» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3060 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098827 នាក់

ចាប់ខ្លួនអស់ហើយធីមប្រពន្ធចុងព្រួតគ្នាវ៉ៃប្រពន្ធដើមហើយដុតស្ទើស្លា..ប់

 

តាកែវ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងដូនកែវនៅថ្ងៃ អាទិត្យ ទី ៣០ ខែ វិឆ្ឆិកា ឆ្នាំ ២០២៥នេះ ចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់បន្ទាប់ពីពួកគេទាំង ៤នាក់បានធ្វើសកម្មភាពដោយព្រួតគ្នាវាយប្រពន្ធដើមរបួសធ្ងន់ធ្ងររួចចាក់សាំងដុតស្ទើរស្លា.ប់កាលពីវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។a step wife beat 

លោក ឥន្ទ មណ្ឌល អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា កាលថ្ងៃទី ២៨ ខែ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ នាង លីម៉េង ដែលស្ថិតនៅក្នុងភូមិធន់មន់ខាងត្បូង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណី មួយបានកើតឡើង បង្ករដោយជនសង្ស័យមានចំនួន០៥នាក់ ទី១ ឈ្មោះ នាង លីម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ទី០២ ឈ្មោះ នាង ផារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ទី០៣ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និងទី០៤ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនាក់ បានធ្វើសកម្មភាព ព្រួតគ្នាវាយទៅវិញទៅមក និងចាក់សាំងដុតទៅលើភាគីម្ខាងទៀតដែលជាជនរងគ្រោះមានឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ សង្កាត់ ក្រុង កើតហេតុខាងលើ។

លោកអធិការក្រុងបានបន្ថែមថា សកម្មភាពនេះបាន បណ្ដាលឱ្យឆេះរងរបួសជនរងគ្រោះដោយរងរបួសត្រចៀកខាងឆ្វេង រងរបួសលើកញ្ចឹងក រងរបួសលើខ្នងផ្នែកខាងលើ ទីរងរបួសលើស្មាខាងឆ្វេង រងរបួសលើខ្នងទាំងសងខាងចំនួន០២កន្លែង និងមានស្នាមរងរបួសនៅលើសាច់ដុំខាងឆ្វេងចំនួន០១កន្លែង(រងរបួសភ្លើងឆេះធ្ងន់ធ្ងរ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

បើតាមលោកអធិការក្រុងដូនកែវ ភាគីម្ខាងទៀត មានឈ្មោះនាង លីម៉េង រងរបួសត្រង់កផ្នែកខាងឆ្វេងចំនួន០១កន្លែង (រងរបួសស្រាល) និងទី០២ មានឈ្មោះ វី សៀវម៉ី រងរបួសលើសាច់ដុំខាងស្ដាំចំនួន០១កន្លែង(រងរបួសស្រាល)។

ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ នាង លីម៉េង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួន លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្សពួកបានចំនួន០៣នាក់ផ្សេងទៀត យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។a step wife beat1 a step wife beat2 a step wife beat3