» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 811 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120487 នាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី!

 

ភ្នំពេញ៖ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់មានន័យថា គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។a net thai 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបាន ឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។

នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។

ចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់បានចូលជាធរមាន។ ចាប់ពីពេលនោះទៅ ត្រូវមានគោលការណ៍ច្បាស់លាស់៖ គ្មានការរុលទៅមុខ, គ្មានការផ្លាស់ទីកងទ័ពបន្ថែម, គ្មានការពង្រឹងការកាន់កាប់ហួសពីភាគីរបស់ខ្លួន។ គ្មានការរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ, ហើយសំខាន់បំផុត គឺគ្មានការបង្កើតព្រំដែនថ្មី។ ប៉ុន្តែយោធាថៃមិនបានគោរពនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមនេះទេ។

*ថៃមិនអាចជ្រើសយកតែកថាខណ្ឌដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនបានទេ៖អំណះអំណាងមួយរបស់ថៃ គឺសេចក្តីថ្លែងការណ៍រួមតម្រូវឱ្យភាគីទាំងពីរ រក្សាទីតាំងកងទ័ពបច្ចុប្បន្ន ដោយមិនមានការផ្លាស់ទីបន្ថែម។ ដោយផ្អែកលើចំណុចនេះ ថៃអះអាងថា ការរក្សាទីតាំងកងទ័ពរបស់ខ្លួន គឺជាការអនុវត្តបទឈប់បាញ់ មិនមែនជាការកាន់កាប់ទឹកដីឡើយ។ ប៉ុន្តែការបកស្រាយបែបនេះមានមិនត្រឹមត្រូវឡើយ៖ កថាខណ្ឌទី២ មិនអាចអានដាច់ដោយឡែកពីកថាខណ្ឌទី៣ ទី៤ និងទី៦ បាននោះទេ។

ការបង្កកទីតាំងកងទ័ព គឺជាវិធានការយោធាបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការប្រយុទ្ធ។ វាមិនមែនជាការទទួលស្គាល់អធិបតេយ្យភាពលើទីតាំងដែលកងទ័ពកំពុងឈរជើងនោះទេ។ ប៉ុន្តែក្រោយបទឈប់បាញ់ យោធាថៃបានរុលចូលមកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ និងបាននិងកំពុងកាន់កាប់ និងធ្វើសកម្មភាពសាងសង់ខុសច្បាប់លើទឹកដីកម្ពុជា ដោយហួសខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ និងសូម្បីតែខ្សែបន្ទាត់ព្រំដែនឯកតោភាគីរបស់ខ្លួនដែលជាគោលជំហររបស់ខ្លួន ក៏ហួសមកឆ្ងាយផងដែរ។

សេចក្តីថ្លែងការណ៍រួមខ្លួនឯងបានបិទច្រកចំពោះការបកស្រាយបែបនេះ។ កថាខណ្ឌទី៣ បញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួមនេះ មិនប៉ះពាល់ដល់ការកំណត់ព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ អ្វីដែលសំខាន់គឺ ការបង្កកទីតាំងកងទ័ព មិនមែនជាការបង្កកអធិបតេយ្យភាពទេ។ ទីតាំងកងទ័ព មិនមែនជាខ្សែព្រំដែនទេ។ ការគ្រប់គ្រងជាក់ស្តែង មិនមែនជាកម្មសិទ្ធិតាមច្បាប់ទេ។​ បទឈប់បាញ់រក្សាស្ថានភាពបណ្តោះអាសន្ន ដើម្បីបញ្ឈប់អំពើហិង្សា។ វាមិនអាចក្លាយជាមធ្យោបាយធ្វើឱ្យការកាន់កាប់ដោយកម្លាំងក្លាយជាស្របច្បាប់បានឡើយ។

សេចក្តីប្រកាសរួមមិនបានឈប់ត្រឹមការហាមឃាត់ការរុលកងទ័ពទេ។ វាក៏បានហាមសកម្មភាពបង្កហេតុ និងកំណត់ថា ភាគីទាំងពីរត្រូវជៀសវាងការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបន្ទាយយោធាហួសពីភាគីរបស់ខ្លួន។ ពាក្យនេះមានសារៈសំខាន់ណាស់។ ដូច្នេះ បើយោធាថៃបានដាក់លួសបន្លា កុងតឺន័រ ការជីកលេណដ្ឋាន ការសាងសង់បន្ទាយ ការបង្កើតផ្លូវ ឬការពង្រឹងទីតាំងនៅលើទឹកដីដែលតាមច្បាប់ជារបស់កម្ពុជា នោះមិនអាចការពារដោយអំណះអំណាងថា «យើងគ្រាន់តែរក្សាទីតាំងកងទ័ព» បាននោះទេ។

ការសាងសង់ និងការពង្រឹងទីតាំងក្រោយបទឈប់បាញ់ បាននឹងកំពុងបង្ហាញថា ភាគីថៃបាននិងកំពុងព្យាយាមធ្វើឱ្យការកាន់កាប់របស់ខ្លួនកាន់តែរឹងមាំ និងបង្កើតការពិតថ្មីដែលខ្លួនចង់យកមកប្រើប្រាស់នៅពេលក្រោយ ឈានទៅកានភ្ជាប់ទឹកដីកម្ពុជាទៅទឹកដីថៃ (annexation) ដែលជាសកម្មភាពខុសច្បាប់ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

*សិទ្ធិវិលត្រឡប់របស់ប្រជាពលរដ្ឋ គឺជាការធ្វើតេស្តលើអំណះអំណាងរបស់ថៃ​ ប្រសិនបើថៃអះអាងថាគ្មានការកាន់កាប់ដោយខុសច្បាប់ តើហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹក ២០ ០០០នាក់ មិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាន?

កថាខណ្ឌទី៤ នៃសេចក្តីថ្លែងការណ៍រួម តម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះ និងជីវភាពធម្មតារបស់ពួកគេ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។ ដូច្នេះ ប្រសិនបើគ្រួសារជនភៀសសឹលមិនអាចចូលផ្ទះ ចូលដីស្រែ ឬត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួនបាន ដោយសារមានយោធាថៃ បានដាក់របាំងបិទផ្លូវ រាយលួសបន្លា ឬកុងតឺន័ររារាំង នោះបញ្ហានេះមិនអាចបិទបាំងក្រោមពាក្យ «រក្សាទីតាំងកងទ័ពបច្ចុប្បន្ន» បានទេ។ វាគឺជាសកម្មភាពឈ្លានពានទឹកដីកម្ពុជា និងបានរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ ការគ្រប់គ្រងដោយកម្លាំងមិនអាចលុបបំបាត់សិទ្ធិរបស់ប្រជាពលរដ្ឋលើផ្ទះសម្បែង និងទឹកដីរបស់ពួកគេបានទេ។

*ថៃមិនអាចនិយាយពីរយ៉ាងដែលផ្ទុយគ្នាក្នុងពេលតែមួយបានទេ

នេះជាចំណុចដែលថៃត្រូវឆ្លើយឱ្យបានច្បាស់។ ប្រសិនបើថៃនិយាយថា ខ្លួនគោរពសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ប៉ុន្តែពេលជាមួយគ្នានោះ ថៃអះអាងថា ខ្លួនអាចរក្សាការគ្រប់គ្រងលើទឹកដីដែលកម្ពុជាអះអាង និងមានមូលដ្ឋានច្បាប់ថាជាទឹកដីកម្ពុជា ដោយយកពាក្យ «ទីតាំងកងទ័ពបច្ចុប្បន្ន» មកធ្វើជាខែល នោះអំណះអំណាងទាំងពីរមិនអាចឈរជាមួយគ្នាបានទេ។ ថៃខ្លួនឯងបានចុះហត្ថលេខាលើកថាខណ្ឌដែលចែងថា ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ព្រំដែនអន្តរជាតិ។

ដូច្នេះ ថៃមិនអាចយកកថាខណ្ឌទី២ មកបង្កើតផលដែលកថាខណ្ឌទី៣ ហាមឃាត់បានទេ។ មិនអាចនិយាយថា «ទីតាំងកងទ័ពមិនពាក់ព័ន្ធនឹងព្រំដែន» នៅពេលចុះហត្ថលេខា ហើយបន្ទាប់មកប្រើទីតាំងកងទ័ព ដើម្បីបង្កើតស្ថានភាពដែនដីដែលខ្លួនចង់រក្សាទុកបានឡើយ។

ថៃមិនអាចជ្រើសយកតែផ្នែកដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន ហើយមិនអើពើនឹងកាតព្វកិច្ចដែលភ្ជាប់ជាមួយផ្នែកនោះបានឡើយ។ កិច្ចព្រមព្រៀងត្រូវតែអាន និងអនុវត្តជារួម មិនមែនជ្រើសយកតែកថាខណ្ឌមួយ ដើម្បីបដិសេធកថាខណ្ឌផ្សេងទៀតឡើយ។

បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិលើដែនដីទេ។ កងទ័ពឈរនៅទីណានៅម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចកំណត់ថា ព្រំដែនអន្តរជាតិស្ថិតនៅទីនោះបានឡើយ។ ទីតាំងយោធាគឺជាស្ថានភាពជាក់ស្តែងបណ្តោះអាសន្ន; ព្រំដែនគឺជាបញ្ហាច្បាប់។

ដូច្នេះ រាល់ការរុលទៅមុខក្រោយបទឈប់បាញ់ រាល់ការដាក់លួសបន្លា កុងតឺន័រ ការជីកលេណដ្ឋាន ការសាងសង់ផ្លូវ បន្ទាយ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទឹកដីកម្ពុជា មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពឱ្យថៃបានឡើយ។ ការគ្រប់គ្រងដោយកម្លាំងមិនបង្កើតកម្មសិទ្ធិតាមច្បាប់ ហើយ fait accompli មិនអាចប្រែក្លាយទៅជាព្រំដែនអន្តរជាតិបានទេ។

បើថៃអះអាងថាខ្លួនគោរពសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ នោះការគោរពត្រូវមានអត្ថន័យជាក់ស្តែង៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី មិនពង្រឹងការគ្រប់គ្រងដោយកម្លាំង មិនរារាំងប្រជាពលរដ្ឋកម្ពុជាពីការវិលត្រឡប់ទៅផ្ទះ និងមិនយកទីតាំងយោធាបណ្តោះអាសន្នទៅធ្វើជាមូលដ្ឋានសម្រាប់ការទាមទារដែនដីឡើយ។ នេះគឺជាស្នូលនៃបទឈប់បាញ់៖ គ្មានការរុលទៅមុខ។ គ្មាន fait accompli។ គ្មានខ្សែបន្ទាត់ព្រំដែនថ្មី។a net thai1 a net thaya a net thaya1 a net thaya2 a net thaya3 a net thia