» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 629 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120305 នាក់

សាលាខណ្ឌ​ព្រែក​ព្នៅ​រាយការណ៍​ក្រុមប្រឹក្សា​ខណ្ឌ​អំពី​សកម្មភាព​ការពារ​កូ​វីត​តាម​សាលា​និង​វត្ត​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បានរៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ និង លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ដោយមាន​ការ ចូល រួម​ជា​កិត្តិយស​ពី ឯកឧត្តម និង​លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណ​:​អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យ​ទាំង​១១​ចំណុះ​ខណ្ឌ អង្គភាព​លទ្ធកម្ម លោក​ចៅសង្កាត់​ទាំង​៥​ផងដែរ​។​a bat meeting 

​លោក​ជា វីរៈ អភិបាលរងខណ្ឌ​ព្រែក​ព្នៅ បាន​លើកឡើងថា បន្ទាប់ពី​ដំណើរការ​សិក្សា​តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា​មក​នោះ សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៅតាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​នានា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មកទល់ពេលនេះ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ពោលគឺ​ពុំ​មានការ​ផ្ទុះឡើង​ឬ​ការចម្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ណាមួយ​នោះទេ​។

​លោក ជា​វីរៈ​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេស គណៈ​អភិបាល​រាជធានី​ភ្នំពេញ គឺ​មុននឹង​ចាប់ផ្ដើម​ដំណើរការ​សិក្សា យើង​បានធ្វើ​តេស្ដ​សំណាក រក​មេរោគ​កូ​វីដ​១៩ ទៅលើ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​សិស្ស មាតាបិតា​សិស្ស ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ នៅតាម​ផ្សារ​ក្រមួន សហគមន៍ ព្រមទាំង​អ្នកមាន​ហា​នី​ភ័យ​ខ្ពស់​ផងដែរ ដោយ​ធ្វើឡើង​ចំនួន​២​ទីតាំង នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ១​ទីតាំង​ប្រមាណ​២​ពាន់​នាក់ ហើយ​យើង​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​តិចតួច​បំផុត គឺ​ក្នុងចំណោម​២​ពាន់​នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ តែ​៥​ទៅ​៦​ករណី​ប៉ុណ្ណោះ​។​ក្នុងស្ថានភាព​បែបនេះ យើង​អាច​វាយតម្លៃ​បាន​ថា​នៅ​ដំណាក់កាល​ទី​២​ឆាប់ៗ​នេះ យើង​នឹង​អាច បើក​ដំណើរ​ការសិក្សា ចំពោះ​ថ្នាក់​ទី​៧​ទី​៨ ថ្នាក់​ទី​១០​និង​ទី​១១ បន្ដទៀត​បាន​។​

​លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ មានប្រសាសន៍ថា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ គឺ​មិនមាន​គុណភាព ដូច​ការសិក្សា​ដោយផ្ទាល់​នៅក្នុង​ថា្នក់​រៀន​ជាមួយ​គ្រូ​ផ្ទាល់​នោះឡើយ ដូចនេះហើយ​បានជា ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ខិតខំ​រិះរក​វិធីសាស្ដ្រ គ្រប់បែបយ៉ាង​រួមទាំង​ចាក់​វ៉ាក់សាំង​ឲ្យ​យុវជន​និង​កុមារ​យើង​ផង ដើម្បី​បង្កលក្ខណៈ​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​សិក្សា​ក្នុង​ថ្នាក់​ឡើងវិញ​។​

លោក​អភិបាលខណ្ឌ​ក៍​បានលើកឡើង​ដែរ​ថា ចំពោះ​ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​វត្ត​ចំនួន​១៨ បានធ្វើ​សំណាក​រក​មេរោគ​កូ​វីដ​១៩ ទៅលើ​ព្រះសង្ឃ និង​អ្នក​ដែល​ស្នាក់​នៅក្នុង​វត្ត ដោយ​រកឃើញ​វិជ្ជមាន​២​អង្គ និង​១​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​រួចហើយ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ដែរ​។ សម្រាប់​ស្ថានភាព​នៅតាម ទី​អារាម​មកទល់ពេលនេះ​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ប្រជាពលរដ្ឋ​អាច​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បាន ដែល​ព្រះសង្ឃ​រង់ចាំ​ទទួល និង​វេរចង្ហាន់ គ្រឿង​សម្ភារៈ​ទាំងនោះ​នៅ​មាត់​ទ្វាររបង​វត្ត​តែម្ដង​។ ទោះយ៉ាងណា​មកទល់ពេលនេះ ព្រះសង្ឃ​នៅក្នុង​វត្ត​ទាំង​១៨ ពុំមាន​វត្ត​ណា​ដែល​ព្រះសង្ឃ​ខ្វះខាត ចង្ហាន់​នោះឡើយ​៕a bat meeting1 a bat meeting2 a bat meeting5 


​