» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11518 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117800 នាក់

តារាចម្រៀង​ទសវត្ស​ឆ្នាំ​២០០​លោក​ចាន់​សម័យ​ធ្លាក់ខ្លួន​មក​ស្ទូចត្រី​ចិញ្ចឹម​កូន៥នាក់​!

 

​ភ្នំពេញៈ តារាចម្រៀង​ដែល​ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព តាមរយៈ​បទ​ចម្រៀង​ជាច្រើន​បទ​កាលពី​ឆ្នាំ​២០០ គឺ លោក ចាន់ សម័យ ថ្មីៗ​នេះ​លោក​បាន​បង្ហាញខ្លួន គួ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង សម្រាប់​អ្នកលេង​បណ្តា្ញ​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ គឺ​រូបលោក​កំពុង​ឈរ​ស្ទូចត្រី​ធ្វើជា​ម្ហូបអាហារ នៅ​មាត់ទន្លេរ​សម្រាប់​ចិញ្ចឹមជីវិត​! ។​a chan samai2 

មូលហេតុ​ត្រូវបាន​សមាគម​សិ​ល្បះ​ករ​ខ្មែរ ឲ្យ​ដឹងថា មូល​ហេតុដែល​ម្ចាស់​បទ «​មិន​ស្រឡាញ់​អូន​មិនបាន​» បទ «​សុំ​មេមាន់​មួយ » លោក ចាន់ សម័យ ធ្លាក់ខ្លួន​ទៅជា​បែបនេះ ដោយសារតែ​លោក​ធ្វើ​ជំនួញ​មិន​ទទួលបាន​ជោគជ័យ ពោលគឺ​រកស៊ី​ខាត​អស់​ចុង​អស់​ដើម រហូត​លែងមាន​មុខមាត់​វិល​ចូល​សិល្បៈ​វិញ ទើប​នាំ​ប្រពន្ធ​កូន​ទៅ​រស់នៅ​សំងំ​លាក់​អាត្មា ដោយ​គ្មាន​អ្នកណា​ដឹង​នោះទេ​។

ក្រោយពី​បែក​រឿងនេះ​តារាចម្រៀង ប្រចាំ​ផលិតកម្ម សាន់​ដេ លោក មាស សាលី ក៍បាន​ចុះទៅ​ដល់ផ្ទះ នៅ​ព្រែកលៀប ដែល លោក​ចាន់ សម័យ ជូ​ល​នៅ ជាមួយ​ប្រពន្ធ នឹង​កូនៗ​។​លោក​ចាន់ សម័យ ហាក់​ខ្មាសអៀន មិន​ចង់​ឲ្យ​គ្រប់គ្នា​ដឹង គាត់​គ្រាន់តែ​បង្ហើប នៅ​រឿងរ៉ាវ​ខ្លះៗ ដែល​បាន​ជួបប្រទះ ដែល​ធ្វើ​ឲ្យ​លោក​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ គឺ​ធ្លាប់​រកស៊ី​បរាជ័យ និង​បាន​បាត់​លុយ​នៅ​ស្រុក​គេ​ថែម​ទៀតផង​។​សព្វថ្ងៃ​មាន​ជំងឺរបេង​ឆ្អឹង​ប្រចាំកាយ​ទៀត អ្វីដែល​សំខាន់​នោះ​គឺមាន​ការ​ភ្លេចភ្លាំង​ច្រើន ជាពិសេស​ប៉ា​រូ​ល​ចម្រៀង​តែម្ដង និងម្យ៉ាងខ្លាចទៅច្រៀងមិត្តភក្រ័បង្ខំឲ្យផឹកស្រាផង។​

លោក មាស សាលី បាន​ប្រាប់ថា​ស្ថានភាព​បច្ចុប្បន្ន លោក ចាន់​សម័យ ក៍​មិន​ដល់​ថ្នាក់ ពិបាក​ដូច​ការផ្សាយ​មួយចំនួន​នោះទេ គឺ​ស្ថិតក្នុង ស្ថានភាព​មធ្យម គ្រាន់តែ​រក​ទៅ​មិន​សល់ បានត្រឹមតែ​ចិញ្ចឹម​កូនៗ ។​លោក​មាស​សាលី​បញ្ជាក់ថា រូប​ដែល​គាត់​រកត្រី គឺ​គាត់​មិនបាន​បង្ហោះ​ខ្លួនឯង​ទេ គឺមាន​មិត្ត​ភ​ក្កិ​គាត់ បាន​យកទៅ​បង្ហោះ​ជំនួស ដោយ​ឃើញ​ពី​ការលំបាក របស់​សិល្បករ​ជើងចាស់​រូបនេះ​។​

​គួរ​បញ្ជាក់ថា លោក ចាន់ សម័យ ក៏​ធ្លាប់បាន​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ជា​ញឹកញាប់​ផងដែរ តែ​មិន​នឹកស្មានថា តារាចម្រៀង​រូបនេះ​ធ្លាក់ខ្លួន​ខ្លាំង នោះទេ​។​ក្រោយពី​ឃើញ​ស្ថានភាព​លោក​ចាន់​សម័យ​តារា​ស៊ិ​ច​ស៊ី​កញ្ញា​​ដេ​ន​នី​ក្វាន់ បាន​សរសេរ​រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​កនាង​ថា​ថា​៖ «​តើ​មាន​នរណា​មាន​លេខ​ទូរ​សព្ទ័​គាត់​ទេ​??? ជួយ​ប្រាប់​ផង​ព្រោះ​ខ្ញុំ​ចង់​ជួយ​លុយ​គាត់​ខ្លះ​. ព្រោះ​ឃើញ​ហើយ​អាណិត​ណាស់​ជាពិសេស​ខ្ញុំ​ជា​Fan​របស់គាត់​តាំងពី​ខ្ញុំ​នៅ​ក្មេងៗ​» ។ ដូច្នេះ​បើ​មាន​បងប្អូន​ណា​ស្គាល់​សូមជួយ​ប្រាប់​ផង ! គួរ​បញ្ជាក់ថា លោក ចាន់​សម័យ​មាន​វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ​។ លោក​មានកូន​ចំនួន ៥ នាក់ ប្រុស​២ ស្រី​៣ ដែល​ក្នុងនោះ ភរិយា​របស់លោក​មាន​កូន ភ្លោះ​ចំនួន​ពីរដង​៕a chan samai a chan samai1 a chan samai3 a chan samai4 a chan samai5 a chan samai6 a chan samai7 

 


​