» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1146 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082672 នាក់

កម្ពុជា​ផលិត​បាន​ប្រេងកាត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៩​លែង​ខ្ចីលុយ​គេ​និង​លែង​ខ្លាច​ទណ្ឌកម្ម​?


​ភ្នំពេញ​៖ កម្ពុជា​នឹង​ទទួលបាន​ប្រេង​ចំនួន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ ២០១៩ ខាងមុខ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ KrisEnergy Ltd. របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា ក្រុមហ៊ុន SJ Production Barge Ltd ដែលជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន បាន​ព្រមព្រៀង​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd ក្នុងការ​កែលំអ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន សម្រាប់​ការប្រើប្រាស់​ក្នុងការ​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក A ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុងតម្លៃ​ប្រមាណ ២១,៧ លាន​ដុល្លារ​។​a cambodia oil 

​ក្រុមហ៊ុន KRUSENERGY បានធ្វើការ​ខួង​យក​ប្រេង​ក្នុង​ប្លុក A របស់​កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣​ពាន់​គីឡូ​ម៉ែត្រការ៉េ​ក្នុង​តំបន់​ប្រេង​នៃ​សមុទ្រ​ខ្មែរ ដែល​ជម្រៅ​ទឹក​នៅ​តំបន់​នោះ មាន​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។​

​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បានបង្ហាញ​នូវ​ការ​សាទរ​ចំពោះ​ការរកបាន​ដៃគូ​នេះ ដោយ​លោក​ចាត់ទុកថា​ជាការ​សម្រេចបាន​មួយ​ជំ​ហ៊ាន​ថ្មី​ទៀត ក្នុងចំណោម​ជំ​ហ៊ាន​បន្តបន្ទាប់​ទៀត​។​«​យើង​សូម​អបអរសាទរ ចំពោះ​ការប្រកាស​នេះ ដែល​វា​ជា​ជំ​ហ៊ាន​មួយ​ក្នុង​ជំ​ហ៊ាន​ផ្សេងទៀត ដើម្បី​ឆ្ពោះទៅរក​ដំណក់​ប្រេង​នៅ​ចុងឆ្នាំ​២០១៩»​។​

​លោក​បញ្ជាក់ថា ជា​ជំ​ហ៊ាន​បន្ទាប់ នៅពេលនេះ​ក្រុមហ៊ុន KrisEngergy កំពុង​រក​អ្នកផ្តល់​សេវា​អភិវឌ្ឍន៍​ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង ដើម្បី​ដាក់​ក្បាល​ខួង ហើយ​បន្ទាប់មក​ស្វែងរក​អ្នកផ្តល់​សេវាកម្ម​ខួងអណ្ដូង ដែល​ប្រហែលជា​ត្រូវ​ខួង​ចំនួន​២០​អណ្តូង​។​

​បន្ទាប់ពី​មាន​ផ្លេ​ត​ហ្វ​ម​ក្បាល​អណ្តូង និង​សេវាកម្ម​ខួង ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​រក​អ្នកផ្តល់​សេវា​នាវា​ផលិតកម្ម ដើម្បី​ធ្វើ​ផលិតកម្ម​ញែ​ប្រេង ឧស្ម័ន ទឹក និង​ល្បាយ​ផ្សេងៗ​ចេញពី​គ្នា ហើយ​នៅពេលនេះ KrisEnergy រកបាន​ដៃគូ​នាវា​ផលិតកម្ម​រួចហើយ​។ ជំ​ហ៊ាន​បន្ទាប់មកទៀត​នោះ គឺ​ក្រុមហ៊ុន​នេះ ត្រូវ​រក​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ស្តុក​ប្រេង​ដែល​បូម​បាន នឹង​នាំ​ចេញទៅ​លក់​។​
​លោក​អគ្គនាយក​រំពឹង​ថា នៅ​ដើមឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ KrisEngergy នឹង​រកបាន​នូវ​អ្នកផ្តល់​សេវា​អភិវឌ្ឍន៍​ផ្លេ​ត​ហ្វ​ម​ក្បាល​អណ្តូង​, សេវាកម្ម​ខួងអណ្តូង និង​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ឈានទៅ​សម្រេចបាន ទៅតាម​ផែនការ ចុងឆ្នាំ​២០១៩​។​

​លោក​អគ្គនាយក​ក៏បាន​បញ្ជាក់​កែតម្រូវ​ថា តាមពិត​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន KrisEnergy កាលពីពេល​ថ្មីៗ​នេះ មិនមែន​ប្រេង​ក្នុង​អណ្តូង​អប្សរា ប្លុក A អាច​បូម​ចេញ​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នោះទេ គឺ​គ្រាន់តែ​ចង់​បញ្ជាក់ថា នាវា​ផលិតកម្ម​របស់​ក្រុមហ៊ុន​ខ្លួន អាចមាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ដោយ​បំពាក់​នូវ​សម្ភារ​ញែក​ឧស្ម័ន ប្រេង និង​ទឹក​។​

​លោក​ពន្យល់ថា ការ​បូម​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ គឺជា​សមត្ថភាព​របស់​នាវា​ផលិតកម្ម បានសេចក្តីថា ពេលខ្លះ​ការ​បូម​ប្រេង​ពេលខ្លះ​បាន​ច្រើន និង​ពេលខ្លះ​បាន​តិច ដែល​ពេលខ្លះ​អាច​បូម​បាន​ជាង​២​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​វា​អាច​បាន​ជិត​៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ជា​មធ្យមភាគ​ប្រចាំឆ្នាំ ខ្ទង់​ក្នុង​រង្វង់​៧​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​។​
​ទំហំ​ទទួលខុសត្រូវ​ការងារ​របស់​ក្រុមហ៊ុន Keppel Shipyard ទៅលើ​នាវា​ផលិតកម្ម​ខាងលើ រួមមាន​ការដំឡើង​ប្រព័ន្ធ​ម៉ូឌុល​ផលិត​ថាមពល ដែល​គេ​ហៅថា Electrical House ក៏ដូចជា​កន្លែង​ស្នាក់នៅ​ថ្មី និង​ការងារ​ជួសជុល​កែលម្អ​ដទៃៗ​ទៀត​។​

​នៅពេល​ឆ្លងកាត់​ការកែលម្អ​ហើយ​រួចរាល់​ជា​ស្ថាពរ​ប្រហែល​នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ នាវា​ផលិត​កម្មនេះ នឹងមាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​រហូតដល់​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​គ្រឿង​ញែក​ឧស្ម័ន ប្រេង និង​ទឹក​ថែមទៀត​។​​តំបន់​ប្លុក A របស់​កម្ពុជា គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣,០៨៣​គីឡូម៉ែត្រ​ការេ​នៃ​អាង​សមុទ្រ​ខ្មែរ ដែល​ស្ថិតក្នុង​ឈូ​ត​សមុទ្រ​ថៃ ជា​តំបន់​មាន​ជម្រៅ​ចន្លោះ​ពី​៥០ ទៅ​៨០​ម៉ែត្រ​៕


​