» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2422 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141604 នាក់

ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី​សាពូន មីដាដា​សារភាព​អតីតកាល​ដ៏​អស្ចារ្យ​និង​ការដែល​ខ្លួន​បំផ្លាញ

​ភ្នំពេញ​៖ ក្នុង​ថ្ងៃ​ខួបកំណើត ១២​ឆ្នាំ របស់​កូនស្រី​ច្បង សាពូន ដា​រ៉ា​ភិ​មាន លោក សាពូន មីដាដា បាន​ទម្លាយ​រឿង​អតីតកាល​ដ៏​អស្ចារ្យ​និង​ការដែល​ខ្លួន​បំផ្លាញ​នាំ​ដល់​ជីវិត​បែកបាក់​អន្តរាយ​ជាច្រើន​ប្រាប់​ដល់​កូនស្រី និង​មហាជន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​។​a sapoun1 

លោក សាពូន មីដាដា រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​កថា កូនស្រី​មាសឪពុក សាពូន ដា​រ៉ា​ពិមាន គម្រប់ ១២​ឆ្នាំ​គត់ កូន​ជា​កូន​ដែល​ប្រកបដោយ​កុសលធម៌​ក្រៃលែង​ណាស់ កាល​កូន​កើតមក​គឺ​មន្ទីរពេទ្យ​មិន​យកប្រាក់​ទេ ដល់​កូន​ចម្រើន​វ័យ​បាន​ជាង ៣​ឆ្នាំ ពុក​ជួប​រឿង​យល់សប្ត​កំពុងបើក​ភ្នែក​ទាំង​ថ្ងៃ​គឺ សម្តេច​តេ​ជោ​ពុក និង​សម្តេច​ម្តាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត call មកជា (​លេខ Private number) សួរសុខទុក្ខ ហើយក៏​ឱ្យគេ​យកប្រាក់​មកឱ្យ ៣ ម៉ឺន​ដុល្លារ​។ គ្រា​កន្លង មក​មួយអាទិត្យ លោក​ទាំង​ទ្វេ​ក៏​call​មកលេង​រហូត ហើយក៏​ឱ្យគេ​យកប្រាក់​មកឱ្យ​ទៀត​ជា​ហូរហែ​។​​លោក សាពូន មីដាដា រៀបរាប់​បន្តទៀតថា រហូតដល់​កូន​ចម្រើន​វ័យ​បាន ៤​ឆ្នាំ សម្តេច​តេ​ជោ​ពុក និង សម្តេច​ម្តាយ លោក​បាន​ប្រោស​ប្រទាន​មហា​កិ​ត្ត​យស​ដល់​ពុក​ម៉ែ និង​កូន​ឱ្យទៅ​ជួប​លោក​ទាំង​ទ្វេ​នៅ​ភូមិគ្រឹះ​វិមានឯករាជ្យ​។ កូន​ចេះ​ណាស់ គ្រាន់តែ​ឃើញ​ពុក​ម៉ែ​ក្រាបថ្វាយបង្គុំ​សម្តេច​តេ​ជោ​ពុក និង​សម្តេច​ម្តាយ​ភ្លាម កូន​ក៏​បត់ជើង​ថ្វាយបង្គុំ​លោក​ទាំង​ទ្វេ​ភ្លាម​ដែរ ពុក​ម៉ែ​មាន​កំពូល​កិ​ត្ត​យស និង​មហា​សំណាង​ក្រៃលែង​ណាស់​ដោយ​ទទួល​បានការ​សំណេះសំណាល និង​ខ្សែ​កដាំ​ពេជ្រ​ជិត​ប៉ុន​កូនដៃ​ព្រមទាំង​ប្រាក់​ដុល្លារ​មួយ​វ៉ា​លី​ធំ​ដែលជា​ការប្រទាន​របស់​សម្តេច​ទាំង​ទ្វេ​។ បី​អាទិត្យ​ក្រោយមក ពុក​ម៉ែ​ឡើង​ច្រៀង​កម្មវិធី Bayon TV ច្រៀង​បទ “​អក្ខរា​លោហិត​” លោក​ទាំង​ទ្វេ​ក៏​ប្រទាន ២០ ម៉ឺន​ដុល្លារ​ទៀត​។​

​លោក សាពូន មីដាដា និយាយ​បន្តថា វេលា​កន្លងមក​ចូល ឆ្នាំ​មហាសង្ក្រាន្ត​នៅ​សៀមរាប​គឺ​លោក​ទាំង​ទ្វេ​បាន​ប្រោស​ប្រទាន​នូវវេលា​មហា​កិ​ត្ត​យស​ម្តងទៀត ដោយ​ហៅ​ពុក​ម៉ែ​ទៅ​ហូបបាយ​នៅ​សណ្ឋាគារ Angkor city លោក​ទាំង​ទ្វេ​បាន​ប្រទាន​ប្រាក់​ដុល្លារ​មួយ​កាបូប​ធំ​ទៀត​ដល់​ពុក​ម៉ែ​។ ប្រាក់​ដ៏​ច្រើន​ក្រាស់ក្រែល​ទាំងនោះ ពុក​បាន​យកទៅ​ធ្វើ​ជំនួញ​ដែល​មិនមែនជា​ជំនាញ និង​សេចក្តី​ធ្វេសប្រហែស​របស់​ពុក​ផង​នោះ​ក៏​ខាតបង់​ជា​បន្តបន្ទាប់​រហូត​អស់ពី​ខ្លួន​ពុក​។ ពោល​រៀបរាប់​នេះ​គឺ​ឱ្យ​កូន​ចូរ​គោរព​ស្មោះត្រង់​ចងចាំ​ជានិច្ច​តបស្នង​នូវ​មហា​គុណ​ដែល​សម្តេច​តេ​ជោ​តា និង​សម្តេច​យាយ​ផ្តល់ឱ្យ​គ្រួសារ​យើង​។​លោក សាពូន មីដាដា បន្ថែមថា ក្នុង​ដំណើរ​ជីវិត ចូរ​កូន​កុំ​ធ្វើ​ជំនួញ​អ្វីដែល​យើង​មិនចេះ និង​កុំ​ប្រហែស​ឱ្យសោះ ព្រះពុទ្ធ អង្គ​មុន​បរិ​និ​ពា​ន្វ​បាន​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំងឡាយ​ចូរ​ញាំ​ង​ជីវិត​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​កុំ​ប្រហែស​ឡើយ​។​

​គួររម្លឹកថា តារាចម្រៀង លោក សាពូន មីដាដា បាន​រៀបការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ អ្នកនាង​សឿ​សុធា​រ៉ា​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០០៩​ដោយ​គិត​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជាង ១២​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ក្រោយមក​ចំណងស្នេហា​របស់​អ្នក​ទាំងពីរ​ក៏បាន​ប្រកាស​ដំណឹង​នៃ​ការបែកបាក់​គ្នា​ដោយ បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន ២​នាក់​, ទី​១​ឈ្មោះ សាពូន ដា​រ៉ា​ភិ​មាន និង​កូន​ទី​២ ឈ្មោះ សាពូន ដា​រ៉ា​បុរស​។​ទាក់ទង​និង​ជីវិត​កូនស្រី​ដែល​ខ្លួន​គ្មាន​សម​ត្តភាព​ចិ​ញ្ចិ​ម​អតីត​តារាចម្រៀង លោក សាពូន មីដាដា កន្លងមក​ធ្លាប់បាន​បង្ហើប​នូវ​បំណង​ដោយ​មិន​ចង់ឱ្យ​កូនស្រី​ជាទី​ស្រឡាញ់​ឈ្មោះ សាពូន ដា​រ៉ា​ភិ​មាន ដើរ​តាម​គន្លង​របស់ខ្លួន​ក្នុង​វិថី​សិល្បៈ​ទេ ។ ប៉ុន្តែ​ក្រោយមក ដោយ​មានការ​សំណូមពរ​មួយចំនួន​ពី​អ្នកគាំទ្រ លោក​ក៏បាន​ផ្លាស់ប្តូរ​គំនិត​ដោយ​ប្រកាស​បើកផ្លូវ​ឱ្យ​កូនស្រី​ចូលក្នុង​វិស័យ​សិល្បៈ​វិញ​។a sapoun a sapoun2