» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11893 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118175 នាក់

ពី​អតីត​អ្នកលក់​ជ្រក់​ជើងមាន់​កញ្ញា​ម៉ូ​លីកា​គ្រោង​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ពិធីការ​

 


​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​Rock និង​ជា​អ្នកជំនួញ​លេចធ្លោរ​កញ្ញា ម៉ូ​លីកា ជាមួយ​បុរស​ជា​គូស្នេហ៍​នឹង​ចូល​រោងការ​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ នៅ​ដឺ​ព្រ​មៀ សេន​ធ័​រ សែន​សុខ​ដោយ​គ្រោង​ចំណាយ​មិនតិចជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ។

ស្វាមី​របស់​នាង​វិញ​ជា​បុរស​រូប​សង្ហា​រលោក​ហុង មា​នុ​ន ហៅ​ឆា​នុ​ន ជា​តារា​សម្ដែង​ម្នាក់​ផងដែរ​។ ម៉ូ​លីកា ដែលមាន​ឈ្មោះ​ដើម​ថា​អឿន ម៉ូ​លីកា បាន​សាង​ស្នេហ៍​ជាមួយ​តារា​សម្ដែង ឆា​នុ​ន រយៈពេល​៣​ឆ្នាំ​ទើប​ពួកគេ​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ដើមឆ្នាំ​២០២០​នេះ ។ បើតាម​គម្រោង​ចំណាយ​កម្មវិធី​នេះ និង​ក្លាយជា​កម្មវិធី​មង្គលការ​ធំ​បំផុត​របស់​សិល្បករ​នៅ​ដើម​ឆ្នាំនេះ​មិន​ចាញ់​មង្គលការ​តារា​៣​ដួង​កាលពី​ឆ្នាំ​២០១៩​គឺ​នាង​ឱក សុគន្ធ​កញ្ញា ,​កែវ សីហា និ​សួស វី​សា ។a monika2 

ម៉ូ​លីកា បាន​ឲ្យ​ដឹងថា​ពិធីមង្គលការ​របស់​នា​ង និង​រៀបចំ​តាម​ក្បូន​ខ្នាត​ប្រពៃណី​ខ្មែរ​ទាំង​អស់ហើយ​ក៍មាន​តារា​សិល្បករ​មួយចំនួន​ដែល​នាង​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ។ ដោយឡែក​ការត្រៀម​ដឹក​ដៃស្វា​មី​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​(Honey Moon)​នៅទីណា​នោះ​មិនទាន់​ត្រូវបាន​ម៉ូ​លីកា បង្ហើប​មុន​ថ្ងៃ​រៀបការ​ឡើយ ខណៈដែល​នៅលើ​បណ្ដាញ​សង្គម​វិញ​កន្លងមក​ម៉ូ​លីកា តែងតែ​ចែកចាយ (Share) រូប​ក្មេងស្រី​Cute Cute​ដែល​ទំនង​ដូចជា​នាង​រៀប​គម្រោង​យក​កូន​ភ្លាមៗ​ហើយ​កូន​ដំបូង​របស់​នាង​គឺ​ចង់បាន​កូនស្រី​តែម្ដង ។​

​គួរ​បញ្ជាក់ដែរថា គូស្នេហ៍​យុវវ័យ​១​គូ​នេះ​ត្រូវបាន​មហាជន​ស្ញប់ស្ញែង​ខ្លាំង ព្រោះ ម៉ូ​លីកា បាន​ផ្ដើម​ពី​ទុន​ត្រឹមតែ​៣០០​ដុល្លា​រកស៊ី​លក់​ជ្រក់​ជើងមាន់​តាម Online ហើយ​លោក​ឆា​នុ​ន ជា​អ្នកជិះ​ម៉ូតូ​យក​ជើងមាន់​ឲ្យ​ភ្ញៀវ ។ ប៉ុន្ដែរ​កាលពី​២៧​ខែធ្នូ​ឆ្នាំ​២០១៨ ម៉ូ​លីកា បាន​សម្ពោធ​ហាង​រក្សារ​សម្រស់​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក ដែល​ចំណាយ​ទុន​ដល់​ទៅ​១០​ម៉ឺន​ដុល្លា​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង ។ នេះ​ជាការ​ជោគជ័យ​ស្ទើរ​មិន​គូរ​ឲ្យ​ជឿ​របស់​ម៉ូ​លីកា ដែលជា​អ្នករកស៊ី​តាម​Online​ខណៈពេល​នេះ​នាង​ស​ម្រេ​ចបាន៕a monika1 a monika g molika g molika3