» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3140 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098907 នាក់

តុលារ​ការដោះលែង​ចែ​ហូ​វ ដា​ណេ ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ដេរ​ប្រដាប់ ចេញពី​គុក​ប៉េ​ហ្សី​


​ភ្នំពេញ​៖ លោកស្រី ហូ​វ ដា​ណេ ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ដេរ​ប្រដាប់​របស់ខ្លួន​ឈ្មោះ ពៅ ស៊ី​ណាត​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​កាលពី​ព្រលប់​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១​បន្ទាប់ពី​ឃុំខ្លួន​បាន​២០​ថ្ងៃ​!​។​a demo1 

​តាម​សេចក្តីរាយការណ៍​ថា កាលពី​ព្រលប់​ថ្ងៃទី​២៤ មករា គេ​បានឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ហូ​វ ដា​ណេ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​(​មាន​លុយ​)​និង​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់ភេទ កាន់​ដីកា​ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​ជួប​មន្ត្រីរដ្ឋបាល​ពន្ធនាគា​រ​ប៉េ​ហ្ស៊ី​រាជធានី​ភ្នំពេញ ហើយ​បាន​ដោះលែង​អ្នក​ទាំងពីរ​ខាងលើនេះ​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃទី​៥ មករា ២០១៩ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​អ្នក​គ្រូពេទ្យ ដាក់ពន្ធនាគារ​(​ប៉េ​ហ្ស៊ី​)​ជា​បណ្តោះអាសន្ន​។​

ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃទី​០៤ មករា ត្រូវបាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​ថា បាន​គំរាម​បង្ហោះ​រូបភាព​ដេរ​ប្រដាប់ភេទ អតិថិជន​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ថ្នូរ នឹង​ការទាមទារ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។ សំណុំ​រឿងនេះ​បាន​ស្ថិតនៅ​ដៃ​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​។​

​តំណាង​អយ្យការ​បាន​ចោទប្រកាន់ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់ភេទ​ចំនួន​៣​បទល្មើស សុទ្ធតែជា​បទល្មើស​ព្រហ្មទណ្ឌ​។ បទល្មើស​ទី​១.​បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល តាម​មាត្រា​៣០២ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​ទី​២.​បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ និង​បទល្មើស​ទី​៣.​បទ​ការគំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា​២៧២ និង​មាត្រា​២៧៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

បើ​យោង​លើ​មាត្រា​៣០២ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា អំពើ​ថតរូប​ភាព នៃ​បុគ្គល​នៅ​ទីកន្លែង​ឯកជន ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​សែន ទៅ​២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។​a demo clinic1 a demo clinic4 

​