» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1364 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121040 នាក់

សារ​សម្ដេច​ហ៊ុន សែន​អរគុណ​ចំពោះ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់​ល្អ


​ភ្នំពេញ​៖​សម្ដេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​អរគុណ​ចំពោះ​ជនរួមជាតិ ដែល​បាន​ចូលរួម​ជាមួយ​កិច្ចការ​ដ៏​ល្អ​ក្នុង​ដំណើរការ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើ​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់​ល្អ​។​a hun nec 

​ក្នុង​សារ​ពិ​សេ​សេ​ជា​សំឡេង​ផ្ញើជូន​ជនរួមជាតិ នា​រសៀល​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​កន្លងទៅ ដែល​នឹង​ត្រូវផុត​អាណត្តិ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​បាន​លើកឡើងថា នៅក្នុង​រយៈពេល​នៃ​ការឆ្លងកាត់​ជំងឺ​កូ​វីដ​១៩ គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បងប្អូន​បានធ្វើការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ ពិតជា​បាន​បម្រើប្រជាជន​ល្អ ការពារ​ប្រជាជន​បានល្អ​។ ឯ​ការចាក់​វ៉ាក់សាំង​ទៀតសោត​គឺ​តាមរយៈ ឃុំ សង្កាត់ ភូមិ​នោះឯង ដែលជា​អ្នក​ជួយ​រៀបចំ​បាន​យ៉ាង​ល្អ ដើម្បីឱ្យ​បងប្អូន​បានទទួល​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។ ទន្ទឹមនេះដែរ នៅក្នុងពេល​មាន ជំនន់​ជន់​លិច​នៅតាម​បណ្ដា​ខេត្ត រាប់ទាំង​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្ដ​បន្ទាយមានជ័យ ថ្នាក់ឃុំ សង្កាត់ របស់​យើង​បាន​ប្រឹង​ប្រែ​យ៉ាងខ្លាំង ដើម្បី​នឹង​បម្រើ​ប្រជាពលរដ្ឋ​នៅពេលនោះ​។

ជាងនេះទៀត ការបិទ​ខ្ទប់​នៅ​តំបន់​ខ្លះ​នៅពេល​មាន​កូ​វីដ​១៩ តម្រូវឱ្យ​អាជ្ញាធរ​ឃុំ សង្កាត់​នៅពេលនោះ​ធ្វើ​សកម្មភាព​យ៉ាងច្រើន ដើម្បី​បម្រើ​ទៅដល់​ប្រជាពលរដ្ឋ​។ រាប់ទាំង​ការផ្ដល់​ជំនួយ​ទាំងឡាយ ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​ការរៀបចំ​ចង្អុលបង្ហាញ ដោយ​ការយកចិត្តទុកដាក់​ផ្ទាល់​ពី​ឃុំ សង្កាត់​នៅពេលនោះ​។ ដែល​រឿងនេះ មិនអាច​បំភ្លេចបាន​នូវ​គុណបំណាច់ ដែល​បងប្អូន​បាន​លះបង់ និង​បានធ្វើ​ក្នុង​រយៈពេល​កន្លងទៅនេះ​។​
​សម្ដេច​តេ​ជោ​បាន​ថ្លែង​បន្ថែមថា ពិត​ជាមាន​ក្រុមប្រឹក្សាឃុំ សង្កាត់​យើង​មួយចំនួន​ត្រូវបាន​ជាប់ឆ្នោត​ឡើងវិញ និង​មួយចំនួន​គឺ​មិនបាន​ជាប់ឆ្នោត ដោយសារតែ​បញ្ហា​កត្តា​អាយុ ហើយក៏​មិនបាន​ឈរឈ្មោះ​បោះឆ្នោត​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ បងប្អូន​ពិតជា​មានការ​នឿយហត់​។

សម្ដេច​តេ​ជោ​គូសបញ្ជាក់ថា ពិត​មែនហើយ​កំហុសឆ្គង​ខ្លះ​កើតមាន​ចៀស​មិន​រួច ក៏ប៉ុន្តែ​កំហុស​នោះ ប្រសិនបើ​ប្រៀបធៀប ជាមួយនឹង​គុណសម្បត្តិ ដែល​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ​រយៈពេល​កន្លង​ទៅ គឺ​គុណសម្បត្តិ​នេះ មាន​ធំធេង​លើសលប់ ប្រៀបធៀប​ទៅនឹង​គុណវិបត្តិ​ដែល​កើតមាន​ដោយ​អន្លើ​។ សម្ដេច​តេ​ជោ ក៏បាន​អរគុណ​ចំពោះ​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ដែល​បានធ្វើ​កិច្ចការ​ដ៏​ល្អ ក្នុង​រយៈពេល​កន្លងទៅ​នេះ ហើយ​សម្ដេច​ក៏​នៅតែ​ទុកចិត្ត​ទៅលើ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​នៅ​បន្ត​អាណត្តិ មិនទាន់​អស់​អាណត្តិ បន្ត​ការយកចិត្តទុកដាក់​មើល​សុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​រយៈពេល​នៃ​ដំណើរការ​បោះឆ្នោត​ជិត​មកដល់​។ ទន្ទឹមនេះ ការអនុវត្ត​នូវ​សារាចរ​ណែនាំ​ទាំងឡាយ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា ការមិន​សេព​គ្រឿង​ស្រវឹង ក៏ដូចជា ការអនុវត្ត​នូវ​វិធានការ​ទាំងឡាយ​ខាង​វិស័យ​សុខាភិបាល ពាក់ព័ន្ធ​ទៅនឹង​ករណី​៣​កុំ និង​៣​កា​ពារ​។​ជាថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ក៏បាន​អរគុណ​ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បានធ្វើ​ការលះបង់​យ៉ាងច្រើន ដើម្បី​អាយុជីវិត​ប្រជាជន​យើង ដោយ​គ្មាន​ការរើសអើង​គណបក្សនយោបាយ ជាពិសេស​ដំណាក់កាល​នៃ​ការគ្រប់គ្រង​ទៅលើ​ជំងឺ​កូ​វីដ​១៩ និង​ការចាក់​វ៉ាក់សាំង ដើ​ម្ប​ការពារ​អាយុជីវិត​ប្រជាជន​។ ដោយសារ​តែមាន​ការទទួល​ខុសត្រូវ​របស់​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះហើយ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង កាត់បន្ថយ​បាន​ចំនួន​ស្លាប់ កាត់បន្ថយ​បាន​ចំនួន​ឆ្លង រហូត​ទៅដល់​គ្មាន​កូ​វីដ ក្នុង​រយៈពេល​ជិត​មួយខែ​កន្លងទៅ​។

សម្ដេច​តេ​ជោ​បាន​អះអាងថា នេះ​គឺជា​ការលះបង់​ខ្ពស់ ដែល​ចូលរួម​ធ្វើឱ្យ​ប្រទេសជាតិ​យើង​បាន​ឆ្លង​ផុតពី​វិបត្តិ​នេះ ដែល​ក្នុងនោះ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​ប្រជាជន និយាយ​ដោយឡែក និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​រយៈពេល​កន្លងទៅ និយាយ​ជារួម​។​ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ចំពោះ​បណ្ដា​បក្សនយោបាយ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្តន៍​ច្បាប់​តាមរយៈ​នៃ​ច្បាប់បោះឆ្នោត និង​តាម​ការណែនាំ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា បណ្ដា​បក្សនយោបាយ​ទាំងអស់ និង​ចូលរួម​ជាមួយគ្នា ដើម្បី​ជោគជ័យ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅក្នុង​ប្រទេស​របស់​យើង នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ហើយ​សង្ឃឹមថា យើងទាំងអស់គ្នា នឹង​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​ប្រជាជន​នឹង​ផ្ដល់​សម្រាប់​យើង​។​

សម្ដេច​តេ​ជោ​ក៏បាន​គូស​បញ្ជាក់ដែរថា ថ្ងៃនេះ​ជា​ថ្ងៃ​ហែរ​ក្បួន​ចុងក្រោយ សម្រាប់​ការឃោសនា​នៃ​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ហើយ​បន្ទាប់​ទៅ​គឺជា​ថ្ងៃ​ស្ងប់ស្ងាត់ បន្ថែម​ទៅដោយ​សារាចរ​របស់​រា​ជ​រដ្ឋាភិបាល​អំពាវនាវ​កុំឱ្យ​សេព​គ្រឿង​ស្រវឹង និង​ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ថ្ងៃ​បោះឆ្នោត​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ចំពោះ​ជនរួមជាតិ បើទោះបីថា​កូ​វីដ​១៩​ត្រូវបាន​ថមថយ និង​អវត្តមាន​ពី​ប្រទេស​របស់​យើង​ជិត​មួយខែ​ទៅហើយ​ក្ដី ប៉ុន្តែ​សូម​បងប្អូន​ជនរួមជាតិ នៅពេលដែល​អញ្ជើញ​ទៅ​បោះឆ្នោត សូមមេត្តា​កុំ​ភ្លេច​យក​អាល់កុល​លាងដៃ​ទៅជា​មួយ ហើយក៏​ខិតខំ​បើ​អាច​ធ្វើបាន​គឺ ពាក់​ម៉ាស​និង​រក្សា​គម្លាត​ឱ្យបាន​ល្អ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ដែល​កើតឡើង​នៅ​ថ្ងៃ​បោះឆ្នោត ដែល​អាច​នឹង​នាំទៅដល់​ការឆ្លង​ឡើងវិញ​។​សម្ដេច​តេ​ជោ​ក៏​ស្នើឱ្យ​ជនរួមជាតិ បន្ដ​យកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​សម្រាប់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃ​បោះឆ្នោត​៕AKPa elect council 

​