» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2310 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238859 នាក់

ខឹងអាមេរិកមិនបើកអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្ទហម៉ុសវិញបន្ទាប់ពីប្រកាសបើក១ថ្ងៃ

 

ប្រទេសអ៊ីរ៉ង៖កងទ័ពអ៊ីរ៉ង់បានសម្រេចលុបចោលការបើកចំហច្រកសមុទ្រ Hormuz និងដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការដែលអាម៉េរិកនៅតែបន្តបិទផ្លូវសមុទ្រ ឆ្ពោះទៅកាន់កំពង់ផែរបស់ខ្លួន និងមិនព្រមបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ច។បញ្ជាការដ្ឋានយោធាមជ្ឈិមរបស់អ៊ីរ៉ង់ បានប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរជំហររបស់ខ្លួន ដោយសម្រេចចិត្តបិទខ្ទប់ និងរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ឡើងវិញ។a iran homuz 

បើតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបញ្ជាក់ថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។ 

មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តបែបនេះ គឺដោយសារតែទីក្រុងតេហេរ៉ង់យល់ឃើញថា ទីក្រុងវ៉ាស៊ីនតោនមិនបានគោរពតាមការសន្យារបស់ខ្លួន ដោយនៅតែបន្តយុទ្ធនាការបិទខ្ទប់នាវាដែលធ្វើដំណើរចូល និងចេញពីកំពង់ផែផ្សេងៗរបស់អ៊ីរ៉ង់ដដែល។ 

កងទ័ពអ៊ីរ៉ង់បានព្រមានយ៉ាងច្បាស់ថា វិធានការរឹតបន្តឹងការដឹកជញ្ជូនតាមច្រកសមុទ្រនេះនឹងត្រូវអនុវត្តបន្ត រហូតទាល់តែអាម៉េរិកបញ្ឈប់សកម្មភាពបិទផ្លូវសមុទ្ររបស់ខ្លួនទាំងស្រុង។

​លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ខែមេសា ក៏បានប្រកាសយ៉ាងដាច់អហង្ការផងដែរថា បទបញ្ជាបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់នឹងនៅតែរក្សាដដែល និងមានប្រសិទ្ធភាពពេញលេញ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិកនឹងមិនដកថយឡើយ រហូតទាល់តែទីក្រុងតេហេរ៉ង់យល់ព្រមឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ ស្ថានភាពនេះបានធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់កើនឡើងជាថ្មី ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពនៃការដឹកជញ្ជូនថាមពលសកល៕

សូមបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ប្រកាសបើកទាំងស្រុងនូវច្រកសមុទ្រ Hormuz បន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុម Hezbollah បានផ្អាកទៅវិញ ដោយសារកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១០ ថ្ងៃ។

លោក Abbas Araghchi បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៧ ខែមេសា ថា៖ «ផ្អែកលើមូលដ្ឋាននៃបទឈប់បាញ់ក្នុងប្រទេសលីបង់ ច្រកសមុទ្រ Hormuz ត្រូវបានបើកចំហទាំងស្រុងសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ អំឡុងពេលដែលនៅសេសសល់នៃបទឈប់បាញ់នេះ»។  អ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១០ ថ្ងៃ ដែលចាប់ផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែមេសា តទៅ។

 ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយស្វាគមន៍ចំពោះចំណាត់ការរបស់អ៊ីរ៉ង់។ លោកបានសរសេរថា៖ «អ៊ីរ៉ង់ទើបតែបានប្រកាសថា ច្រកសមុទ្រត្រូវបានបើកចំហទាំងស្រុង និងត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើចរាចរណ៍ដោយសេរី។ សូមអរគុណ»។  

នៅក្នុងការបង្ហោះបន្ទាប់មក លោក ត្រាំ បានឱ្យដឹងថា បទបញ្ជាបិទខ្ទប់របស់អាម៉េរិកលើកំពង់ផែរបស់អ៊ីរ៉ង់ នៅតែមានប្រសិទ្ធភាព រហូតទាល់តែកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់ត្រូវបានសម្រេចបាន ១០០ភាគរយ។ លោកបានបន្ថែមថា ដំណើរការនេះនឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ព្រោះចំណុចភាគច្រើនត្រូវបានចរចារួចរាល់ហើយ។  

សូមបញ្ជាក់ថាច្រកសមុទ្រ Hormuz គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ការចរាចរប្រភពផ្គត់ផ្គង់ប្រេង និងហ្គាសប្រហែល ២០ភាគរយរបស់ពិភពលោក រួមជាមួយ ១ភាគ៣ នៃវត្ថុធាតុដើមសម្រាប់ផលិតជីក្នុងវិស័យកសិកម្មសកល។ បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ ទីក្រុងតេហេរ៉ង់បានបិទខ្ទប់ច្រកសមុទ្រនេះស្ទើរតែទាំងស្រុង ដែលបណ្តាលឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ខ្លាំង៕a iran homuz1