» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1120 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120796 នាក់

ព្រះមហាក្សត្រ​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​

 

​ភ្នំពេញ​៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល​ជាង​មួយខែ​។​a king come1 

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​មានការ​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះ​ញាតិវង្ស​ជាច្រើន​នាក់ និង​អង្គ​ផ្សេងទៀត​ផងដែរ​បានទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង សម្រាប់​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃទី​២៦ ខែសីហា​។ ក្នុងកំឡុងពេល​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង រយៈពេល​ជាង​មួយខែ​នេះ ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ទទួលបាន​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​របស់​ចិន និង​បាន​យាង​ព្រះអង្គ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​

​ព្រះមហាក្សត្រ​ខ្មែរសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​ស៊ី​ឈួន និង​ខេត្ត​ឆុង​ឈី​ង​។ ព្រះអង្គ​បាន​យាង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្ត​ទាំងពីរ​នេះ ដោយមាន​ព្រះ​សវនាការ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ​ជាមួយនឹង​កម្ពុជា​។​

​អង្គ​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវ​បានផ្តល់​ព្រះរាជ​កិត្តិយស​ដ៌​ឧត្តុង្គឧត្តម​ពី​សំណាក់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង យាង​ចូលរួម​ក្នុង ពិធី លៀង សាយភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី អបអរសាទរ ខួប លើក ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។​a king come a king come2 

​