» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11833 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118115 នាក់

កញ្ញា​រី​ហា​ណា​ជា​អ្នក​ដែលមាន​លុយ​ច្រើនជាងគេ​ក្នុងនាម​ជា​សិល្បៈការិនី​ចម្រៀង​អាមេរិកាំង

 

​អាមេរិក​៖ កញ្ញា រី​ហា​ណា (Rihana) តារាចម្រៀង​ស្រី​ជនជាតិ​បា​បា​ដុស កាលពី​ថ្ងៃ​ពុធ ទី​៥​មិថុនា​ឆ្នាំ​២០១៩​ត្រូវបាន​ទស្សនា​វ​ដ្តី​ហ្វ​ប (Forbes)​របស់​សហរដ្ឋអាមេរិក​ចាត់ទុកជា​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើ​បំផុត​នៅក្នុង​វិស័យ​សិល្បៈ​តន្ត្រី​។​a rehana2 

​បើទោះបីជា​មិនបាន​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​ក្នុង​រយៈពេល​៣​ឆ្នាំ​មកហើយ​ក៏ដោយ​តែ​តារាចម្រៀង​ស្រី​វ័យ​៣១​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​៦​រយ​លាន​ដុល្លារ​អាមេរិក ។​​កញ្ញា រី​ហា​ណា បានឈ្នះ​តារាចម្រៀង​ប៉ុប ម៉ា​ដូន​ណា (Madonna) ដែល​ធ្លាប់​ចាត់ទុកជា​ស្ត្រី​ចម្រៀង​អ្នកមាន​បំផុត​លំដាប់​ទី​២​ដែលមាន​ទ្រព្យសម្បត្តិ​៥៧០​លាន​ដុល្លារ​អាមេរិក និង​តារាចម្រៀង​ស្រី​ប៊ី​យ៉ង់​សេ​( Beyonce )​ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានទ្រព្យ​សម្បត្តិ​៤​រយ​លាន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​ច្រៀង​កញ្ញា រី​ហា​ណា បានចាប់ផ្តើម​បង្កើត​ម៉ាក​សម្លៀកបំពាក់​និង​គ្រឿងសម្អាង​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា ហ្វេ​ន​ធី ប៊ី​យូ​ធី (Fenty Beauty) នៅក្នុង​ឆ្នាំ​២០១៧​។ រី​ហា​ណា​បានទទួល​ពានរង្វាន់​ហ្គ្រេ​មមី អឹ​វ៉​ដ (Grammy Award) ចំនួន​៩​លើក និង​ទទួលបាន​ភាពជោគជ័យ​យ៉ាងច្រើន​ក្នុងនាម​ជា​សហគ្រិន​ម្នាក់​។​​មិនតែប៉ុណ្ណោះ កញ្ញា រី​ហា​ណា ក៏ត្រូវ​បាន​ទស្សនា​វ​ដ្តី Time ចាត់ទុកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​១​រយ​នាក់​ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​ឆ្នាំ​២០១៨​ផងដែរ​៕a rehana a rehana1 

​