​ក្បាល ទើបតែ​កើត​បានកូន​មួយ​បន្ថែម ដែលមាន​អាយុ​ប្រហែល​៤​សប្តាហ៍​ហើយ​។ ក្រៅពីនោះ សត្វ​ទោច​មកុដ​ផ្សេងទៀត​ដែល​បាន​ដោះលែង​នាពេល​កន្លងមក គឺ​នៅ​ខ្លោងទ្វារ​ខ្មោច​មាន​ចំនួន​៤​ក្បាល និង​នៅ​ខ្លោងទ្វារ​តា​កាវ​មាន​ចំនួន​២​ក្បាល កំពុង​ផ្សាំ​ក្នុង​ទ្រុង ហើយ​គ្រោង​នឹង​ដោះលែង​នៅ​រដូវវស្សា​ខាងមុខនេះ​។

សរុប​នៅ​ឧទ្យាន​អង្គរ សត្វ​ទោច​មកុដ​ទាំងអស់​មាន​ចំនួន​១១​ក្បាល​។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ក្រុមការងារ​គ្រោង​នឹង​យក​២​ក្បាល​បន្ថែមទៀត​ដាក់​នៅក្បែរ​បឹង​សន្ធ​មារ​(​ខាងជើង​ឈៀង​ខាងលិច​ក្នុង​បរិវេណ​តំបន់​អង្គរធំ​) ក្រោយពី​សង់​ទ្រុង​ដែក​សម្រាប់​ផ្សាំ​រួចរាល់​។​​ចំពោះ​សត្វ​ភេ​ខ្លួន​រលោង ដែល​គម្រោង​បាន​ដោះលែង​ចំនួន​៥​ក្បាល​កន្លងមក ពេលនេះ​កើត​បានកូន​ចំនួន​២​បន្ថែម ដែល​កូន​ភេ​ទាំង​២​នោះ​មាន​អាយុ​ប្រហែល​៣​ខែ​ហើយ​។​

​ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់នោះ​បន្ត​វត្ត​មាននៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ ត្រូវ​ចូលរួម​ថែរក្សា​សត្វ​ទាំងនោះ​ទាំងអស់គ្នា ជៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕a animal angkor 
​