វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2638 នាក់
ម្សិលមិញ 7522 នាក់
សរុប 15537210 នាក់
ភ្នំពេញ៖ពិធីការិនីជើងចាស់អ្នកនាង យុគ ចិន្តាបានផ្អាកកម្មវិធីចូលរោងការនៅក្នុងថ្ងៃទី ២៣ ដែលជាថ្ងៃខួបកំណើតរបស់អ្នកនាងតែម្តងដោយនាងអះអាងថាមិនចង់រៀបចំពិធីក្នុងពេលដែលជំងឺ កូវីដ ប្រភេទអូមីក្រុងនៅតែបន្តបែបនេះ ។
ពីធីចូលរោងការនេះស្របពេលកូនស្រីតែមួយនាងពេញវ័យ ១៨ឆ្នាំ តែបើតាមការបង្ហើប ពី ជំនួយការអ្នកនាងឈ្មោះ ជីមមី បានឱ្យដឹងថាអ្នកនាង យុគ ចិន្តា បានកក់សម្អាងការ ចុងភៅរួចរាល់អស់ហើយសម្រាប់ពិធីមង្គលដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ២៣ ដែលផ្គួបជាមួយពិធីខួបកំណើតរបស់អ្នកនាងតែម្តង តែដោយសារជំងឺអូមីក្រុងមិនទាន់ស្ងាត់ទើបអ្នកនាងសម្រេចចិត្តពន្យាពេលទៅវិញ ។ តែមិនបានបញ្ជាក់ពីពេលវេលារៀបការជាថ្មីរបស់ពិធីការិនី យុគ ចិន្តា ឡើយ ។
ទោះមិនបានរៀបការនិងរៀបចំពិធីខួបកំណើតដូចការគ្រោងទុក តែអ្នកនាង យុគ ចិន្តា បានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅភោជនីយដ្ឋានរបស់អ្នកនាងដោយមានការចូលរួមពីសំណាក់មិត្តភក្តិជិតដិតមួយចំនួនដែលមានដូចជាតារាចម្រៀង ហង្ស សុជាតា លោក យឹម ណារ៉ា ជាដើម។ មានឈ្មោះបោះសំឡេងនឹងត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យក៏ពិតមែន តែអ្នកនាង យុគ ចិន្តា មិនសូវសម្ញែងភាពឡូយឆាយជាមួយនឹងសម្ភារៈទំនើបៗឡើយ ។ អ្នកនាងយុគចិន្តាត្រូវបានគេដឹងថាមានជំនួញក្នុងដៃជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកហើយថ្មីៗនេះអ្នកនាងថែមទាំងហក់ចូលក្នុងជំនួញអចលនទ្រព្យផងដែរ ។គូស្នេហ៍របស់អ្នកនាង យុគ ចិន្តា ត្រូវបានគេដឹងថាជាបុរសដែលមានវ័យស្របាលៗនឹងអ្នកនាងដែលមើលទៅមានឬកពារស្លូតបូតស័ក្តិសមជាមួយនឹងអ្នកនាង ។