» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3181 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152070 នាក់

៧ថ្ងៃហើយអាជ្ញាធរខេត្តរតនគិរីនៅ បន្តចុះរុករកប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅ ក្នុងស្រុកអូរជុំ

 

រតនគីរី៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាង សំអាត អភិបាលរង នៃគណៈអភិបាលខេត្តរតនគីរី បានដឹកនាំកម្លាំងចម្រុះខេត្ត និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយសហការជាមួយនឹងកម្លាំង រដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះរុករកប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅ នាយប់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២៥កន្លងទៅ.។a water roit2

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះមានរយៈពេល ៧ ថ្ងៃហើយ ដែលកម្លាំងរដ្ឋបាលស្រុកអូរជុំ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តរតនគិរី នៅតែបន្តរុករកមនុស្សចំនួន ៤នាក់ ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។លោក គៀង តុលា បានឱ្យដឹងទៀតថា នៅក្នុងរយៈពេលដែលកំពុងរុករកជនរងគ្រោះដែលបាត់នោះ អាជ្ញាធរខេត្តបានសហការជាមួយរដ្ឋបាលស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីរុករកយ៉ាងណាឱ្យបានឃើញជនរងគ្រោះ ដើម្បីប្រគល់ជូនសាច់ញាតិ។

លោកអភិបាលស្រុល ថា ករណីនេះ ជាលើកទីមួយហើយ ព្រោះពុំដែលមានឧបទ្ទវហេតុនេះ កើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ ហើយហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។តាមលោកអភិបាលស្រុក ពលរដ្ឋ ២គ្រួសារ បានជួបឧបទ្ទវហេតុដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងខ្លាំង ហូរមកបុកចំផ្ទះ បណ្តាលឱ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរកួវយកទៅបាត់ទាំងអស់ ហើយដើមឈើនៅក្បែរនោះ ក៏រលំហូរទៅតាមទឹកផងដែរ។

លោក ប៉ា ប៊ុនថា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកអូរជុំ បានឱ្យដឹងថា ពលរដ្ឋ ២គ្រួសារដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀង មានសមាជិកសរុបចំនួន ៥នាក់ ក្នុងនោះ គ្រួសារទី១ មានពីរនាក់ ១. ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ (បាត់ខ្លួន) និង២. ឈ្មោះ បាំ ឌឿន ភេទស្រី អាយុ៤៤ឆ្នាំ (បាត់ខ្លួន)។ គ្រួសារទីពីរ មានសមាជិកចំនួន ៣នាក់ ១. ឈ្មោះ រ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ (បាត់ខ្លួន) ២. ឈ្មោះ ភ័ក្ត្រ មុន ភេទប្រុស អាយុ០៧ឆ្នាំ (បាត់ខ្លួន) និង៣. ឈ្មោះ ភ័ក្ត្រ រេត អាយុ០១ឆ្នាំ (បាត់ខ្លួន) ហើយជនរងគ្រោះទាំង ៤នាក់នេះ ពួកគាត់ ជាជនជាតិដើមភាគតិចទំពួន។

លោក ប៉ា ប៊ុនថា បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ប្រជាពលរដ្ឋនៅភូមិខាងលើនេះ មានការភ្ញាក់ផ្អើល ដោយសារបានបាត់ផ្ទះប្រជាពលរដ្ឋនៅក្បែរអូរខាងលើនោះ ក្រោយមកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន។ ក្រោយពីបានដឹងព័ត៌មាននេះភ្លាម អាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីរគ្រួសារនៅតាមដងអូរ ដោយក្នុងនោះ ក៏បានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណមួយគីឡូម៉ែត្រ។ ជនរងគ្រោះដែលបានរកឃើញនោះ ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ ដោយឡែកមនុស្សទាំង ៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេ មកទល់នឹងពេលនេះ៕a water roit a water roit1 a water roit3