» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1213 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120889 នាក់

៩​វិច្ឆិការ​នាំគ្នា​ហូប​អំបុក​ការពារ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​អុំទូក​ទោះ​ទឹក​តិច​ក៏​អុំ​ដែរ​!


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ទៅកាន់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​ទាំងអស់ ត្រូវ​រៀបចំ ឱ្យមាន​អំបុក​ហូប​គ្រប់គ្នា​ចាប់ពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១២​វិច្ឆិកា​ដែលជា​ពិធីបុណ្យ​អុំទូក ដើម្បី​ចូលរួម​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។​a hun belthy1 

​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប ១,១៨៣​នាក់ ក្នុងនោះ​នារី ៦៣៥​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ពុធ ង​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​។

សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​បញ្ជាក់ថា​៖ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​អបអរសាទរ​ពិធីបុណ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ជាមួយនឹង​ពិធីបុណ្យ​អ៊ុ​ទូក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយ​សូម​ចូលរួម​ទទួលទាន​អំបុក ដើម្បី​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។​សម្តេច​ក៏បាន​ប្រកាស​អះអាង​ឲ្យ​ដឹងថា​បុណ្យអុំទូក​ឆ្នាំនេះ​បើទោះជា​ទឹក​ស្រក​នៅត្រឹមតែ​១​ម៉ែត្រ​ក៏​អុំ​ដែរ​!​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ពី​មូល​ហេតុថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា កាល​មុន​ទឹកធំ​ពេក​ក៏​យើង​មិន​អុំ ទឹកតូច​ពេក​ក៏​យើង​មិន​អុំ ប៉ុន្តែ​ឆ្នាំនេះ បើទោះបីជា​ទឹក​នៅតែ​១​ម៉ែត្រ ក៏ត្រូវ​តែ​អុំ​ដែរ ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់​រស់ជាតិ​របស់​ដែល​ហៅថា "​មក​ផ្តួលរំលំ ហ៊ុន សែន​" នៅ​ថ្ងៃទី​០៩ (​វិច្ឆិកា​)" ព្រោះ​យើង ថ្ងៃទី​១០-១១-១២ យើង​អុំទូក បើ​យើង​មិន​អុំទូក វា​ថា​យើង​ហ្នឹង​ចាញ់​»​។​

​ការដាក់ចេញ​គោល​ការនាំ​គ្ន​ហូប​អំបុក​នេះ​គឺ​ចំពេល​ដែល​លោក​សមរង្ស៊ី​ប្រកាស​ចូល​ស្រុក​វិញ​និង​អំពាវនាវ​ឲ្យ​មាន​កម្លាំង​ចូលរួម​គាំទ្រ​ការវិលត្រឡប់​របស់គាត់​ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​ជន​ក្បត់​ព្រោះ​អំពាវនាវ​ឲ្យ​ធ្វើ​រដ្ឋប្រហារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ៗ​ថា រាល់​ទង្វើ​ណាមួយ​ក៏ដោយ ដែល​គាំទ្រ​ដល់​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​ទង្វើ​ខុសច្បាប់​នឹងត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ និង​មិនអាច​អោត​ឱន​ឱ្យបាន​ជាដាច់ខាត ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​បាន​ចូលរួម​ជាមួយ​ការអំពាវនាវ​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​។a hun belthy 

​