» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1113 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120789 នាក់

ការិយាល័យ​សិទ្ធមនុស្ស​កម្ពុជា​នៅ​អសប​ប្រតិកម្ម​និង​ការបកស្រាយ​របស់​មន្ត្រី​សិទ្ធមនុស្ស​អសប​៣​រូប​!

​ភ្នំពេញ​៖​ជំនាញ​អង្គការសហប្រជាជាតិ​បី​រូប ពី​បី​ស្ថាប័ន​ផ្សេងគ្នា យល់ស្រប​គ្នា​ថា​រឿងក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាពមិនប្រក្រតី ។​a court k6 

ឯ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ កម្ពុជា​ប្រចាំ​ការិយាល័យ​សិទ្ធមនុស្ស អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​១៧​មករា បានចេញ​សេច​ក្តិ​ថ្លែងការណ៍​ច្រានចោល​ការចេញផ្សាយ​ព័ត៌មាន របស់​អ្នករាយការណ៍​ពិ​េ​សស​៣​រូប របស់ UN ពាក់ព័ន្ធ​នឹង​ដំណើរការ​សវនាការ ជំនុំជម្រះ​លើ​ជនជាប់ចោទ កឹម សុខា​។​

​ថ្ងៃទី​១៧ ខែ មករា ចេញ​ភ្លាមៗ​ក្រោយ​ការបិទ​បញ្ចប់​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា វគ្គ​ដំបូង ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ និង ១៦ ខែមករា​នោះ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​បាន លើកឡើងថា ការចោទប្រកាន់​លោក កឹម សុខា ពីបទ​ក្បត់ជាតិ ឬ​ស​ន្ទិ​ដ្ឋ​ភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ គឺ​បង្កើតឱ្យមាន​ករណី​រំលោភច្បាប់​កាន់តែ​រីក​រាលដាល ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ។​

​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំងបី​រូប រួមមាន អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​លើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ លោក ដេវីត ខេ (David Kaye) និង លោក ឌី​យ៉ា​ហ្គោ ហ្កា​រ​ស៊ា​-​សៃ​យ៉ាន់ (Diego García-Sayán) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​ឯករាជ្យ ភាព​ចៅក្រម និង​មេធាវី បន្ថែមថា ដំណើរការ​តាំងតែ​ពី​ដើមដំបូង នៃ​ការចាប់ និង​ឃុំខ្លួន​លោក កឹម សុខា គឺ​ជាប់​ប្រឡាក់ប្រឡូស​ទៅដោយ​ភាពមិនប្រក្រតី និង​ជាស​ញ្ញាណ​បញ្ជាក់​យ៉ាងច្បាស់ អំពី​ការមិន​ខ្ចី​ខ្វល់​អំពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាតិ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ ការជំនុំជម្រះ​ក្តី​នេះ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង ដោយ​មិនឱ្យ​សាធារណជន​ទូទៅ ជាពិសេស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ចូលទៅក្នុង​បន្ទប់​សវនាការ ដើម្បី​ស្ដាប់ និង​តាមដាន​ការកាត់ក្តី​នេះឡើយ លើកលែងតែ​មន្ត្រី​ទូត​ប៉ុន្មាន​នាក់ ដែល​តុលាការ​អនុញ្ញាត​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេ​មី​លី ហ្ស៊ី​ប៊ើ​ក (Emily Zeeberg) តាម​សម្ដី​ដកស្រង់​ក្នុង​សារព័ត៌មាន VOD បានស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ពិចារណា​បញ្ហា​នេះ​ឡើងវិញ​។ អ្នកស្រី អេ​មី​លី រម្លឹកថា សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ចូលរួម​សកម្ម​ក្នុង​កិច្ចការ​សង្គម រួមទាំង​ការមិន​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ផង គឺជា​ធាតុ​ផ្សំ​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ណាក៏ដោយ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន អះអាងថា បើ​ចង់ដឹងថា នីតិវិធីតុលាការ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​មានតែ​អ្នកឯកទេស​ច្បាប់​ប៉ុណ្ណោះ ដែល​អាច​ពន្យល់បាន​។ គ្មាន​ស្ថាប័ន ឬ​បុគ្គល​ដទៃ​ណា អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​នេះ​បានទេ​៖ «​ចំពោះ​ទិដ្ឋភាព​ច្បាប់ និង​ដំណើរការ​នីតិវិធី​ច្បាប់​នៃ​សំណុំរឿង​ហ្នឹង គឺ​មានតែ​មេធាវី​ទេ ដែល​អាច​ដឹង​ច្បាប់ និង​ធ្វើការ​ពន្យល់បាន​។ ប៉ុន្តែ កា​រិះគន់ កា​រតិ​ទៀន​ពី​ភាគី​ណាក៏ដោយ រួមទាំង​អ្នកគាំទ្រ​លោក កឹម សុខា និង​អតីត​បក្សប្រឆាំង នឹង​មិនមាន​ឥទ្ធិពល​ទៅលើ​ការសម្រេច​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​»​។​a court k7 a un kem a un kem1 

​