» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12174 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118456 នាក់

លោក អ៊ឹង វីរៈចៅជីបម៉ុង រៀបការនៅបរទេសប្រមូលយកចំណងដៃជិត ២០ ម៉ឺនដុល្លារ បរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា

 

 

 

ភ្នំពេញ៖កាលពីដើមខែ មិថុនា អគ្គនាយកក្រមហ៊ុនជីបម៉ុងបន្តវេនវ័យក្មេង លោក អ៊ឹង វីរៈ បានរៀបមង្គលការបែបបរទេសចំនួន ៤ ថ្ងៃ នៅឯប្រទេសបារាំងជាមួយបុត្រីលោកឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុល។ កម្មវិធីរបស់លោកបានរៀបចំការជួបជុំផ្សេងៗគ្នា មានទាំងការបំពាក់ចិញ្ចៀនរៀបការ ការជប់លៀងលក្ខណៈគ្រួសារ មិត្តភក្តិ និង ជប់លៀងលើទូកប្រណីតផងដែរ។​a ceo jibmong 

 

ឮ ក្រោយរៀបការមិនទាន់បានមួយខែផង លោក អ៊ឹង វីរៈ និង​ ភរិយា ស៊ុន សីមូនី បានធ្វើរឿងអស្ចារ្យមួយសម្រាប់កុមារកម្ពុជា ដោយយកចំណាងដៃអាពាហ៍ពិពាហ៍ជាមួយទឹកប្រាក់ដល់ទៅជិតម្ភៃម៉ឺនដុល្លារ បរិច្ចាគជូនដល់អង្គការមូលនិធិកុមារកម្ពុជា។

លោក អ៊ឹង វីរៈ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២៦ ពួកយើងពិតជាមានក្តីសោមនស្សរីករាយ ដែលយើងមានឱកាសបាននាំយកចំណងដៃអាពាហ៍ពិពាហ៍របស់យើង ចំនួន ១៦០ ៨៨៨ ដុល្លារអាមេរិក មកបរិច្ចាគជូនដល់អង្គការមូលនិធិកុមារកម្ពុជា។ មូលនិធិនេះទទួលបានពីទឹកចិត្តសប្បុរស និង ការគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិទាំងអស់ ដែលបានចូលរួមអបអរសាទរពិធីមង្គលការរបស់ពួកយើង។

 

 

ពួកយើងមានសេចក្តីសោមនស្ស ដែលបានចូលរួមចំណែកគាំទ្របេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា ក្នុងការលើកស្ទួយផ្នែកអប់រំ សេវាថែទាំសុខភាព និង ការអភិវឌ្ឍសហគមន៍ សម្រាប់កុមារ និង គ្រួសារនៅតំបន់ស្ទឹងមានជ័យ ជាពិសេស តាមរយៈ The Rice Academy និង CCF Medical Clinic។

 

ក្នុងការចាប់ផ្តើមដំណើរជីវិតថ្មីជាគូស្វាមីភរិយា ពួកយើងជឿជាក់ថា ការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ នឹងអាចបន្សល់ទុកនូវផលវិជ្ជមានដល់សង្គម។ ពួកយើងសង្ឃឹមថា ការរួមចំណែកនេះ នឹងជួយបង្កើតឱកាសថ្មីៗ លើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ និង កសាងក្តីសង្ឃឹមដ៏រឹងមាំសម្រាប់អនាគតរបស់កម្ពុជា។សូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានប្រែក្លាយថ្ងៃដ៏ពិសេសរបស់ពួកយើង ទៅជាការផ្តល់ក្តីសង្ឃឹម និង ការវិនិយោគដ៏មានអត្ថន័យសម្រាប់អនាគតរបស់កុមារកម្ពុជា»៕a ceo jibmong2