» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3911 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099678 នាក់

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាដួលរលំ ពន្ធគយ 50% ចូលជាធរមានកាណាដាប្រកាសសងសឹកវិញ

 

ប្រទេសកាណាដា៖នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា លោកនឹងដាក់ពន្ធគយសងសឹកលើសហរដ្ឋអាមេរិក បន្ទាប់ពីដើរចេញពីអ្វីដែលលោកចាត់ទុកថាជា «កិច្ចព្រមព្រៀងមិនល្អ» ស្តីពីពាណិជ្ជកម្ម ខណៈប្រការនេះធ្វើឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ កាន់តែប្រេះឆាខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។a canada trade 

កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក្រោមពន្ធថ្មីនោះ រួមមានចាប់ពីឧបករណ៍កីឡាហុកគី (hockey) រហូតដល់ស៊ីម៉ងត៍។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កន្លងមកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែអាចឈានដល់កិច្ចព្រមព្រៀងជាមួយកាណាដា ដោយលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយលោក Carney។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា លោក ត្រាំ បានកំណត់លក្ខខណ្ឌ ដែលទីបំផុតមិនអាចទទួលយកបាន។ លោក Carney បានថ្លែងចេញពីរដ្ឋធានីអូតាវ៉ារបស់កាណាដាថា «យើងមានភាពជឿជាក់កាលពីដើមសប្តាហ៍នេះថា យើងកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ទៅវិញទៅមក»។

ប៉ុន្តែលោកបានបន្តថា ««ប៉ុន្មានថ្ងៃចុងក្រោយនេះ សហរដ្ឋអាមេរិកបានស្នើលក្ខខណ្ឌថ្មីៗ ដែលមិនចំណេញដល់សេដ្ឋកិច្ច មិនយុត្តិធម៌ និងបានធ្វើឲ្យខូចផលប្រយោជន៍ជារួមរបស់កាណាដា ហើយថែមទាំងធ្វើឱ្យមានការសង្ស័យ លើភាពអាចជឿទុកចិត្តបាននៃកិច្ចព្រមព្រៀងណាមួយ។ និយាយឲ្យខ្លី គឺពួកគេបានទាមទារច្រើនពេក ហើយបានផ្តល់មកវិញតិចតួចពេក»»។ លោក Carney បាបន្ថែមថា «យើងមិនអាចទទួលយកអ្វីដែលពួកគេបានផ្តល់ឱ្យនោះទេ ហើយយើងនឹងមិនផ្តល់នូវអ្វីដែលពួកគេបានទាមទារឡើយ» ដោយចោទប្រកាន់លោក ត្រាំ ថាបានចាប់ផ្តើម «សង្គ្រាមពាណិជ្ជកម្ម»។ លោកនាយករដ្ឋមន្រ្តីកាណាដា បានសង្កត់ធ្ងន់ដូច្នេះថា «អ្នកស្ថិតក្នុងសង្គ្រាម នៅពេលអ្នកត្រូវបានវាយប្រហារ។ ពេលនេះយើងបានរងការវាយប្រហារ»។

គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់កាណាដា នឹងកំណត់គោលដៅជាពិសេសលើឧស្សាហកម្មដែកថែប និងទឹកដោះគោរបស់សហរដ្ឋអាមេរិក ហើយចូលជាធរមាន នៅថ្ងៃទី ៨ ខែកញ្ញា។ លោក Carney បាននិយាយថា ព័ត៌មានលម្អិតបន្ថែម នឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។ ក្រៅពីពន្ធគយចុងក្រោយនេះ អាមេរិកនិងកាណាដា ក៏នៅតែត្រូវស្វែងរកការព្រមព្រៀងលើការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង ហៅថា USMCA ដែលលោក ត្រាំ បានបដិសេធមិនបន្តសុពលភាព ក្នុងទម្រង់បច្ចុប្បន្នរបស់វាផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជួបភាពរកាំរកូស ចាប់តាំងពីមានការគំរាមកំហែងម្តងហើយម្តងទៀត ដោយលោក ត្រាំ ស្តីពីការចង់ធ្វើឲ្យប្រទេសកាណាដា ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។

 

ពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និង កាណាដា គឺជាទំនាក់ទំនងសេដ្ឋកិច្ចដ៏ធំនិងសំខាន់បំផុតមួយក្នុងពិភពលោក ដែលត្រូវបានគ្រប់គ្រងក្រោម កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដោយមានទំហំទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែនរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ចំណុចសំខាន់ៗនៃពាណិជ្ជកម្ម អាមេរិក-កាណាដាទំនិញនាំចេញសំខាន់ៗដូចជា៖ថាមពល (ប្រេងឆៅ ឧស្ម័ន និងអគ្គិសនី។យានយន្ត និងគ្រឿងបន្លាស់។គ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិក។ផលិតផលកសិកម្ម និងអាហារ

 

បើមើលទំហំដោះដូរពាណិជ្ជកម្ម នៅក្នុងនោះ សេដ្ឋកិច្ច​របស់កាណាដា​ដល់ទៅ​៨០ភាគរយត្រូវ​ពឹងផ្អែកលើការនាំចេញទំនិញទៅ​អាមេរិក។ គេ​អាច​និយាយ​បាន​ថា កាណាដា​នឹងរងគ្រោះប៉ះពាល់ខ្លាំង​ដោយសារនយោបាយដំឡើងពន្ធថ្មីរបស់​រដ្ឋបាលត្រាំ។ សេវា និងទំនិញអាមេរិក​នាំចូលទៅកាណាដា​ មានទំហំទឹកប្រាក់ ៣៤៩ពាន់លានដុល្លារ ខណៈដែល​កាណាដានាំចូលទំនិញ និង​សេវាកម្មទៅ​អាមេរិកវិញមានប្រមាណ ៤១២ពាន់លាន​ដុល្លារ។ ការណ៍នេះធ្វើ​ឲ្យឱនភាពពាណិជ្ជកម្មអាមេរិកជាមួយ​កាណាដា​មានទំហំទឹកប្រាក់ ជាង ៦៣ពាន់លានដុល្លារ។

បើទោះជា​លោកដូណាល់ត្រាំនិយាយ​ថា អាមេរិកមិនត្រូវការកាណាដា ហើយកាណាដាជាប្រទេស​ពឹងផ្អែកខ្លាំងអាមេរិកក្តី តួលេខ​ពាណិជ្ជកម្ម​បង្ហាញផ្ទុយពីនេះ​ ព្រោះថា ១ភាគ៤នៃប្រេងដែលប្រជាជនអាមេរិកទិញប្រើប្រចាំថ្ងៃនាំចូលមកពីកាណាដា។ ៦០ភាគរយនៃប្រេងឆៅអាមេរិកទិញនាំចូលមកពីកាណាដា។ ៨៥ភាគរយនៃអគ្គិសនីនៅអាមេរិកនាំចូលពីកាណាដា។ កាណាដាក៏ជាប្រទេស​ផ្គត់ផ្គង់​ដែក អាលុយមីញ៉ូម និងអ៊ុយរ៉ានីញ៉ូមសំខាន់​ជាងគេ​របស់អាមេរិក។ កាណាដា​មាន​រ៉ែសំខាន់ៗជាង​៣០ប្រភេទ​ដែល​ក្រសួងការពារ​អាមេរិក​ចង់​វិនិយោគសម្រាប់​ហេតុផល​សន្តិសុខ​ជាតិ។a ua canada trade