» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 630 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120306 នាក់

នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម


​ខេត្ត​ព្រះ​សិ​ហា​៖​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៥​នេះ នាវាចម្បាំង​ចិន​មួយគ្រឿង លេខ​989 ជា​ប្រភេទ​នាវា​ពហុ​មុខងារ TYPE-071 បាន​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀម​ចូលរួម​ធ្វើ​សមយុទ្ធ​«​នាគ​មាស ឆ្នាំ​២០២៥»​រវាង​កងទ័ព​កម្ពុជា និង​ចិន ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥​នេះ​។​a army ship china2 

​ប្រភពព័ត៌មាន​ពី​ព​ជើង​ទឹក មូលដ្ឋាន​សមុទ្រ​រាម ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០២៥​ថា​« ឧ​ត្ត​មនា​វី​ទោ ឆុង ស៊ី​ដេ​ត មេបញ្ជាការរង និង​ជា​នាយសេនាធិការ មូលដ្ឋាន​សមុទ្រ​រាម អញ្ជើញ​អមដំណើរ ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន សុ​ក្រិត​វិទ្យា នាយក​ទីចាត់ការ​ហ្វឹកហ្វឺន និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ តំណាង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​នាយ​នា​វី​ជាច្រើនរូប អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​នាវា​កងទ័ពជើងទឹក​រំ​ដោះ​ប្រជាជន​ចិន​ចំនួន​០១​គ្រឿង លេខ​989 ជា​ប្រភេទ​នាវា​ពហុ​មុខងារ TYPE-071 ដឹកនាំ​ដោយ​ឧ​ត្ត​មនា​វី​ទោ LYU GUANGKUN ឧបការី នាយសេនាធិការ​តំបន់​យោធភូមិភាគ​ខាងត្បូង កងទ័ពជើងទឹក​រំដោះ​ប្រជាជន​ចិន នៅ​កំពង់ផែ​លេខ​១ មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ដំណើរ​ចូលរួម​សមយុទ្ធ​រួមគ្នា​កម្ពុជា​-​ចិន នាគ​មាស ឆ្នាំ​២០២៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សូមបញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នឹង​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​រួមគ្នា​ដែលមាន​ឈ្មោះថា «​នាគ​មាស​-២០២៥» នឹង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ ក្រោម​ប្រធានបទ​៖ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌​។ សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍ ការពង្រឹង​ទស្សនៈ​សន្តិសុខ​ដែលមាន​លក្ខណៈ​រួមគ្នា និង​ការលើកកម្ពស់​សមត្ថភាព​ប្រយុទ្ធ​ជាក់ស្តែង​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​។​

​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២៥​នេះ ត្រូវ​ចែកចេញជា​២​ផ្នែក ដោយ​ទី​១៖ សមយុទ្ធ​លើគោក និង​អាកាស នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​) ខេត្តកំពង់ឆ្នាំង និង​ទី​២៖ សមយុទ្ធ​សមុទ្រ​និង​អាកាស នៅលើ​ផ្ទៃសមុទ្រ​និង​ដែនអាកាស​កម្ពុជា ក្នុង​តំបន់​ខេត្ត​ព្រះសីហនុ ដោយមាន​កម្លាំង​ទ័ព​កម្ពុជា​-​ចិន សរុប​ជាង ២​ពាន់​នាក់​ចូលរួម ព្រមទាំង​មានការ​ប្រើប្រាស់​សព្វាវុធ គ្រឿង​បំពាក់​កាន់តែ​ទំនើប ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ដែលជា​ឆ្លើយតប​ទៅនឹង​ការធ្វើ​ទំនើបកម្ម​របស់​កងយោធពល​ខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ស្ថានភាព​វិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​។​a sar sokha moto3 

​