» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2674 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084200 នាក់

កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២

 

ភ្នំពេញ៖កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២ (សឹង្ហបុរីស្កេនខេអេចឃ្យូអរកូត ប្រទេសកម្ពុជា) ដើម្បីសម្រួលដល់ប្រជាជនសឹង្ហបុរីអាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា តាមខេអេឃ្យូរអរកូតនៃគណនីប្រាក់រៀល។a bank k singapor 

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាល ទី២៖ នៅរាជធានីភ្នំពេញ។ ការដាក់ឱ្យដំណើរការទូទាត់ឆ្លងដែននេះ នឹងសម្រួលឱ្យប្រជាជនសិង្ហបុរី អាចស្កេនទូទាត់ថ្លៃទំនិញ និង សេវាតាមខេអេចឃ្យូអរកូតនៃគណនីប្រាក់រៀល របស់ពាណិជ្ជករប្រមាណជាង ៤,៥ លានកន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើ ប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័សនិងសុវត្ថិភាព ដែលនឹងរួមចំណែកពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏បានចូលរួមតាមប្រព័ន្ធអនឡាញ និងបានបង្ហាញពីការ ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែរឹងមាំ។

លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ការទូទាត់ឆ្លងដែននេះពិតជាមានសារៈសំខាន់ ណាស់ ជាមធ្យោបាយដែលផ្តល់ភាពងាយស្រួលដល់ការទូទាត់ ដោយមិនចាំបាច់ស្វែងរកបញ្ជ និងមានសុវត្ថិភាពខ្ពស់ ក្នុងនោះប្រទេសសឹង្ហបុរី មានពាណិជ្ជករដែលអាចធ្វើការទូទាត់បាននាឆ្នាំកន្លងមក ចំនួនប្រមាណ ៣ ម៉ឺនដៃគូ និងនៅក្នុងឆ្នាំ២០២ នេះ គ្រោង ប្រមាណ ៤,៧ ម៉ឺន ហើយនៅឆ្នាំ២០២៧ នឹងបង្កើនដៃគូអាចទូទាត់បានឱ្យដល់ ១០ ម៉ឺនកន្លែង ហើយតាម រយៈនឹងជួយដល់ការធ្វើ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

សមិទ្ធផលខាងលើនេះ បានកើតចេញពីគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍគម្រោង មានធនាគារទំនាក់ទំនងចំនួន២គឺ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារហ្វីលីព ភីអិលស៊ី ដែលមានភាគទុនិកមកពី Phillip Group សិង្ហបុរី និងប្រតិបត្តិករ Liquid នៃ ប្រទេសសិង្ហបុរី ដែលសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។a bank k singapor1