» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11328 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117610 នាក់

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ផ្តើម​រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​គោ​ល្បឿន​លឿន​ឡើងវិញ បន្ទាប់ពី​ខកខាន​ជាង​២​ឆ្នាំ​ដោយសារ​កូ​វីដ​

 

​កំពង់ស្ពឺ​៖​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​ដែល​ខកខាន​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ដោយសារ​កូ​វីត​នោះ​ត្រូវ​បានរៀបចំ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ លើ​ទីលាន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​។​a cart speu1 

​លោក ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បានលើកឡើង​ថា​ជា​រៀងរាល់ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​តែងតែ​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​ល្បឿន​លឿន​នេះ​ឡើង​។​តែ​ក្រោយមក​រដ្ឋបាលខេត្ត​ក៏មាន​ខកខាន​ទៅវិញ​អស់​រយៈពេល​ជាង​២​ឆ្នាំ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​លោក ស៊ុន មានជ័យ ក៏បាន​បន្តថា​ដោយ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​មានការ​ថមថយ​ទៅវិញ​សម្រាប់​ខេត្តកំពង់ស្ពឺ ដែលជា​ឱកាស​អាច​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​ល្បឿន​លឿន​បាន​ឡើងវិញ​និង​ក្រោម​ការអនុញ្ញាត​ពី​រដ្ឋបាលខេត្ត មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.)​ខេត្ត​និង​បានការ​ចូលរួម​ពី​សមាគម​គោ​ខេត្តកំពង់ស្ពឺ ក៏បាន​រៀបចំ​ពិធី​នេះ​ឡើងវិញ​។​

ការរៀបចំ​ឱ្យមាន​ការប្រណាំង​នេះដែរ​គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នៃ​ខេត្តកំពង់ស្ពឺ ដែល​អ្នកស្រុក​នេះ​តែងតែ​ធ្វើ​នៅក្រោយ​ឱកាស​ប្រមូល​ផល​ស្រូវ​និង​ក៏​គៀក​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ផងដែរ​។​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៧​ហើយ​នៃ​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​រទេះសាឡី​គោ​ល្បឿន​លឿន ដែលមាន​រទេះគោ​ចំនួន​៣០​នឹម​ចូលរួម​ប្រកួត ហើយ​រទេះគោ​ទាំងនោះ​មកពី​ខេត្តកំពង់ស្ពឺ​២២​នឹម ខេត្តកណ្តាល​៥​នឹម​និង​មកពី​រាជធានី​ភ្នំពេញ​៣​នឹម​។​រទេះគោ​ទាំង​៣០​នឹម​នេះ​នឹងធ្វើ​ការប្រកួត​ដណ្តើម​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ហើយ​ចំពោះ​លេខ​៤​និង​លេខ​៥​គឺជា​គូ​កិត្តិយស​៕a cart speu 
​