» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1140 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120816 នាក់

សម្តេចប្រធានព្រឹទ្ធសភាស្នើសុំពត័មានពីទូតកូរ៉េករណីយ៍ចាប់ខ្លួនឃាតកសម្លាប់និស្សិតកូរ៉េនៅកម្ពុជាតែចាប់ខ្លួនឃាតកនៅថៃ?

 

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យកូរ៉េខាងត្បូងចែករំលែក និងផ្តល់ព័ត៌មាន ដែលមានពាក់ព័ន្ធនឹងឧក្រិដ្ឋជននៃបទល្មើសបច្ចេកវិទ្យា ដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់ នៅក្នុងប្រទេសកម្ពុជាប៉ុន្តែត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានលើកសំណើបែបនេះទៅកាន់លោក គឹម ចាងយ៉ុង( Kim Changyong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក្នុងជំនួបមួយនៅថ្ងៃទី២៩មករានេះនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។a hun korea 

សំណើរបស់ សម្តេច ហ៊ុន សែន បង្កប់ដោយមន្ទិលថា តើហេតុអ្វីឧក្រិដ្ឋជនអាចបោកប្រាស់និស្សិតកូរ៉េខាងត្បូងមកសម្លាប់នៅក្នុងប្រទេសកម្ពុជាបាន តែបែរជាត្រូវបានចាប់ខ្លួននៅលើទឹកដីប្រទេសថៃទៅវិញ? ចំពោះលោក ហ៊ុន សែន កូរ៉េខាងត្បូងគួរចែករំលែកព័ត៌មាននេះមកឱ្យកម្ពុជា ដើម្បីធានាតម្លាភាព ខណៈកម្ពុជាក៏ត្រូវឈ្វេងយល់បន្ថែមអំពីរឿងនេះក្នុងការឈានទៅរកដំណោះស្រាយ និងប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ គួររម្លឹកថា ជនសង្ស័យសំខាន់ ដែលនៅពីក្រោយការធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃទី៧មករា ឆ្នាំ២០២៦។

គួររម្លឹកដែរថា ករណីធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥នេះ បានកក្រើក និងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញចំណាត់ការក្ដៅ ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងលើជនជាតិកូរ៉េខាងត្បូង នៅប្រទេសអាស៊ីអាគ្នេយ៍។

បន្ទាប់ពីជំនួបលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងពីប្រសាសន៍ពីធីការថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ និងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។a hun korea1 a hun korea2