វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1796 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505920 នាក់
ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារបញ្ជាក់ថា: កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា!
ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ គឺខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែផ្ទុះការរិះគន់រឿងប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានថៃលួចចម្លង នឹងកំពុងតែសាងសង់នៅលើទឹនៃខេតហតបុរីរ៉ាំហើយក៏ស្របនិងពេលវេលាគម្រប់ខួប ១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះសម្តេចសសេរថា:
កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា! ថ្ងៃស្អែកទី៧កក្កដានេះ គឺជាខួប១៣ឆ្នាំហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។
ទាក់ទងនិងសំណង់ប្រាសាទចម្លងម៉ូដែលអង្គរវត្តខ្មែរលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់សារព័ត៌មានថា នៅពេលនេះស្ថានទូតក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ។
៖ “ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថាប្រាសាទនៅប្រទេសថៃមួយចំនួន មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តរបស់យើងដែរ ដូចជាប្រាសាទភ្នំរូង នៅខេត្តបុរីរ៉ាំជាដើម ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ?”។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុតផងដែរ។
ឯលោកឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ប្រាប់ កាសែតថា ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងស្រាវជ្រាវករណីនេះហើយ ជាពិសេសគឺអាជ្ញាធរជាតិអប្សរាតែម្តង ពាក់ព័ន្ធនឹងរចនាបទ និងប្លង់ប្រាសាទនេះជាដើម។
“យើងស្រាវជ្រាវសិន ហើយបើតាមខ្ញុំដឹង គឺកុងស៊ុលយើងប្រចាំនៅថែ ទៅដល់ទីតាំងនោះហើយនៅរសៀលថ្ងៃនេះ ដូច្នេះយើងកំពុងរងចាំព័ត៌មានពីកុងស៊ុលយើង ថាតើប្រាសាទនោះគ្រោងសាងសង់ដូចប្រាសាទអង្គរវត្ត? ។