» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 669 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095584 នាក់

លោក ហួន ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ពីបទ​ល្មើស​នេ​សា​ទ!?

 

(​កំពង់ធំ​)​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​បាង​ពិសេស​ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍​នេសាទ​លេខ​៦ បឹង​ទន្លេរ ឆ្មារ ខេត្តកំពង់ធំ គេ​យក​ដែន​ឡូត៍​នេសាទ​មួយ​ភាគ​ប្រគល់​ឲ្យ​សហគមន៍​នេសាទ​ជួយ​គ្រប់គ្រង និង​មួយផ្នែក​ទៀត​បាន​បង្កើត​ជា​កន្លែង​អភិរក្ស​ជលផល ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​កើនឡើង​និង​រីកសាយ​ភាយ​មក​តំបន់​ផ្សេងៗ​ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស​នៅ​រដូវវស្សា​។​​ការបែងចែក​បែបនេះ តាមរយៈ​ការ​លុប​ឡូត៍​នេសាទ​របស់​រាជរដ្ឋាភិបាល​កន្លងមក​។

a_peam_bang2

​តែ​ផ្ទុយ​ពី​ការ​សង្ឃឹមទុក​របស់​ប្រជាពលរដ្ឋ ដោយសារ​តែមាន​បុគ្គល ហួន ផល ។​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​លោក​ហួន​ផល ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង កំពុងតែ​បង្ក​នូវ​វិនាស​សកម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​ជនល្មើស សម្រួល​ឲ្យ​ធ្វើ​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​ដូចជា​៖

a_peam_bang

១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូល ដោយ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦ និង​២២​លាន​ក្នង​រដូវ​នេសាទ​២០១៧​កន្លងមកនេះ​។​
២/ បណ្តែតបណ្តោយ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខ្ទង់រយ​ហិកតា​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មារ ដើម្បី​សម្រួល​ឲ្យ​ក្រុម​ជនល្មើស​ជលផល​ដាក់រ​បាំងសាច់​អួន​យ៉ាង​អនាធិបតេយ្យ​រាល់​ឆ្នាំ​។​

a_peam_bang1

៣/ បង្ក​ឲ្យ​ជនល្មើស​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្នា​រ រួមមាន ឆក់​ត្រី អូស​ឬ​កាវ​លៀស អូស​អួន រុញ​ជន យាំង​កាវ​និង​សម្រាស់ កំប្លោក រាប់រយ​ដុំ​នៅតាម​ដងព្រែក​។​
៤/ ទទួល​សំណូក​ក្នុង​គ្រប់​រដូវ​កាលពី​ក្រុម​ជន​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ ពី​អ្នកភូមិ​បាឡត និង​ភូមិ​ផ្សេងទៀត​ជា​ថ្នូរ​និង​ការនេសាទ​ខុសច្បាប់ ដាក់រ​បាំងសាច់​អួន រុញ​ជន ឆក់​ត្រី និង​យាំង​កាវ​មកពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ និង​មកពី​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ជាដើម​។​

k_fish_hun1

៥/ មាន​ក្នួ​យៗ​ជា​សាច់ញាតិ​ឈ្មោះ​តុង និង​ភារ​ម្យ​ធ្វើជា​មន្ត្រី​កិច្ចសន្យា និង​ជា​អ្នកកាង​បទល្មើស​ឲ្យ​ម៉ែក្មេក ឈ្មោះ​(​ធី ចិន​) និង​បងប្អូន​នៅ​ភូមិ​ពៅ​វើ​យ​ដែល​តែងតែ​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល ព្រមទាំង​ជា​អ្នកប្រមូល​លុយ​ពី​ជនល្មើស​យកមក​ឲ្យ​លោក​ហួន​ផល​ទៀតផង​។​
​

បច្ចុប្បន្ននេះ​នៅក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មារ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ជនល្មើស​ធ្វើ​សកម្មភាព​នេសាទ​រុញ​ជន​(​រុញ​ស៊ី​ប​)​ដោយ​ប្រើ​សុទ្ធតែ​ម៉ាស៊ីន (​ម៉ា​ស្ដា​) កម្លាំង​៣៥​សេះ ៦​ម៉ាស៊ីន និង​បួន​ម៉ាស៊ីន​នៅពេល​យប់​យ៉ាង​គគ្រឹកគគ្រេង​ដែលមាន​ពី​២០​ទៅ​៣០​គ្រឿង និង​របាំង​ស្បៃ​មុង​សាច់​អួន​ក្រឡា​ញឹក ក្នុង​ពេលនេះ​មើលទៅ​ដូចជា​មិនមែនជា​កន្លែង​អភិរក្ស​ជលផល​តទៅទៀត​ទេ សកម្មភាព​នេះ​គឺ​កើតចេញពី​ការ​អនុ​ញ្ញា​ត្ត បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ដែលជា​ថ្នូរ​និង​លុយកខ្វក់​ពុករលួយ របស់លោក​ហួន​ផល​ដែលមាន​តួនាទី​ជា​នាយ​សង្កាត់​។

a_peam_bang3
​

ការនេសាទ​ខុសច្បាប់​នេះ​កើតឡើង​យ៉ាងគំហុក​នា​ដំណាក់កាល​ចុងក្រោយ​ចាប់ពី​ពាក់កណ្តាល​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៨​នេះ​។ ចំណែកឯ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​កំពង់ធំ​នាយផ្នែក​ជលផល​ផាត់​សណ្តាយ ស្ថិតក្នុង​សភាព​ដេកលក់​ស្ងាត់ស្ងៀម​ធ្វើ​មិនដឹងមិនឮ​មិន​ចាត់វិធានការ​អ្វី​ទាំងអស់​បណ្ដែត​បណ្ដោយអោយ​ជនល្មើស​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​តាមតែ​អំពើ​ចិត្ត ប្រហែលជា​បានទទួល​សំណែន​សើម​មាត់​សើម​ចុង​អស់ហើយ​មើលទៅ​។​

​ប្រជាពលរដ្ឋ​សំណូមពរ ដល់​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួង​កសិក​ម្មុ​រ​ក្ខា​ប្រមាញ់​និង​នេសាទ មេត្តា​មាន​វិធានការ​ផ្លាស់ប្តូរ​មន្ត្រី​រូបនេះ​ជាបន្ទាន់​ដើម្បីអោយ​សមស្រប​ទៅតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​​ដែល​បានចែង​យ៉ាងច្បាស់​នៅក្នុង​អភិក្រម​ទាំង​៥​ចំណុច​គឺ​៖ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កំ​ទុក​នាំ​រាលដាល​ដល់​គេឯង​។​

​