» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1087 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120763 នាក់

សង្ឃឹមថា​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​លោក​នេត្រ​ភក្ត្រា​នឹង​បកស្រាយ​បញ្ហា​យក​ពត៍​មាន​ពិត​បន្ទាប់ពី​ទទួលបាន​ដាវអាជ្ញា​សឹក​ឲ្យ​ធើ​ស៊ី​អ្នកកាសែត​


​ខេត្តសៀមរាប​៖​សម្តេច​ធិបតី ប្រកាស​ប្រគល់​ដាវអាជ្ញា​សឹក​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ធើ​ស៊ី​អ្នកព័ត៌មាន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​គាប​គេ​ស៊ី និង​បំពុលសង្គម​!?​សង្ឃឹមថា​លោក​រដ្ឋមន្ត្រី​ពត៍​មាន​នឹង​បកស្រាយ​ថា​ធើ​ម៉េច​ដើម្បី​បាន​ពត៍​មាន​ពិត​មក​ផ្សាយ​ជាមិនខាន​!​។​​ថ្លែង​ពី​ទឹកដី​ខេត្តសៀមរាប សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដក​អាជ្ញាប័ណ្ណ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​ចំពោះ​អ្នកព័ត៌មាន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​គាប​គេ​ស៊ី និង​បំពុលសង្គម ដើម្បី​កុំ​ធ្វើឱ្យ​អ្នកព័ត៌មាន​បួនដប់​នាក់​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកព័ត៌មាន​វិជ្ជាជីវៈ ។​a jour1 
​

ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សារមន្ទីរ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ស្ថិតនៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្ដ្រី​បាន​ជំ​រុញឱ្យ​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​ពិនិត្យមើល​បញ្ហា​ដោយ​កុំឱ្យ​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដែល​កំពុង​ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដើម្បី​បង្កើតជា​មុខរបរ និង​តាម​គៀប​គេ​ស៊ី មក​បំផ្លាញ​ដល់​អ្នកសារព័ត៌មាន ដែល​គេ​កំពុង​គោរព​វិជ្ជាជីវៈ​យ៉ាង​ត្រឹមត្រូវ ។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​រកឃើញ​មាន​អ្នកសារព័ត៌មាន​ទាំងអស់នេះ​ត្រូវ​លុប​អាជ្ញាប័ណ្ណ​ចោល ដើម្បី​កុំឱ្យ​មាន​បន្ដធ្វើ​សកម្មភាព​ទាំង នេះ​ឱ្យខាងតែបាន ។ ប៉ុន្ដែ​អ្នកសារព័ត៌មាន​ខ្លះ​ដោយសារតែ​ផ្សាយ​លឿន​ទើប​ផ្សាយ​ខុស ហើយ​គាត់​ផ្សាយ​កែតម្រូវ នោះ​មិនមែនជា​បញ្ហា​នោះទេ ព្រោះ​គាត់​ពុំមាន​ចេតនា តែ​សារព័ត៌មាន​មួយចំនួន​មាន​ចេតនា​ផ្សាយ​ខុស ផ្សាយ​បំភ្លៃ និង​មាន​ចេតនា​បង្កើត​បញ្ហា និង​បំផ្លាញ​សង្គម នឹង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​តែម្ដង​» ។​

​សម្តេច​ធិបតី​បាន​លើក​ឡើ​ថា រាជរដ្ឋាភិបាល​កំពុង​តែ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​បង្កើត​បញ្ហា និង​វាយលុក​យ៉ាងខ្លាំង​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់​ធរ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ។​
​ជាមួយគ្នានេះ មាន​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អ៊ឺរ៉ុប កាណាដា អាមេរិក ក៏​កំពុង​គិត​អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ ។ សម្ដេច​ធិបតី​បាន​បញ្ជាក់ថា​៖«​រាជរដ្ឋាភិបាល​គ្មាន​ការបិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នោះទេ ប៉ុន្ដែ​ត្រូវគោរព​សិទ្ធិ​អ្នកដទៃ ដើម្បី​ទទួលបាន​ព័ត៌មាន​ពិត​ដោយ​មិន​ធ្វើ ដើម្បី​ចំណេញ​នយោបាយ និង​ធ្វើឱ្យ​សង្គម​មាន​បញ្ហា ។ ខ្ញុំ​ស្វាគមន៍​ព័ត៌មាន​ពិត ដើម្បី​ជួយ​ស្ថាបនា និង​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​» ។​

​ក្នុងឱកាស​នោះ សម្ដេច​ធិបតី អំពាវនាវ​ឱ្យ​អ្នកព័ត៌មាន​ទាំង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ។​
​សូមបញ្ជាក់ថា ព័ត៌មាន​ក្លែងក្លាយ ឬ Fake News បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ និង​មាន​ការជជែក​ដេញដោល​ច្រើន នៅក្នុង​ចំណោម​អ្នកជំនាញ​សារព័ត៌មាន​ក៏ដូចជា ពលរដ្ឋ​ទូទៅ​ក្នុង​ពិភពលោក ។ សម្រាប់​កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​ប្រើ​ជា​មធ្យោបាយ​មួយ ដើម្បី​ជះឥទ្ធិពល​ទៅលើ​ផ្នត់គំនិត និង​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ដែលមាន​ការចាប់អារម្មណ៍​ពី​ផ្នែក​នយោបាយ​រហូតដល់​ការទិញ​លក់​ផលិតផល​តូចតាច តាម បណ្តាញ​សង្គម ឬ​អ៊ីនធឺណិត​ជាដើម ។ រាល់​ព័ត៌មាន​ក្លែងក្លាយ​ឃើញ​មានការ​ចែករំលែក​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​កាន់តែ​ខុស ។​

គេ​មិនដឹងថា​អ្នកកាសែត​ត្រូវធ្វើ​ម៉េច​ដើម្បី​បាន​ពត៍​មាន​ពិត​ដើម្បី​ផ្សព្វផ្សាយ​នោះទេ​ព្រោះ​លំហ​នៃ​ការយក​ព​ត័​មាន​ក្នុងស្រុក​ខ្មែរ​នៅ​ចង្អៀត​នៅឡើយ​។​សង្ឃឹមថា​លោក​នេត្រ​ភក្ត្រា​រដ្ឋមន្ត្រីក្រសួង​ព​ត័​មាន​បកស្រាយ​រឿងនេះ​មុននឹង​ប្រើ​ដាវអាជ្ញា​សឹក​របស់​សម្តេច​នាយករដ្ឋមន្ត្រី​!ព្រោះថាវិជ្ជាជីវៈសារពត៍មានហើយតែការយកពត៍មានដ់ម្បីផ្ទៀងផ្ទាត់នៅលំបាក៕a jour2 a jour3 a jour4 a jour5 a jour6 

​