» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5650 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065105 នាក់

ម្តាយ​សឿ​សុធា​រ៉ា​ស្លាប់​អតីត​ប្តី រន្ធត់ចិត្ត​សប្បុរជន​ជាច្រើន​អាណិត

​ភ្នំពេញ​៖​តារាចម្រៀង​លោក សាពូន មីដាដា បានបង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​រន្ធត់ចិត្ត​ខ្លាំង​ក្រោយ​ទទួលដំណឹង​មរណភាព​អតីត​ម្តាយក្មេក គឺ​អ្នក​ម្តាយ​អ្នកនាង សឿ សុធា​រ៉ា ។ សាពូន មីដាដា បង្ហោះ​ភ្ជាប់​នឹង​រូបភាព​កាន់ទុក្ខ​បាន​និយាយថា មហា​សែន​អាណិត​អតីត​ភរិយា​ខ្ញុំ អំពើ​ល្អ សុច្ចរិត សប្បុរស​ចំពោះ​មនុស្ស​ជុំវិញខ្លួន ភាព​ក​ត្ត​ញ្ញូ​ចំពោះ​ឪពុកម្តាយ​នឹង​បណ្តាល​ឲ្យ​ប្អូន​ជួបតែ​ក្តី​សុខសាន្ត​ពេញ​មួយ​ឆាកជីវិត​។​លោក សាពូន មីដាដា បាន​បន្តថា ព្រះពុទ្ធ​ត្រាស់​សម្តែង​ថា សត្វលោក​មានកម្ម​ជា​ផៅ​ពង្ស​មានកម្ម​ជា​ទាយាទ​លោកិយ៍​នេះ​ទៀង និង​សេចក្តីស្លាប់ កើតមក​ហើយក៏​តាំងនៅ​មួយរយ​:​ហើយក៏​រលត់ទៅវិញ​ជាធម្មតា សូមអ្នក​ម្តាយក្មេក ទៅ​ចាប់បដិ​ស​ណ្ឋិ​នា​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​a sothearaa 

អ្នកនាង សឿ សុធា​រ៉ា​បាន ជួប​ទុក្ខ​ធំ ដោយ​ម្តាយបង្កើត​របស់​នាង​បានទទួល​មរណភាព កាលពី​រាត្រី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៧៩​ឆ្នាំ ដោយ​រោគាពាធ​។ ម្តាយ​របស់​តារា​រូបនេះ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​វិហារ​ត្រាញ់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ក្តី​សោក​សង្រែក និង​អាឡោះអាល័យ​យ៉ាងខ្លាំង​។​អ្វីដែល​ជាការ​ក្តុកក្តួល​មិនមែន​រឿង​ម្តាយ​ស្លាប់​តែមួយ​មុខ​នោះទេ​គឺ​អ្នកនាង​សឿ​សុធា​រ៉ា​ដាច់​លុយ​រកលុយ​ធ្វើបុណ្យ​ឲ្យ​បាន​សមរម្យ​មិនបាន​។​សប្បុរសជន​ដែល​ដឹង​រឿង​កម្សត់​របស់​នាង​បាន​បន្ត​ជួយ​ឧ​ប្ថ​ម្ភ​នាង​ជា​បន្តបន្ទាប់​ផងដែរ​ដើម្បី​ធ្វើបុណ្យ​ម្តាយ​។​

​អ្នកនាង​សឿ សុធា​រ៉ា​បាន អរគុណ​សប្បុរសជន ជាច្រើន បាន​ជួយ​នាង​ក្នុង​គ្រា​លំបាក ហើយ​យល់​ទុក្ខ​មួយ​នេះ​។ នាង​ឲ្យ​ដឹងថា​នាង​អស់ពី​ខ្លួន​ហើយ ដោយ​សល់​តែ​ជីវិត​ព្រោះ​ផ្ទះ​ដែល​នៅ គឺ​លក់​អោយគេ​អស់ហើយ ។ ម្ចាស់​ថ្មី​គេ​អាណិត​ឲ្យ​នៅ​សិន​មិនទាន់​ឲ្យ​រើ​ឥ​វ៉ាន់​ទៅណា ព្រោះ​យល់ថា​លំបាក និង​យល់ចិត្ត​យើង​ទាល់​។ អ្នកនាង បានស្នើ​ឲ្យ​ម្ចាស់​ផលិតកម្ម​និង​អ្នករៀបចំ​កម្មវិធី​ផ្សេងៗ ជួយ​ជួល​នាង​ច្រៀង​ផង ដើម្បី​បាន​ប្រាក់ ចិញ្ចឹម​ខ្លួន កូន​ហើយ​ដោះបំណុល​គេ​។ អ្នកនាង ក៏​ស្នើ​លោក យ៉ែម សំ​អូន ដែលមាន​អា​ហ្វែ​រការ និង​ជប់លៀង​ច្រើន​រោង​ជួយ​ហៅ​នាង​ច្រៀង​ផង នាង​ពិតជា​ចង់​ច្រៀង​រក​កម្រៃ ទោះ​ច្រៀង​មិន​ពិ​រោះ​តែ​អាច​ស្តាប់​បាន​។​a sodanita1 a sotheara6 a sothearaa1 a sothearaa3