» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12096 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118378 នាក់

អូ​លី​វ៉ា គង់​, ម៉ា​ដាម ដា និង គីម​ចេង​បកស្រាយ​ការពារ​ខ្លួន​ពី​ការរិះគន់​ការចូលរួម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​


​គ្រូបង្ហាត់​បង្រៀន​ដើរ Catwalk និង​ជា​អ្នក​ច្នៃ​ម៉ូដ ម៉ែន សីហា ហៅ អូ​លី​វ៉ា គង់​, អ្នកជំនួញ​ស្រី ម៉ា​ដាម ដា និង​តារា​ម៉ូ​ដែល ទៀន គីម​ចេង បាន​ត្រឡប់​មកដល់​ទឹកដី​កម្ពុជា​វិញ​ដោយ​ភាពជោគជ័យ កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ក្រោយពី​ចប់​ភារកិច្ច​ដើរ​កម្រាលព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​( Cannes Film Festival 2024)​។​a oliva 

​ពេលមកដល់​ច្រកចេញ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្លាម ម៉ា​ដាម ដា​, អូ​លី​វ៉ា និង គីម​ចេង បាន​ចេញមុខ​បកស្រាយ​រឿងរ៉ាវ​ផ្សេងៗ​ជុំវិញ​ការរិះគន់​ដែល​បាន​កើតឡើង​។​ជុំវិញ​រឿង​ដ៏រ​ស៊ើប​ដែល​គេ​ចោទ​សួរថា ហេតុអ្វី​ពិធី​ពិភពលោក​ឱ្យ​អ្នកលក់​ឡេ​ទៅ​ដើរ​? ម៉ា​ដាម ឆ្លើយតប​ថា គ្រប់​ចលនា សរសៃឈាម​ប្រទេស​នីមួយៗ​គឺ​យើង​ត្រូវការ​គ្នា តួយ៉ាង ការងារ​តារា​គ្រប់រូប​អាច​រលូន​ទៅមុខ​បាន​ដោយសារ​ម្ចាស់ Sponsor ហើយ​ម្ចាស់ Sponsor គឺ​ម្នាក់​ផលិតផល​តែម្តង​។​​បច្ចុប្បន្ន​លោកស្រី​មាន​ក្រុមការងារ​ផលិតកម្ម សិល្បករ តារា​ម៉ូ​ដែល និង Influencer ប្រមាណ​ជាង ៨០​នាក់ ដែល​កំពុងធ្វើការ​ជាមួយគ្នា ដូច្នេះ​យើង​មិនគួរណា​វាយតម្លៃ​មនុស្ស​ណា​ម្នា​ក់ថា អ្នកលក់​ឡេ ឬ​តារា​ទើប​ស័ក្ក​សម​ដើរ ព្រោះ​អ្វីដែល​សំខាន់ គឺ​យើង​មាន​ភាព unique រៀងៗ​ខ្លួន​។​

ម៉ា​ដាម​ដា បាន​បដិសេធ​ចំពោះ​ការ​រិះគន់ថា យើង​យកលុយ​ទៅ​ជះ​ឱ្យគេ​អ​ញ្ញើញ តែ​លោកស្រី​បានទទួល​ស្គាល់​យើង​ពិតជា​បាន​ជះ​លុយ​លើ​កម្មវិធី​ពិតមែន ប៉ុន្តែ​យើង​ជះ​ទៅលើ​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ ការធ្វើដំណើរ ការហូបចុក និង​ការចំណាយ​លើ​ការច្នៃ​ឈុត​សម្លៀកបំពាក់​ជាដើម​។ និយាយ​ដល់​ចំនុច​នេះ លោកស្រី​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​អ្នកមាន​ជីវភាព​ធូរធារ​ឱ្យ​ហ៊ាន​ជះ​លុយ​ធ្វើ​រឿង​ណា​ដែល​ចំណេញ​ដល់​ប្រទេសជាតិ បើ​វា​ដើម្បី​ប្រទេសជាតិ វា​គ្មានអ្វី​គួរឱ្យខ្លាច​ទេ​។​​លោកស្រី​ថា មែនទែន​យើង​ស្លៀកពាក់​តែ​ឈុត​ដែល​គេ​រៀបចំ​ក៏បាន តែបើ​គេ​អ​ញ្ញើញ​យើង​ហើយ​ហេតុអ្វី​យើង​មិន​ឆ្លៀត​ស៊ក​បញ្ចូល​របស់​ខ្មែរ ខណៈដែល​ឈុត​យកទៅ​ដើរ​នោះ​សុទ្ធតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ក្រសួង​យ៉ាង​ត្រឹមត្រូវ​។​

​ក្រឡេក​ទៅ​មើល​អ្នក​ច្នៃ​ម៉ូដ អូ​លី​វ៉ា ឯណោះ​វិញ ក៏​លើកឡើង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ក្រោយ​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ការ​ស្លៀក​ឈុត​មិន​ស៊ី​កម្មវិធី ដោយ​លោក​នៅតែ​អះអាងថា អ្នកចូលរួម​កម្មវិធី​នេះ​គេ​សុទ្ធតែ​ស្លៀកពាក់ ហើយ​លេងខ្លួន​បែប fashion ទាំងអស់ ដូច្នេះ​ប្រសិន​ឱ្យ​លោក​ពាក់​អាវធំ​ធម្មតា​គឺ​វា​មិនមែនជា​លោក​នោះទេ​។​​អូ​លី​វ៉ា សង្កត់ធ្ងន់ថា លោក​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​មួយរូប បើ​លោក​ចូល​កម្មវិធី​ហើយ​ស្លៀកពាក់​ធម្មតា​ដដែល គឺ​លោក​អត់​ទៅ​តែម្តង​។​​តារា​ម៉ូ​ដែល ទៀន គីម​ចេង ថា បើ​យើង​ចង់ឱ្យ​ខ្មែរ​យើង​មានមុខ​លើ​ឆាក​អន្តរជាតិ ហេតុអ្វី​យើង​ត្រូវ​រិះគន់ បើ​ចង់​ឱ្យគេ​គាំទ្រ​យើង គឺ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ទៅ​។​a oliva1 a oliva2 a oliva3 

​